ប្រទេសថៃដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធជាច្រើនពាន់នាក់ ដើម្បីទប់ស្កាត់ក្រុមបាតុករអាវលឿងថៃ ជាច្រើនរយនាក់ ដែលមានបំណងលើកគ្នាមកធ្វើការអុកឡុកនៅផ្សាររ៉ុងក្លឿថៃ។
ក្រុមអាជីវករខ្មែរលក់ដូរនៅក្នុងផ្សាររ៉ុងក្លឿ ប្រទេសថៃ បានថ្លែងឲ្យដឹងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១១ ថា កងទាហានឈុតខ្មៅ និងកងតម្រួតថៃជាច្រើនរយនាក់ ត្រូវបានបញ្ជូនមកដាក់ពង្រាយការពារជុំវិញបរិវេណផ្សាររ៉ុងក្លឿថៃ កាលពីរសៀលថ្ងៃទី៣ ខែមករា ដើម្បីទប់ស្កាត់ក្រុមបាតុករអាវលឿងថៃ ដែលបានព្យាយាមប្រមូលផ្ដុំគ្នាសម្រុកចូលធ្វើការអុកឡុក រំខានដល់ក្រុមអាជីវករខ្មែរ ដែលជាអ្នកលក់ដូរនៅទីនោះ។
កញ្ញា សែ ឡាក់គី ជាអាជីវករខ្មែរលក់ដូរក្នុងផ្សាររ៉ុងក្លឿថៃ បានថ្លែងថា ក្រុមអាជីវករខ្មែរដែលជាអ្នកជួលតូបលក់ដូរក្នុងផ្សាររ៉ុងក្លឿថៃ បានសម្ដែងការព្រួយបារម្ភ បន្ទាប់ពីក្រុមបាតុករអាវលឿងថៃមានបំណងចូលអុកឡុកនៅទីនោះ ៖ «វា ចង់មកអុកឡុក ព្រោះអីវាដឹងថា នៅផ្សារហ្នឹងមានខ្មែរនៅ ខ្មែរលក់រស់នៅអ៊ីចឹង វាចង់មកធ្វើ មកបំផ្លិចបំផ្លាញទ្រព្យរបស់ខ្មែរយើង ប៉ុន្តែពួកតម្រួតវាមិនឲ្យចូលមកបានទេ គេស្ទាក់ទាំងអស់គ្រប់កន្លែង»។
ក្រុមអាជីវករខ្មែរបានថ្លែងថា នៅផ្សាររ៉ុងក្លឿថៃ ដែលមានទីតាំងស្ថិតនៅជាប់ច្រកទ្វារអន្តរជាតិនោះ គឺមានប្រជាពលរដ្ឋខ្មែរប្រមាណ ៩០% ជាអ្នកជួលតូបលក់ដូរ និងជួលផ្ទះស្នាក់នៅក្នុងទឹកដីថៃ។ ហើយកាលពីល្ងាចថ្ងៃទី៣ មករា មានអាជីវករខ្មែរខ្លះ មានការភ័យខ្លាច បានឆ្លងដែនមកស្នាក់នៅក្នុងទឹកដីខ្មែរ បន្ទាប់ពួកគេទទួលដំណឹងថា ក្រុមបាតុករអាវលឿងថៃ ព្យាយាមធ្វើការអុកឡុករួចមក ៖ «អ្នកខ្លះធ្លាប់ដេកនៅទីនោះ គេចេញមកវិញ គេខ្លាចខ្លះដែរ ពួកវាមកអាស្រុកគោកសួង ចេញពីត្រង់នេះផង ទៅត្រង់នោះផង វាចល័តកម្លាំងវារហូត»។
ទោះយ៉ាងណា ការព្យាយាមរបស់ក្រុមបាតុករអាវលឿងថៃ មិនអាចធ្វើទៅរួចឡើយ។ រហូតមកទល់ល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០១១ នេះ កងអាជ្ញាធរថៃនៅតែដាក់កម្លាំងការពារនៅជុំវិញបរិវេណផ្សារ រ៉ុងក្លឿ ហើយក្រុមអាជីវករខ្មែរជាអ្នកប្រកបរបរលក់ដូរនៅក្នុងផ្សារនោះ នៅតែបន្តការលក់ដូរជាធម្មតា។
មន្ត្រីនាំពាក្យសាលាខេត្តបន្ទាយមានជ័យ លោក អ៊ុក កែវរតនៈ បានមានប្រសាសន៍ថា កាលល្ងាចថ្ងៃច័ន្ទកន្លងទៅនេះ ក្រមបាតុករអាវលឿងថៃមួយក្រុម បានទៅប្រមូលផ្ដុំគ្នានៅខាងមុខស្ថានអគ្គកុងស៊ុលខ្មែរប្រចាំ ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីបោះទីតាំងធ្វើការប្រមូលផ្ដុំតវ៉ានៅទីនោះ តែត្រូវដកថយវិញ ក្រោយពីកម្លាំងអាជ្ញាធរថៃបានធ្វើការទប់ស្កាត់។
លោក អ៊ុក កែវរតនៈ បានដកស្រងប្រភពព័ត៌មានពីអាជ្ញាធរមកបញ្ជាក់ថា នៅថ្ងៃអង្គារ ទី៤ ខែមករា ឆ្នាំ២០១១ នេះ ក្រុមបាតុករអាវលឿងថៃ មានគម្រោងលើកគ្នាទៅធ្វើការតវ៉ានៅសាលាខេត្តស្រះកែវ និងនៅតំបន់ព្រំដែនក្នុងភូមិណងចាន់ ខេត្តស្រះកែវថៃ ទល់មុខភូមិជោគជ័យ ឃុំអូរជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យខ្មែរ ៖ «ហើយលទ្ធផលហ្នឹងក៏មិនបានសម្រេចទៀត ដោយសារប្រភពព័ត៌មានច្បាស់ការមួយទៀត ប្រជាពលរដ្ឋដែលនៅជាប់តាមព្រំដែនហ្នឹង ក៏គាត់ត្រៀមលក្ខណៈជាមួយខាងតម្រួតថៃ ដើម្បីទប់ស្កាត់កុំឲ្យពួកហ្នឹងចូលមកច្រកអូរបីជាន់ ព្រោះបាត់បង់ផលប្រយោជន៍របស់គាត់»។
ក្រុមបាតុករអាវលឿងថៃបានព្យាយាមធ្វើការតវ៉ាជាបន្តបន្ទាប់ នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិណងចាន់ ស្រុកគោកសួង ខេត្តស្រះកែវថៃ ដើម្បីទាមទារឲ្យរដ្ឋាភិបាលខ្មែរ ធ្វើការដោះលែងជនជាតិថៃ ៧នាក់ ដែលត្រូវបានកងកម្លាំងអាជ្ញាធរខ្មែរចាប់ខ្លួនកាលពីពេលថ្មីៗនេះ ដោយចោទប្រកាន់ពីបទឆ្លងដែនខុសច្បាប់ចូលក្នុងដីខ្មែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ មន្ត្រីយោធាខ្មែរបានចាប់ជនជាតិថៃ ៧នាក់ ក្នុងនោះមានអ្នកតំណាងរាស្ត្រថៃមួយរូបផង ត្រូវចាប់ខ្លួនក្នុងពេលដែលពួកគេចូលក្នុងទឹកដីកម្ពុជាខុស ច្បាប់ ក្នុងខេត្តបន្ទាយមានជ័យ។ ជនជាតិថៃទាំង ៧នាក់ ត្រូវបានគេបញ្ជូនទៅឲ្យតុលាការខ្មែរ នៅទីក្រុងភ្នំពេញធ្វើការចោទប្រកាន់ និងឃុំខ្លួននៅពន្ធនាគារព្រៃស ដើម្បីស្រាវជ្រាវ និងដំណើរការតាមនីតិវិធីតុលាការ៕

No comments:
Post a Comment