ដោយ វោហារ ជាតិ
2011-02-04
ជនជាតិខ្មែរ-ចិន គឺជាជនជាតិភាគតិចមួយក្នុងចំណោមជនជាតិភាគតិចដទៃទៀត ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ដូចជាជនជាតិខ្មែរ-ចាម ខ្មែរ-វៀតណាម ជាដើម។ ឯកសារប្រវត្តិសាស្ត្រនានា រួមទាំងរូបចម្លាក់នៅលើប្រាសាទបាយ័នបង្ហាញថា អន្តោប្រវេសន៍ចិន មានវត្តមានលើទឹកដីខ្មែរតាំងពីសតវត្សទី៣ មកម្ល៉េះ ហើយចេះតែមានជាបន្តបន្ទាប់មកដល់សតវត្សក្រោយៗមកទៀត។
លោកបណ្ឌិត អាំង ជូលាន សាស្ត្រាចារ្យនៅមហាវិទ្យាល័យបុរាណវិទ្យានៃសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ ដែលជាអ្នកស្រាវជ្រាវអំពីការកកើត និងការវិវត្តន៍ ព្រមទាំងប្រព័ន្ធជំនឿរបស់មនុស្ស សត្វ បានមានប្រសាសន៍អំពីការស្រាវជ្រាវផ្ទាល់ខ្លួនរបស់លោក ចំពោះប្រវត្តិអន្តោប្រវេសន៍ចិន ដែលបានមកតាំងទីលំនៅលើទឹកដីកម្ពុជា ដោយលោកសំអាងទៅលើភស្តុតាងខ្លះៗដូច្នេះ ៖ «ចិន ដែលយើងឮពាក្យថា ហ្វូណនៗ ដែលយើងស្គាល់នៅស្រុកខ្មែរ យើងស្គាល់ពីចិនទេតើ! មានឯកសារខ្មែរឯណាថា ហ្វូណន អត់មានទេ យើងដឹងពីចិន។ យើងដឹងពីចិន ចុងសតវត្សទី៣។ ១ពាន់ឆ្នាំក្រោយមកទៀត ជី តាខ្វាន់ ដែលជាអ្នកការទូតចិន ដែលគាត់មកស្រុកខ្មែរ ៩ខែ មកនៅរាជធានីអង្គរ...»។
ចំណែកកំណត់ហេតុលោក ជី តាខ្វាន់ (Zhou Daguan) ដែលបានធ្វើដំណើរមកប្រទេសកម្ពុជា នៅសតវត្សទី១៦ បង្ហាញថា អន្តោប្រវេសន៍ចិន មានវត្តមាននៅប្រទេសកម្ពុជា ក្នុងសតវត្សទី១៣ ហើយនៅពេលនោះអន្តោប្រវេសន៍ចិនភាគច្រើនជាបុរស ហើយបានបង្កើតភូមិចិនមួយនៅក្នុងទីក្រុងភ្នំពេញ នៅឆ្នាំ១៦២០ ប៉ុន្តែបន្ទាប់មកភូមិនោះបានក្លាយជាភូមិមួយមានជាតិសាសន៍ចម្រុះ ដោយសារពួកប្រុសៗចិន ទាំងនោះយកនារីខ្មែរ និងចាមធ្វើជាប្រពន្ធ ដែលធ្វើឲ្យជីវិតពួកគេមួយផ្នែកធំចុះសម្រុងទៅនឹងសង្គម វប្បធម៌ខ្មែរបាន។
នៅសតវត្សទី១៨ និង ១៩ អន្តោប្រវេសន៍ចិន កាន់ច្រើនឡើងៗធ្វើដំណើរមកប្រទេសកម្ពុជា ដែលភាគច្រើនជាអ្នកស្វែងរកឱកាសធ្វើជំនួញ ក៏ប៉ុន្តែឯកសារបរទេសខ្លះបង្ហាញថា ជនជាតិចិនទាំងនោះ មានវត្តមាននៅក្នុងប្រទេសកម្ពុជា តាំងពីសតវត្សទី១៣ បានភៀសខ្លួនពីស្រុកចិន មកតំបន់អាស៊ីអាគ្នេយ៍ ដោយសារប្រទេសចិន ធ្វើបដិវត្តន៍ និងគាបសង្កត់ប្រជាជន ហើយពួកគេបានភៀសខ្លួនតាមសមុទ្រទាំងប្រថុយប្រថានមកអាស៊ី រួមទាំងកម្ពុជាផង។
លោក លឺ ឡាយស្រេង អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច (Funsinpec) ដែលជាកូនចៅចិន មួយរូប នៅចងចាំអំពីរឿងគ្រួសារលោកបានភៀសខ្លួនពីខេត្តខ្វាងទង់ (Guangdong) មកប្រទេសកម្ពុជា កាលពីជំនាន់នោះ ដោយលោកបានរំឭកថា លោកបានកើតនៅស្រុកខ្មែរ ហើយឪពុកម្ដាយនាំទៅលេងស្រុកកំណើតម្ដងមុនពេលត្រឡប់មកវិញ។
លោកបន្តថា ៖ «ពីដើមមកតាមកប៉ាល់ គឺតាមខ្ញុំដឹងពីកុមារ ពីឪពុកខ្ញុំ ចូលមកហុងកុង ជិះកប៉ាល់ពីហុងកុង មកព្រៃនគរ រួចហើយបានមានឡានពីព្រៃនគរមកស្រុកខ្មែរយើងនេះ។ គាត់មកពីឆ្នាំ១៩០៨ ហើយខ្ញុំទៅស្រុកចិនវិញដូចគ្នាអ៊ីចឹង ខ្ញុំទៅពីភ្នំពេញ ទៅឡើងកប៉ាល់នៅព្រៃនគរ ទៅហុងកុង។ នៅស្រុកចិន ក្មេងអាយុ ៦ខែ អាយុជិត ៥ឆ្នាំមកវិញ»។
វត្តមានអន្តោប្រវេសន៍ចិន នៅក្នុងប្រទេសកម្ពុជា តាំងពីពេលនោះមកទល់បច្ចុប្បន្ន បានបន្សល់ទុកនូវ ៥ត្រកូលធំៗ ដែលនិយាយភាសាខុសគ្នា ដូចជា ចិនតាជីវ (Teochiu) ចិនកន្ដាំង (Cantonese) ចិនហៃណាន់ (Hainanese) ចិនខិក (Hakka) ចិនហុកគាន (Hokkien)។
ឯកសាររបស់សមាគមចិន តាជីវ បានឲ្យដឹងថា នៅពេលបច្ចុប្បន្ននេះ មានជនជាតិខ្មែរកាត់ចិន ចំនួន ៧សែននាក់នៅទូទាំងប្រទេសកម្ពុជា។
ឯកសារប្រវត្តិសាស្ត្រនានាបង្ហាញថា អន្តោប្រវេសន៍ចិន ដែលស្ទើរតែទាំងអស់ជាអ្នកជំនួញ និងពាណិជ្ជកម្មបានកាន់កាប់ទីក្រុង និងខេត្តសេដ្ឋកិច្ចសំខាន់ៗប្រហែល ៩០% ខណៈដែលប្រជាជនខ្មែរសុទ្ធចូលចិត្តប្រកបរបរកសិកម្មប្រើកម្លាំងបាយ។
ការសិក្សាស្រាវជ្រាវមួយនៅឆ្នាំ១៩៥០ របស់ការិយាល័យប្រទេសអូស្ត្រាលីមួយឈ្មោះ ឌឹ អូស្រ្តាលៀន ខូលូណល ខ្រេឌិត អហ្វិស (the Australian Colonial Credit Office) បង្ហាញថា អន្តោប្រវេសន៍ចិន ឬចិនកាត់ខ្មែរ ប្រកបរបរជាអ្នកលក់គ្រឿងទេស ជាអ្នកចងការប្រាក់ដែលយកការប្រាក់ខ្ពស់តាមទីប្រជុំជន តាមជនបទទូទាំងប្រទេស ខណៈដែលចិនខ្លះទៀតបើកសិប្បកម្មកែច្នៃផលិតផលកសិកម្ម ដូចជាកិនអង្ករ ធ្វើម្រេច ស្ករត្នោត ផ្លែឈើ ផលិតទឹកត្រី ទឹកស៊ីអ៊ីវ សៀង សាច់ក្រក និងនំចំណីជាដើម ហើយអន្តោប្រវេសន៍ចិនផ្សេងទៀតធ្វើចម្ការ ដូចជានៅខេត្តកំពត និងកោះកុង ដែលគេនិយមហៅថា «ចិនខ្មៅ» ពួកគេប្រកបរបរកសិកម្មដូចដាំម្រេច ធូរេន សាវម៉ាវ ជាដើម។ ពួកគេកាន់កាប់សេដ្ឋកិច្ចស្ទើរតែទាំងស្រុង ហើយបានលក់ទំនិញជឿឲ្យខ្មែរក្រីក្រនៅតាមជនបទ យកការប្រាក់ពី ១០ ទៅ ២០% លើថ្លៃដើមក្នុងមួយខែៗ។ ពីមួយឆ្នាំទៅមួយឆ្នាំប្រជាជនខ្មែរសុទ្ធនៅជនបទប្រហែល ៧៥% បានជំពាក់បំណុលចិន ហើយត្រូវចិន រឹបអូសយកទ្រព្យសម្បត្តិ ដូចជាផ្ទះដីស្រែ គោ ក្របី ជាដើម។
ដោយយល់ឃើញថា ប្រជាជនខ្មែរនៅតាមជនបទមិនសូវមានចំណេះដឹងជ្រៅជ្រះ ប្រើកម្លាំងបាយសុទ្ធសាធ កាប់គាស់ធរណីប្រកបរបរកសិកម្មចិញ្ចឹមជីវិត និងជាពិសេសប្រជាជនខ្មែរកាន់ព្រះពុទ្ធសាសនាភាគច្រើនជឿលើបុណ្យ បាប និងភាពស្មោះត្រង់ តែងតែធ្លាក់ខ្លួនជំពាក់បំណុលចិន កាន់តែច្រើនឡើងៗ។
គេនៅចាំបានថា នៅសម័យទសវត្សឆ្នាំ១៩៥០ មានចាស់ព្រឹទ្ធាចារ្យ អាចារ្យវត្តិ រួមទាំងព្រះសង្ឃ អប់រំដាស់តឿនកូនខ្មែរឲ្យប្រឹងប្រែងប្រកបរបរទទួលទានចិញ្ចឹមជីវិត កុំឲ្យជំពាក់បំណុលចិន ឧទាហរណ៍ដូចជា កាលសម័យនោះអ្នកភិរម្យភាសាង៉ុយ បានតាក់តែងសៀវភៅមួយអប់រំកូនចៅខ្មែរ គេហៅថា ច្បាប់ក្រមង៉ុយ។
នៅទំព័រទី១៥ អ្នកនិពន្ធភិរម្យង៉ុយ បានតាក់តែងបទកំណាព្យកាបឃ្លោងក្រើនរំឭកកូនខ្មែរ ហើយវិទ្យុអាស៊ីសេរី សូមដកស្រង់ឃ្លាខ្លះក្នុងទំព័រទី១៥ មកជម្រាបជូនដូចតទៅ ៖ អួតទាំងបំពាន ផឹកម្ង៉ៃលុយមាន ផឹកម្ង៉ៃលុយអត់ ឯងចេះតែកិន ចិនចេះតែកត់ ផឹកដល់កំណត់យកស្រែបញ្ចាំ។ កំណើតផឹកស្រា ផឹកផុតមេត្តា ផឹកជ្រុលហួសមាឌ អ្នកមួយផឹកស្ទើរ ល្ងីល្ងើចេះឆ្លៀត ម្យ៉ាងផឹកផុតមារយាទ ច្រើននៅខ្ញុំចិន។ រែកទឹកពុះអុស វាតុញវាតុះ ចាក់កែវផឹកសិន ស៊ូរែកខំអត់ សំពត់ខើចក្បិន ទម្រាំយាយឆ្អិន ចិនដួសហៅស៊ី។ ឆ្ងាញ់តែម្នាក់ឯង ឆ្អែតហើយខំស្វែង ខំលើកខំលី ដងទឹកស្រោចគ្រប់ ស្រោចខ្ទឹមម្ទេសជីរ ខ្ញុំចិនម្ង៉ៃពីរ វិលទៅរវាំងផ្ទះ...។
ក្រៅពីល្បីឈ្មោះខាងធ្វើជំនួញ កសាងជីវភាពគ្រួសារបានធូរធារ ចិនក៏ត្រូវខ្មែរនៅក្នុងតំបន់ប្រៀបប្រដូចជាមនុស្សរូបស្អាតផង ដែរ ឧទាហរណ៍នៅពេលដែលខ្មែរណាម្នាក់មានកូនសម្បុរជ្រះ អ្នកស្រុកនៅទីនោះ មិនបានឲ្យតម្លៃនោះទៅខ្មែរទេ តែបែរជាឲ្យតម្លៃទៅចិនទៅវិញ ដូចជាអ្នកស្រុកច្រើនប្រៀបប្រដូចកូននោះ ស្អាត ឬ សដូចកូនចិនជាដើម៕

No comments:
Post a Comment