អ្នកវិភាគស្ថានការណ៍ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នៅថ្ងៃអាទិត្យ ទី២ មករា បានសន្និដ្ឋានថា ទំនាក់ទំនងកម្ពុជាថៃអាចប្រឈមនឹងវិបត្តិការទូតជាថ្មីម្ដងទៀត។
ក្រុមសម្ព័ន្ធភាពប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យ ឬក្រុមអាវលឿង និងក្រុមបណ្ដាញអ្នកស្នេហាជាតិថៃ គ្រោងនឹងធ្វើការតវ៉ាមួយនៅខេត្តស្រះកែវរបស់ថៃ នៅថ្ងៃអង្គារ ទី៤ មករា ដើម្បីទាមទារឲ្យកម្ពុជាដោះលែងសមាជិកសភាថៃម្នាក់ និងជនជាតិថៃចំនួន ៦នាក់ផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ពីបទឆ្លងដែនខុសច្បាប់ និងទាក់ទងបញ្ហាសន្តិសុខជាតិ។ ក្រុមនេះបានរំពឹងថា នឹងអាចមានសមាជិកចំនួនប្រាំពាន់នាក់ចូលរួមការតវ៉ានេះ ហើយគម្រោងតវ៉ានឹងចាប់ផ្ដើមពីថ្ងៃច័ន្ទ ទី៣ ដល់ថ្ងៃអង្គារ ទី៤ មករា ឆ្នាំ២០១១។
មន្ត្រីរដ្ឋាភិបាលកម្ពុជានៅថ្ងៃអាទិត្យ ទី២ មករា មិនបានសំដែងការចាប់អារម្មណ៍ចំពោះការគំរាមធ្វើបាតុកម្មរបស់ក្រុម អាវលឿង ឬក្រុមអ្នកស្នេហាជាតិថៃនេះនោះទេ។ ប៉ុន្តែអ្នកវិភាគស្ថានភាពព្រំដែនកម្ពុជា និងថៃ បានព្រមានថា ការឆ្លងដែនខុសច្បាប់ចូលមកទឹកដីកម្ពុជារបស់ក្រុមអាវលឿងមិនមែន ដោយចៃដន្យនោះទេ។ក្រុមនេះមានបំណងចង់ឲ្យអាជ្ញាធរកម្ពុជាចាប់ ខ្លួនពួកគេ ដើម្បីបណ្ដុះគំនិតស្នេហាជាតិថៃ សម្រាប់ការគាំទ្រគណបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតឆ្នាំ២០១១។
ជនជាតិថៃ ៧នាក់ ដែលបច្ចុប្បន្នកំពុងឋិតក្នុងការឃុំឃាំងជាបណ្ដោះអាសន្ននៅគុក ព្រៃស ក្នុងនោះមានអ្នកតំណាងរាស្ត្រថៃម្នាក់មកពីគណបក្សប្រជាធិបតេយ្យ ត្រូវបានតុលាការកម្ពុជាចោទពីបទចូលមកប្រទេសកម្ពុជា ដោយគ្មានការអនុញ្ញាតតាមច្បាប់អន្តោប្រវេសន៍កម្ពុជា និងបទចូលដោយទុច្ចរិត ក្នុងទីលានយោធាកម្ពុជាតាមក្រមព្រហ្មទណ្ឌ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីនៅថ្ងៃអាទិត្យ មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ក្រុមជនជាតិថៃទាំង ៧នាក់ ពិតជាបានចូលមកកម្ពុជាដោយខុសច្បាប់ ហើយតុលាការកម្ពុជានឹងកាត់ទោសជនទាំងនោះ។ លោកបន្តថា កម្ពុជាសង្ឃឹមថា ការចាប់ខ្លួននេះនឹងមិនបណ្ដាលឲ្យមានវិបត្តិការទូតរវាងកម្ពុជា និងថៃជាថ្មីម្តងទៀតនោះទេ។
ការគំរាមធ្វើការតវ៉ារបស់ក្រុមអាវលឿង ធ្វើឡើងបន្ទាប់ពីក្រុមបណ្ដាញអ្នកស្នេហាជាតិថៃ នៅពីថ្ងៃអាទិត្យ ទី២ បានធ្វើការតវ៉ាប្រឆាំងនឹងកម្ពុជានៅមុខស្ថានទូតកម្ពុជា នៅទីក្រុងបាងកក ទាមទារឲ្យដោះលែងថៃទាំង ៧នាក់។ ក្រុមនេះក៏បានដាក់ញាតិទៅឲ្យការិយាល័យអង្គការសហប្រជាជាតិ ដើម្បីឲ្យធ្វើអន្តរាគមន៍ទៅកម្ពុជា ឲ្យដោះលែងក្រុមខ្លួនផងដែរ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ នៅថ្ងៃអាទិត្យ ទី២ មករា បានសំដែងការព្រួយបារម្ភថា ការចូលទឹកដីខ្មែរដោយខុសច្បាប់របស់ជនជាតិថៃ ជាគម្រោងទុកជាមុន ដើម្បីប្រមូលផ្ដុំការគាំទ្រគណបក្សប្រជាធិបតេយ្យសម្រាប់ការបោះ ឆ្នោតឆ្នាំ២០១១។ នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោក អាភីស៊ីត វេឆាឈីវ៉ាក់ (Abhisit Vejjajiva) ជាប្រធានគណបក្សប្រជាធិបតេយ្យ។
ភាពចម្រូងចម្រាសការចាប់ខ្លួនជនជាតិថៃ ៧នាក់នេះ កើតឡើងក្រោយពេលដែលលោកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានប្រកាសជាសាធារណៈកាលពីថ្ងៃទី៦ ខែធ្នូថា បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារត្រូវបានដោះស្រាយ ដែលធ្វើឲ្យស្ថានការណ៍បានវិលទៅរកស្ថានភាពល្អដូចកាលពីមុនថ្ងៃ ទី១៥ ខែកក្កដា ឆ្នាំ២០០៨ ជាថ្ងៃដែលកងទ័ពថៃបានចូលឈ្លានពានកម្ពុជា នៅតំបន់ក្បែរប្រាសាទព្រះវិហារ៕

No comments:
Post a Comment