ដោយ មណ្ឌលកែវ
2011-02-03
ពលការិនីខ្មែរម្នាក់មានទីលំនៅ នៅភូមិអណ្តូងច្រុះ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានត្រឡប់ពីប្រទេសម៉ាឡេស៊ីវិញ បានចោទប្រកាន់ក្រុមហ៊ុនIIS ថា បានបង្ខំឲ្យគាត់បង់ប្រាក់ឲ្យទៅក្រុម ហ៊ុនចំនួន ១ពាន់ដុល្លារ ទើបគេព្រមបញ្ជូនគាត់ឲ្យត្រឡប់មកស្រុកខ្មែរវិញ។ ពលការិនីឈ្មោះ ព្រីង ម៉ៅ អាយុ ២២ឆ្នាំ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅរសៀលថ្ងៃទី៣ ខែកុម្ភៈថា នាងបានចេញដំណើរទៅធ្វើការនៅប្រទេសម៉ាឡេស៊ី តាមរយៈក្រុមហ៊ុនIIS កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១០ បានរយៈពេល ២០ថ្ងៃ នាងក៏ទទួលរងនូវការចាប់រំលោភ តែមិនសម្រេចពីបុរសចំណាស់ម្នាក់ដែលជាឪពុករបស់ម្ចាស់ផ្ទះដែលនាង នៅ។
ពលការិនី ព្រីង ម៉ៅ បន្តថា ដោយការភ័យខ្លាច និងព្រួយបារម្ភពេក នាងក៏ទាមទារឲ្យគេបញ្ជូននាងត្រឡប់មកស្រុកខ្មែរវិញ។ ក្រុមហ៊ុនចង់ផ្ទេរឲ្យនាងទៅធ្វើការឲ្យថៅកែផ្សេង តែនាងមិនព្រម។ ក្រុមហ៊ុនបានបង្ខំឲ្យនាងរកប្រាក់ ១ពាន់ដុល្លារសងទៅក្រុមហ៊ុន ទើបគេព្រមបញ្ជូននាងមក ៖ «ម៉ោង ១ថ្ងៃត្រង់ ពេលខ្ញុំកំពុងដេក មានគេគោះទ្វារ រួចមានតាចាស់ម្នាក់ស្លៀកកន្សែងស្ទុះមកចាប់ដៃខ្ញុំទាំងសង្ខាង ជាប់ សង្កត់ខ្ញុំ តែខ្ញុំបានរើរួច រត់ចេញពីបន្ទប់ លោតចុះមកក្រោមរហូតត្រូវគ្រេចជើង។ លុះដល់ពេលថៅកែខ្ញុំត្រឡប់មកវិញ ខ្ញុំធ្វើកាយវិការប្រាប់គាត់ថា មានគេចាប់រំលោភខ្ញុំ គាត់ក៏ឲ្យខ្ញុំដេកនៅផ្ទះគាត់មួយយប់ទៀត ទើបគាត់ជូនខ្ញុំមកកន្លែង Agency (ទីភ្នាក់ងារ)...»។
ម្ដាយរបស់ពលការិនី ព្រីង ម៉ៅ គឺអ្នកស្រី ស៊ុម ស៊ីម ថ្លែងថា ដោយមានការអាណិតអាសូរ និងខ្លាចគេធ្វើបាបកូន អ្នកស្រីបានលក់ស្រែដើម្បីយកប្រាក់ទៅបង់ឲ្យក្រុមហ៊ុន ដើម្បីយកកូនត្រឡប់មកវិញ។
គាត់បន្តថា គាត់ចង់ឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយរកយុត្តិធម៌ឲ្យគ្រួសារគាត់ផង ៖ «មេធាវី ហាមខ្ញុំថា កុំនិយាយអីទាំងអស់ អ្នកណាសួរអីក៏មីងឈប់និយាយដែរ ប្រយ័ត្នមានរឿង។ ចាប់ពីពេលហ្នឹងទៅ ខ្ញុំឈប់និយាយអីទាំងអស់ ពេលកូនខ្ញុំទៅណាគេសួរវា ខ្ញុំឲ្យវាឆ្លើយថា វាចប់អាណត្តិត្រូវត្រឡប់មកវិញ»។
គួរបញ្ជាក់ថា បន្ទាប់ពីបង់ប្រាក់ហើយ ក្រុមហ៊ុនបានបង្ខំឲ្យអ្នកស្រី ព្រមទាំងពលការិនី ព្រីង ម៉ៅ ឲ្យធ្វើកិច្ចសន្យាដោយផ្តិលមេដៃថា មិនធ្វើការប្ដឹងផ្ដល់ ឬនិយាយបញ្ហានេះប្រាប់នរណាទាំងអស់ បើមិនដូច្នោះទេ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ហើយកិច្ចសន្យានេះមានមេធាវីរបស់ក្រុមហ៊ុនចុះហត្ថលេខា និងបោះត្រាដឹងឮទៀតផង។
វិទ្យុអាស៊ីសេរីព្យាយាមទាក់ទងសុំការបំភ្លឺពីក្រុមហ៊ុន IIS ជាច្រើនលើកតាមទូរស័ព្ទ តែមិនបានសម្រេចទេនៅរសៀលថ្ងៃទី៣ ខែកុម្ភៈនេះ ដោយទូរស័ព្ទមិនអាចទាក់ទងបាន។
នាយកប្រតិបត្តិអង្គការខារ៉ាម កម្ពុជា (CARAM Cambodia) មានប្រសាសន៍ថា កិច្ចសន្យាមិនឲ្យប្ដឹងផ្ដល់តាមផ្លូវច្បាប់ និងមិនឲ្យនិយាយរឿងនេះប្រាប់អ្នកដទៃ គឺជាកិច្ចសន្យាមិនស្របច្បាប់ និងជាការបង្ខិតបង្ខំ ៖ «កិច្ចសន្យា បែបនេះ គឺខុសច្បាប់ទាំងស្រុងហើយ។ធ្វើអ៊ីចឹងគឺបំបិទសិទ្ធិសេរីភាពគេហើយ។ កិច្ចសន្យាបែបនេះគេអាចប្ដឹងសុំមោឃភាពបាន។ កិច្ចសន្យាបែបនេះតុលាការក៏មិនអនុវត្តដែរ វាគ្មានសុពលភាពផ្លូវច្បាប់ទេ»។
យ៉ាងនេះក្តី ប្រធានអង្គការការពារសិទ្ធិកម្ពុជា លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា ការធ្វើកិច្ចសន្យាបែបនេះ គឺខុសច្បាប់ទាំងស្រុង។ អ្នករងការរំលោភបំពានត្រូវតែមានសិទ្ធិក្នុងការប្ដឹងផ្ដល់ និងបញ្ចេញមតិ៕

No comments:
Post a Comment