កូនប្រុងច្បងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺលោក ហ៊ុន ម៉ាណែត អតីតនិស្សិតជាន់ខ្ពស់នៃសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point Academy ត្រូវបានដំឡើងឋានន្តរសក្ដិថ្នាក់ឧត្តមសេនីយ៍ទោផ្កាយពីរ ដែលមានមុខតំណែងបន្ថែមជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពជើង គោកនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃច័ន្ទ ទី៣ ខែមករា ឆ្នាំ២០១១ នៅក្រសួងការពារជាតិ។
សកម្មជនសិទ្ធិមនុស្ស និងគណបក្សប្រឆាំង បានរំពឹងថា ការតែងតាំងលោក ហ៊ុន ម៉ាណែត ត្រូវជាកូនប្រុសច្បងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីដឹកនាំវិស័យយោធា នឹងអាចធ្វើឲ្យមានកំណែទម្រង់ទៅរកភាពប្រសើរឡើងនៅក្នុងកងយោធពល ខេមរភូមិន្ទ និងជួយកាត់បន្ថយការរំលោភសិទ្ធិមនុស្ស ដែលប្រព្រឹត្តឡើងដោយមន្ត្រីយោធាកម្ពុជា កន្លងមក។
លោក ហ៊ុន ម៉ាណែត បច្ចុប្បន្នមានតួនាទីជាមេបញ្ជាការរងនៃកងអង្គរក្សរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាឪពុករបស់លោក និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម។
ក្រៅតែពីបានបញ្ចប់ការសិក្សានៅឯសាលាបណ្ឌិតសភាយោធា សហរដ្ឋអាមេរិក West Point Academy កាលពីឆ្នាំ១៩៩៩ លោក ហ៊ុន ម៉ាណែត ក៏បានទទួលបរិញ្ញាបត្របណ្ឌិតផ្នែកសេដ្ឋកិច្ចពីសកលវិទ្យាល័យ Bristol នៅប្រទេសអង់គ្លេសផងដែរ។
អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ លោក ជា តារា មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ឲ្យដឹងនៅថ្ងៃច័ន្ទ ទី៣ ខែមករាថា ការតែងតាំងលោក ហ៊ុន ម៉ាណែត ធ្វើឡើងផ្អែកទៅលើសមត្ថភាព និងចំណេះដឹងខាងវិស័យយោធាផ្ទាល់របស់លោក។ លោកបន្ថែមថា មន្ត្រីនៃកងយោធពលខេមរភូមិន្ទជាច្រើននាក់ បានសម្ដែងការគាំទ្រលោក ហ៊ុន ម៉ាណែត ក្នុងការទទួលតំណែងថ្មី។
របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch កាលពីខែកក្កដា ឆ្នាំ២០១០ បានរិះគន់សហរដ្ឋអាមេរិកថា បានធ្វើឲ្យបាត់បង់ការតាំងចិត្តរបស់ខ្លួន ដើម្បីការពារសិទ្ធិមនុស្ស ដោយបានផ្ដល់ជំនួយយោធាទៅឲ្យកម្ពុជា ដើម្បីរៀបចំសមយុទ្ធយោធាពហុសាសន៍។
អង្គការនេះបានឲ្យដឹងថា អង្គភាពយោធាកម្ពុជា ដែលរួមមានកងពលតូចលេខ៣១, ៧០ និងកងឆត្រយោងលេខ៩១១ ដែលបានចូលរួមសមយុទ្ធយោធាធ្លាប់មានការពាក់ព័ន្ធនឹងការរំលោភ សិទ្ធិមនុស្ស និងទន្ទ្រានយកដីប្រជាពលរដ្ឋដោយខុសច្បាប់។
លោក ហ្វិល រ៉ូបឺតសុន (Phil Roberson) នាយករងប្រចាំតំបន់អាស៊ីរបស់អង្គការ Human Rights Watch នៅថ្ងៃច័ន្ទ ទី៣ ខែមករា បានសម្ដែងសេចក្ដីសង្ឃឹមថា លោក ហ៊ុន ម៉ាណែត នឹងអាចជួយធ្វើកំណែទម្រង់ក្នុងកងយោធពលខេមរភូមិន្ទ ដើម្បីកាត់បន្ថយការរំលោភសិទ្ធិមនុស្ស។
លោក ហ៊ុន សែន កាលពីខែមិថុនា ឆ្នាំ២០០៨ បានប្រកាសជាសាធារណៈថា លោកមិនអនុញ្ញាតឲ្យលោក ហ៊ុន ម៉ាណែត ធ្វើតំណាងរាស្ត្រ ឬនយោបាយនោះទេ។ លោក ហ៊ុន សែន បញ្ជាក់ថា ថ្ងៃអនាគតលោកនឹងមិនអនុញ្ញាតឲ្យកូនប្រុសលោកធ្វើជា នាយករដ្ឋមន្ត្រីទេ ពីព្រោះកម្ពុជា ជាប្រទេសប្រជាធិបតេយ្យមិនមានការស្នងតំណែងនោះទេ។
មន្ត្រីគណបក្សប្រឆាំងបានបញ្ចេញទស្សនៈថា លោក ហ៊ុន ម៉ាណែត អាចបម្រើវិស័យយោធាបានល្អ ប្រសិនបើការតែងតាំងមិនមែនមានបំណងដើម្បីឲ្យកូនប្រុស នាយករដ្ឋមន្ត្រីបន្តអំណាចពីឪពុករបស់ខ្លួននោះទេ។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោកស្រី មូរ សុខហួរ មានប្រសាសន៍ថា លោកស្រីមិនយល់ទាស់នឹងការតែងតាំងមន្ត្រីមានសមត្ថភាពនោះទេ ប៉ុន្តែការតែងតាំងតំណែងច្រើនពេកសម្រាប់មនុស្សតែម្នាក់នោះ បុគ្គលនោះនឹងមិនអាចបំពេញតួនាទីខ្លួនបានល្អនោះទេ។ លោកស្រីសង្ឃឹមថា លោក ហ៊ុន ម៉ាណែត នឹងយកបទពិសោធន៍របស់ខ្លួន ដើម្បីធ្វើកំណែទម្រង់វិស័យយោធានៅកម្ពុជា។
លោក ហ៊ុន ម៉ាណែត ដែលមានអាយុ ៣៤ឆ្នាំ ធ្លាប់បានទទួលរងការរិះគន់ម្ដងរួចហើយ ក្រោយពេលដែលលោកសុខចិត្តទទួលយកតំណែងជាមេបញ្ជាការរងនៃកង អង្គរក្សឪពុកលោក ដោយសារកងអង្គរក្សនេះ ធ្លាប់ត្រូវបានចោទប្រកាន់ថា នៅពីក្រោយអំពីហិង្សាបោកគ្រាប់បែកទៅលើហ្វូងបាតុករគាំទ្រគណបក្ស ប្រឆាំង កាលពីខែមីនា ឆ្នាំ១៩៩៧។ កូនប្រុសលោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ជាកូនប្រុសលេចធ្លោជាងគេក្នុងចំណោមបងប្អូនប្រុសស្រីចំនួន ៦នាក់ ដោយសារចំណេះដឹងរបស់លោក៕

No comments:
Post a Comment