មេបញ្ជាការកងទ័ពកម្ពុជា ប្រចាំការនៅខ្សែត្រៀមជួរមុខតាមព្រំដែនកម្ពុជា-ថៃ មិនខ្វល់នឹងការគំរាមណាមួយរបស់រដ្ឋាភិបាលក្រុងបាងកក ទាក់ទងនឹងការចាប់ខ្លួនជនជាតិថៃ ៧នាក់នោះទេ បើទោះជាប៉ុន្មានថ្ងៃមកនេះ ប្រទេសថៃបានបង្កើនកងទ័ពនៅតាមព្រំដែន ឬក៏ថ្នាក់ដឹកនាំថៃ បានលើកឡើងពីហានិភ័យរវាងប្រទេសទាំងពីរបែបណាក្ដី។
បន្ទាប់ពីសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានចាប់ខ្លួនជនជាតិថៃ ចំនួន ៧នាក់ ដែលចូលមកទឹកដីខ្មែរដោយខុសច្បាប់ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០រួចមក រដ្ឋាភិបាលថៃ បានស្វះស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងជនជាតិថៃទាំង ៧នាក់ និងបានបញ្ជូនកងទ័ព ព្រមទាំងសព្វាវុធមកតាមព្រំដែនច្រើនសន្ធឹកសន្ធាប់ ក្នុងនោះនាយករដ្ឋមន្ត្រីថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) បានព្រមានថា បើកម្ពុជាមិនដោះលែងជនជាតិថៃទាំង ៧នាក់ អាចនាំឲ្យប្រទេសទាំងពីរមានទំនាស់ស្រួចស្រាវ។
ទោះយ៉ាងនេះក្តី មន្ត្រីជាន់ខ្ពស់កងទ័ពកម្ពុជា កំពុងបំពេញបេសកកម្មនៅតាមព្រំដែនកម្ពុជា-ថៃ បានថ្លែងថា កម្ពុជាមិនមានការតក់ស្លុត ឬព្រួយបារម្ភទៅនឹងការគំរាមតាមគ្រប់រូបភាពរបស់រដ្ឋាភិបាលក្រុង បាងកកនោះទេ បើទោះជាប្រទេសថៃ ចាប់ពីដើមខែមករា ឆ្នាំ២០១១នេះ បានបញ្ជូនកងទ័ព និងសព្វាវុធមកដាក់ពង្រាយតាមបន្ទាត់ព្រំដែនច្រើនយ៉ាងណាក្តី។
លោក ជា តារា នាយឧត្ដមសេនីយ៍ផ្កាយមាសបួន និងជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរី ដឹងតាមទូរស័ព្ទនៅថ្ងៃទី៧ ខែមករានេះថា រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺមិនព្រួយបារម្ភពីស្ថានការណ៍អាក្រក់អាចនឹងកើតមានឡើងទៅតាមការ គំរាមរបស់រដ្ឋាភិបាលថៃនោះទេ។ លោកថា នៅតាមព្រំដែន កងទ័ពកម្ពុជា បានត្រៀមលក្ខណៈជាស្រេច ដើម្បីការពារបូរណភាពទឹកដីមិនឲ្យកងទ័ពថៃ ចូលឈ្លានពានបានដូចកាលពីឆ្នាំ២០០៨ ទៀតឡើយ។
លោក ជា តារា ដែលជាមេបញ្ជាការកងទ័ពសមរភូមិជួរមុខទិសយោធភូមិភាគទី៤ បានសង្កត់ធ្ងន់ថា ការដែលរដ្ឋាភិបាលថៃ បង្កើនកងទ័ពជាមួយសព្វាវុធគ្រប់ធុននៅតាមព្រំដែន មិនធ្វើឲ្យកងទ័ពកម្ពុជា ខ្លាចញញើតនោះទេ ព្រោះកងទ័ពកម្ពុជា បានត្រៀមលក្ខណៈប្រយុទ្ធមិនធ្វេសប្រហែសនោះទេ។
លោក ជា តារា មានប្រសាសន៍ទៀតថា ៖ «ខ្មែរមានសម្ដេចតេជោជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានលោកជំទាវបណ្ឌិត មានពលទាហានទាំងអស់គោរព និងស្តាប់តាមបទបញ្ជាសម្ដេចតេជោ គឺការពារសម្ដេចតេជោ ការពារទឹកដីកម្ពុជា ម៉ោងនេះមិនដូចឆ្នាំ២០០៨ទេ គឺឆ្នាំ២០១១ហើយ ខ្ញុំសូមជម្រាបអ៊ីចឹង»។
ប្រភពដដែលឲ្យដឹងថា កាលពីថ្ងៃទី៥ ខែមករានេះ នៅចំណុចបង្គោលព្រំដែនកម្ពុជា-ថៃលេខ៤៦ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មិនថាតែកងទ័ពថៃនោះទេ បានបញ្ជូនកម្លាំងមកដាក់ពង្រាយនៅតំបន់នោះ សូម្បីកងកម្លាំងចម្រុះកម្ពុជា ក៏បានបង្កើនចំនួនផងដែរ។ ការបង្កើនកម្លាំងនៅព្រំដែនកម្ពុជា-ថៃ ចំណុចភូមិជោគជ័យរបស់កម្ពុជា និងភូមិណងចាន់ របស់ថៃ ប្រយោជន៍ដើម្បីការពារកុំឲ្យក្រុមបាតុករអាវលឿងថៃ ដែលមកប្រមូលផ្ដុំគ្នានៅតំបន់នោះចូលមកក្នុងទឹកដីកម្ពុជា ដែលក្រុមជ្រុលនិយមថៃទាំងនោះ ចាត់ទុកថា ជាទឹកដីរបស់គេ។
ទាក់ទងបញ្ហានេះ លោក កាស៊ីត ភិរម្យ (Kasit Piromya) រដ្ឋមន្ត្រីក្រសួងការបរទេសថៃ ថ្មីៗនេះត្រូវបានកាសែតថៃ ឌឹ ណេហ្សិន (The Nation) បានស្រង់សម្ដីមកចុះផ្សាយដោយបានស្នើឲ្យរដ្ឋាភិបាលថៃ ពិចារណាលើទំនាក់ទំនងរបស់ខ្លួនជាមួយកម្ពុជា ប្រសិនបើកម្ពុជា មិនធ្វើឲ្យស្ថានការណ៍មានភាពប្រសើរឡើងទាក់ទងការចាប់ខ្លួនជន ជាតិថៃទាំង ៧នាក់ទេនោះ។
លោក កាស៊ីត ភិរម្យ បានថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី៤ ខែមករា ដោយបានលើកឡើងថា រូបលោកបានបរាជ័យក្នុងការដោះស្រាយបញ្ហាការចាប់ខ្លួនជនជាតិថៃ ទាំង ៧នាក់ ជាមួយកម្ពុជា។
យ៉ាងនេះក្តី ទាំងមន្ត្រីការទូត ក៏ដូចជាមេបញ្ជាការកងទ័ពកម្ពុជា មិនចាប់អារម្មណ៍ ឬខ្វល់ថា ការលើកឡើងរបស់មន្ត្រីការទូតថៃ ជាការគំរាមរបស់ថៃនោះទេ ហើយក៏មិនបានយកចិត្តទុកដាក់ជុំវិញសម្ដីរបស់លោក កាស៊ីត ភិរម្យ នោះដែរ។
លោក កុយ គួង មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកករណីចាប់ខ្លួនជនជាតិថៃទាំង ៧នាក់ថា ជាកិច្ចការអនុវត្តច្បាប់របស់កម្ពុជា។ លោកបានពន្យល់ថា កម្ពុជានៅរក្សាជំហររបស់ខ្លួន ដោយបានចាត់ទុកការចាប់ខ្លួនជនជាតិថៃ បានចូលមកក្នុងទឹកដីខ្មែរ គឺជារឿងដាច់ដោយឡែក មិនពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា-ថៃនោះទេ។
ទាក់ទងបញ្ហានេះ លោក កាស៊ីត ភិរម្យ ក៏ធ្លាប់បានលើកឡើងនៅចំពោះមុខអ្នកកាសែត នៅក្រោយជំនួបរបស់លោកជាមួយលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី៣០ ខែធ្នូ ដោយអះអាងថា ការចាប់ខ្លួនជនជាតិថៃទាំង ៧នាក់ រដ្ឋាភិបាលថៃ មិនឲ្យបញ្ហានេះប៉ះពាល់ដល់ទំនាក់ទំនងប្រទេសទាំងពីរទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា ការចាប់ខ្លួនជនជាតិថៃទាំង ៧នាក់ ដែលរំលោភចូលមកក្នុងទឹកដីកម្ពុជា គឺមិនប៉ះពាល់ដល់ទំនាក់ទំនងការទូតប្រទេសទាំងពីរឡើយ ហើយរូបលោកក៏មិនលូកលាន់ ឬអន្តរាគមន៍លើករណីចាប់ខ្លួនដែរ ដោយទុកឲ្យតុលាការចាត់ការតាមនីតិវិធីច្បាប់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ដូច្នេះ ៖ «យើងចាប់ជនជាតិថៃ ៧នាក់ ដែលជាក្រុមអាវលឿង តំណាងរាស្ត្រ ២រូប បូកជាមួយអ្នកកាសែតមួយចំនួនទៀត។ អន្តរាគមន៍មកសុំឲ្យដោះលែងអ្នកតំណាងរាស្ត្រ ២នាក់ ខ្ញុំបានប្រាប់ទៅវិញ តំណាងរាស្ត្រ ២រូបនេះមកជាមួយនូវសំណុំរឿង បើដោះ ២នាក់ ទុក ៥នាក់គឺវាខុសរឿង។ តំណាងរាស្ត្រថៃ គឺមានអភ័យឯកសិទ្ធិតែក្នុងដីថៃ តែចូលក្នុងដីកម្ពុជា គឺសុំទោស!»។
ឆ្លើយតបការព្រមានរបស់ថៃ លោក ស្រី ឌឹក មេបញ្ជាការកងទ័ពកម្ពុជា ប្រចាំទិសតំបន់ប្រាសាទព្រះវិហារ បានថ្លែងឲ្យវិទ្យុអាស៊ីសេរី ដឹងនៅថ្ងៃទី៧ ខែមករា ដែរថា រាល់សកម្មភាពណាមួយរបស់កងទ័ពថៃ ឬជនជាតិថៃ រំលោភចូលក្នុងទឹកដីប្រទេសកម្ពុជា ទោះតាមរូបភាពណាក៏ដោយ កងទ័ពកម្ពុជា នឹងប្រយុទ្ធប្ដូរផ្ដាច់មិនឲ្យបាត់ដីមួយចំអាមណាឡើយ។
ទោះជាបែបនេះក្តី លោកមេបញ្ជាការបានអះអាងថា ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ គឺមានសភាពធម្មតា មិនមានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់ឡើយ ៖ «យើងមិនចាប់ អារម្មណ៍ទេសម្ដីទាំងនេះ ហើយយើងក៏មិនព្រួយបារម្ភអីដែរ ព្រោះយើងប្រទេសផ្សេង គាត់ប្រទេសផ្សេងទេតើ! ហើយយើងមិនមែនជាប្រទេសក្រោមអាណានិគមរបស់ថៃឯណា អត់ទេ។ យើងខ្ញុំនឹងអនុវត្តបទបញ្ជាសម្ដេចតេជោនាយករដ្ឋមន្ត្រី យើងខ្ញុំអនុវត្តការពារ ១មិល្លីម៉ែត្រការពារមិនឲ្យថៃ ឈ្លានពានបានទេ។ ខ្ញុំធ្វើការតបតនៅពេលដែលថៃ ឈ្លានពានខ្ញុំ ខ្ញុំត្រូវតែការពារដាច់ខាត គឺមិនបានទេ ត្រូវតែប្ដូរផ្ដាច់ជីវិតហើយ»។
តុលាការកម្ពុជា កាលពីថ្ងៃទី៦ ខែមករា បាននាំជនជាតិថៃទាំង ៧នាក់ មកសាកសួរ ក្នុងនោះមានឈ្មោះ ផានិក វិគិតសេត (Panich Vikitsreth) សមាជិកសភាក្រុងបាងកក មកពីគណបក្សប្រជាធិបតេយ្យ លោក វីរៈ ស៊ុំឃ្វាមឃីត (Veera Somkwamkid) មេដឹកនាំអាវលឿងនៃបណ្តាញអ្នកស្នេហាជាតិថៃ រួមជាមួយសកម្មជនអាវលឿង ៤នាក់ និងអ្នកកាសែតម្នាក់ ប៉ុន្តែមិនទាន់សម្រេចបែបណានៅឡើយ។
បន្ទាប់ការសាកសួរ មេធាវីការពារជនជាតិថៃ លោក រស់ អូន ថ្លែងថា តុលាការក្រុងភ្នំពេញ បានសម្រេចរក្សាការចោទប្រកាន់កូនក្ដីរបស់លោកពីបទឆ្លងដែនចូល ក្នុងទឹកដីកម្ពុជា ដោយខុសច្បាប់ និងចូលទីលានយោធាក្នុងបំណងទុច្ចរិត៕

No comments:
Post a Comment