ដោយ ហង្ស សាវយុត
2011-02-03
មន្ត្រីក្រសួងការបរទេសខ្មែរ និងថៃបានជួបប្រជុំគណៈកម្មការចម្រុះដើម្បីពង្រឹងកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរ ស្របពេលដែលកងទ័ពទាំងសងខាងកំពុងប្រឈមមុខដាក់គ្នាដោយអាវុធ។ កិច្ចប្រជុំគណៈកម្មការចម្រុះសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ថៃ លើកទី៧ នៅខេត្តសៀមរាបប្រទេសកម្ពុជា បានចាប់ផ្ដើមហើយ កាលពីរសៀលថ្ងៃព្រហស្បតិ៏ ទី៣ ខែកុម្ភៈនេះ ដែលគេរំពឹងថា ភាគីទាំងពីរនឹងជជែកគ្នាអំពីបញ្ហាជាច្រើន ដូចជាបញ្ហាព្រំដែន បញ្ហាបោសសំអាតមីនទ្វេភាគីនៅតាមតំបន់ព្រំដែន បញ្ហាជំនួញ និងបញ្ហាសុខភាពជាដើម។
មន្ត្រីក្រសួងការបរទេសខ្មែរ នៅកន្លែងរៀបចំកិច្ចប្រជុំ បានឲ្យដឹងថា នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៣ ខែកុម្ភៈនេះ គឺជាការជួបប្រជុំថ្នាក់បច្ចេកទេស នៃមន្ត្រីជាន់ខ្ពស់រវាងប្រទេសទាំងពីរ ដែលកិច្ចប្រជុំមិនទាន់អនុញ្ញាតឲ្យក្រុមអ្នកកាសែតចូលថតយករូបភាព និងយកព័ត៌មាននៅឡើយទេ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា កិច្ចប្រជុំនេះមានគោលដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មការដោះស្រាយបញ្ហាព្រំដែនកម្ពុជាបានមានប្រសាសន៍១ ថ្ងៃមុនពេលដែលលោកអញ្ជើញចូលរួមកិច្ចប្រជុំនោះថា ក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះនៃប្រទេសទាំងពីរនេះនឹងជជែក អំពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងអស់ ៖ "តាំងពីរឿង ព្រំដែន តាំងពីរឿងដោះមីន តាំងពីរឿងរកស៊ីរួម តាំងពីរឿងសុខភាព តាំងពីសហការ។ ប្រជុំសហប្រតិបត្តិការរវាងប្រទេសទាំង២។ ច្បាស់ទៅសួរខាងក្រសួងការបរទេសទៅ គេអ្នករៀបចំកម្មវិធី"។
មន្ត្រីក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ និងលោក កាស៊ីត ភីរម្យ (KASIT PIROMYA) រដ្ឋមន្ត្រីក្រសួងការបរទេសថៃ នឹងចូលរួមកិច្ចប្រជុំនោះនៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ។ បើទោះបីជាមានការជួបប្រជុំគ្នារវាងមន្ត្រីក្រសួងការបរទេស ខ្មែរ-ថៃ កំពុងធ្វើឡើងក៏ដោយ ក៏ស្ថានការណ៍ប្រឈមមុខដាក់គ្នាដោយយោធាខ្មែរ-ថៃ នៅតាមចំណុចព្រំដែនមួយចំនួន ជុំវិញប្រាសាទព្រះវិហារ ដែលកំពុងតានតឹងនោះ មិនទាន់មានភាពធូរស្រាលនៅឡើយទេ។
ទាហានការពារព្រំដែនខ្មែរ ដែលកំពុងប្រចាំការពារនៅតំបន់ប្រាសាទព្រះវិហារបានឲ្យដឹងថា រហូតមកដល់ថ្ងៃទី៣ ខែកុម្ភៈនេះ ស្ថានការណ៍ប្រឈមមុខដាក់គ្នារវាងទាហានទាំងសងខាង ក្នុងរឿងជម្លោះព្រំដែនមិនទាន់មានការធូរស្រាលទេ គឺនៅតែត្រៀមខ្លួនប្រយុទ្ធនៅឡើយ។
ទាហានខ្មែរបានឲ្យដឹងថា ចាប់តាំងពីព្រឹកថ្ងៃព្រហស្បតិ៍ គេឃើញថៃបានប្រើគ្រឿងចក្រឈូសដីធ្វើផ្លូវនៅតំបន់កូនភ្នំមួយ ជិតសំបុកឃ្មុំ ដែលជាតំបន់ហាមឃាត់ ៖ "ស្ងាត់ស្ងៀមធម្មតា ឃើញតែត្រាក់ទ័រវាកំពុងឈូសធ្វើផ្លូវហ្នឹងឯង។ អាតំបន់ភ្នំអីជាប់សំបុកឃ្មុំ ទល់មុខប្រាសាទនេះ។ ភ្នំខ្មៅជិតហ្នឹងឈូសតែអីចេះតាំងពីព្រឹកមក។ វាដល់កំពូលភ្នំហើយជិតដល់សំបុកឃ្មុំហើយ"។
នៅស្របពេលដែលមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំង២ កំពុងជួបប្រជុំគ្នាថ្ងៃព្រហស្បតិ៍នេះ កាសែតបាងកកប៉ុស្តិ៍ (Bangkok Post) បានធ្វើការផ្សព្វផ្សាយថា លោក ស៊ូថេប ធូកស៊ូបាន (Suthep Thaugsuban) ឧបនាយករដ្ឋមន្ត្រីថៃ និងអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិថៃ គឺលោកឧត្ដមសេនីយ៍ ថាវិល ភ្លានស៊េរី (Thawil Pliensri) បានធ្វើដំណើរតាមយន្តហោះមកកាន់ទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃព្រហស្បតិ៍។ សេចក្ដីរាយការណ៍ថា មន្ត្រីថៃទាំង ២នាក់នោះ បានស្វែងរកជួបលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ដើម្បីជជែកអំពីទំនាក់ទំនងដ៏ស្មោះត្រង់រវាងប្រទេសទាំងពីរ។
ទោះយ៉ាងណា មន្ត្រីក្រសួងការបរទេសខ្មែរ បានបដិសេធថាគេពុំបានទទួលព័ត៌មានជាផ្លូវការណាមួយទេ ចំពោះដំណើររបស់លោកលោក ស៊ូថេប ធូកស៊ូបាន និងឧត្ដមសេនីយ៍អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិថៃ ដែលថាមកកម្ពុជានោះជាការពិត ឬយ៉ាងណាទេ៕

No comments:
Post a Comment