ក្រោយពីមានបញ្ហាជម្លោះបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃមក គេសង្កេតឃើញអាជ្ញាធរថៃ បានបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរជាបន្តបន្ទាប់ នៅខណៈដែលប្រជាពលរដ្ឋខ្មែរទាំងនោះបានឆ្លងដែនទៅប្រទេសថៃខុស ច្បាប់។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស និងអ្នកវិភាគនយោបាយដែលបានតាមដានស្ថានការណ៍បញ្ហាជម្លោះព្រំដែន រវាងប្រទេសកម្ពុជា-ថៃ បានថ្កោលទោសអាជ្ញាធរថៃ ដែលបានប្រើអាវុធបាញ់សម្លាប់ប្រជាពលរដ្ឋស៊ីវិលខ្មែរជាបន្តបន្ទាប់ នៅខណៈដែលប្រជាពលរដ្ឋទាំងនោះបានឆ្លងដែនចូលទៅប្រទេសថៃ ខុសច្បាប់នោះ ដែលគេចាត់ទុកថា ថៃមានការរើសអើងជាតិសាសន៍។
ការលើកឡើងដូច្នេះ នៅបន្ទាប់ពីទាហានថៃ បានបាញ់ប្រហារទៅលើប្រជាពលរដ្ឋខ្មែរចំនួន ១១នាក់ បណ្ដាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតរបួស ខណៈដែលអ្នកទាំងនោះបានឆ្លងដែនពីទឹកដីខ្មែរ ក្នុងខេត្តបន្ទាយមានជ័យ ចូលទៅស៊ីឈ្នួលកាប់ឈើនៅក្នុងស្រុកតាប់ព្រះយ៉ា ខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១១។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវ៉េត បានបញ្ជាក់ថា ទាហានថៃ ក៏ដូចជារដ្ឋាភិបាលថៃ បានបង្ហាញអំពីការរើសអើងមកលើប្រជាពលរដ្ឋខ្មែរ ដែលនៅតែបន្តការបាញ់សម្លាប់ប្រជាពលរដ្ឋឥតឈប់ឈរបែបនេះ ដែលបញ្ហានេះបានសឲ្យឃើញថា អាជ្ញាធរថៃ កំពុងតែរំលោភសិទ្ធិរស់រានមានជីវិតជាសាកលរបស់ប្រជាពលរដ្ឋ។
លោក ចាន់ សុវ៉េត បានពន្យល់ថា កន្លងមកនៅគ្រាដែលពលរដ្ឋខ្មែរត្រូវបានគេបាញ់សម្លាប់ និងត្រូវបានគេចាប់ខ្លួននៅក្នុងទឹកដីថៃ មន្ត្រីក្រសួងការបរទេសខ្មែរ ហាក់បីដូចជាមិនបានខ្នះខ្នែងជួយអន្តរាគមន៍ ដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរដែលរងគ្រោះទាំងនោះទេ គឺផ្ទុយពីរដ្ឋាភិបាលថៃ ដែលគេបានជ្រោមជ្រែងជួយដល់ប្រជាពលរដ្ឋរបស់គេ ពិសេសដូចជាករណីកាលពីថ្ងៃទី២៩ ធ្នូ ឆ្នាំ២០១០ កន្លងទៅ ដែលអាជ្ញាធរកម្ពុជា បានចាប់ខ្លួនប្រជាពលរដ្ឋថៃ ឆ្លងដែនខុសច្បាប់ចូលមកទឹកដីកម្ពុជា រួមទាំងមានតំណាងរាស្ត្រថៃ ម្នាក់ផងនោះ ត្រូវបានរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក កាស៊ីត ភិរម្យ (Kasit Piromya) បានមកកម្ពុជាភ្លាមៗ ដើម្បីសុំឲ្យកម្ពុជា ដោះលែងពួកគេ។
ទាក់ទងទៅនឹងករណីនេះ លោក កុយ គួង មន្ត្រីនាំពាក្យក្រសួងការបរទេសខ្មែរ បានបំភ្លឺថា ក្រសួងការបរទេសខ្មែរ ជារឿយៗបានធ្វើលិខិតផ្ញើជូនរដ្ឋាភិបាលថៃ ជាបន្តបន្ទាប់ ពីករណីទាហានថៃ បាញ់ប្រហារមកលើប្រជាពលរដ្ឋកម្ពុជា ដោយថ្កោលទោសយ៉ាងខ្លាំងចំពោះអាជ្ញាធរថៃ។
របាយការណ៍ប្រចាំឆ្នាំ២០១០ របស់សមាគមសិទ្ធិមនុស្សអាដហុក ឲ្យដឹងថា ទាហានថៃ បានបាញ់ប្រជាពលរដ្ឋខ្មែរមាន ១៥ករណី ដែលមានមនុស្សស្លាប់ចំនួន ១៦នាក់ ហើយប្រជាពលរដ្ឋរងគ្រោះទាំងនោះ ដោយសារតែពួកគេបានចូលទៅស៊ីឈ្នួលដឹកឈើ និងកាប់ឈើខុសច្បាប់នៅក្នុងទឹកដីថៃ មានមួយចំនួនទៀតចូលទៅទឹកដីថៃ ធ្វើជាកម្មករ ដែលគេចូលទៅពេលព្រឹកចេញមកទឹកដីខ្មែរវិញពេលល្ងាច ហើយពួកគេទាំងនោះត្រូវបានអាជ្ញាធរថៃ ចោទថា បានចូលទឹកដីថៃខុសច្បាប់។
របាយការណ៍ដដែលបានបង្ហាញថា ក្នុងចំណោមប្រជាពលរដ្ឋទាំងនោះ មានខ្លះថៃ បានចាប់ដុតទាំងរស់ផងដែរ ប៉ុន្តែរហូតមកទល់ពេលនេះ ក្រុមគ្រួសាររបស់ពួកគេ រដ្ឋាភិបាលថៃ មិនទាន់បានផ្ដល់យុត្តិធម៌ជូនពួកគេនៅឡើយ។ របាយការណ៍នេះក៏បានសរសេរបញ្ជាក់ថា ថៃបានប្រើអាវុធបាញ់ប្រជាពលរដ្ឋខ្មែរបានកើតមានក្រោយថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨មក ដែលសរុបទាំងអស់មាន ២៩នាក់ ដែលទាហានថៃ បានបាញ់សម្លាប់។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច បានមានប្រសាសន៍ថា រដ្ឋភិបាលថៃ មិនគោរពច្បាប់អន្តរជាតិ ពីព្រោះថា ប្រទេសនៅក្នុងតំបន់តែងតែមានប្រជាពលរដ្ឋក្នុងតំបន់ធ្វើការឆ្លង កាត់ទៅមករវាងប្រទេសនីមួយៗ ដូច្នេះបើសិនជាប្រជាពលរដ្ឋខ្មែរឆ្លងដែនទៅប្រទេសថៃ ខុសច្បាប់នោះ រដ្ឋាភិបាលថៃ គួរតែយកច្បាប់អន្តរជាតិ ឬច្បាប់នៃប្រទេសនេះមកអនុវត្តកាត់ទោសពួកគេ មិនត្រូវបាញ់សម្លាប់ដូច្នេះទេ។
សាធារណជនខ្មែរមួយចំនួនបានលើកឡើងថា អាជ្ញាធរថៃ បានសម្លាប់ប្រជាពលរដ្ឋខ្មែរជាបន្តបន្ទាប់ នៅខណៈដែលប្រជាពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ពួកគេបានបញ្ចេញទស្សនៈថា មូលហេតុអ្វីបានអាជ្ញាធរកម្ពុជា មិនបាញ់សម្លាប់ប្រជាពលរដ្ឋថៃ ដែលបានចូលមកកម្ពុជា ខុសច្បាប់ដែរនោះ?
មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី បានអធិប្បាយថា កម្ពុជាជាប្រទេសគោរពនូវអធិបតេយ្យរបស់ខ្លួន និងគោរពច្បាប់អន្តរជាតិ គឺកម្ពុជាមិនធ្វើបាបប្រជាពលរដ្ឋស៊ីវិលនោះទេ។ កម្ពុជាចាត់ការប្រជាពលរដ្ឋថៃ ចូលមកទឹកដីកម្ពុជា ខុសច្បាប់ ទៅតាមផ្លូវច្បាប់។
ទោះជាយ៉ាងណា លោកបណ្ឌិត សុខ ទូច បានអះអាងថា ប្រសិនបើប្រទេសថៃ មិនគោរពកិច្ចព្រមព្រៀងអន្តរជាតិ និងសន្ធិសញ្ញានៃអង្គការសហប្រជាជាតិទេនោះ កម្ពុជាត្រូវដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅប្រទេសថៃវិញ គឺកម្ពុជាត្រូវបិទច្រកព្រំដែនថៃ-កម្ពុជា មិនត្រូវអនុញ្ញាតឲ្យថៃ នាំផលិតផលចូលមកកម្ពុជាទេ និងត្រូវផ្ដាច់ចំណងការទូត ពីព្រោះថា ថៃមិនចង់មានការទំនាក់ទំនងល្អ និងកម្ពុជានោះ ហើយថា អ្នកដែលខាតបង់គឺភាគីថៃ។
កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១០ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង បានស្នើសុំឲ្យទាហានថៃ ឈប់បាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដែលឆ្លងចូលទឹកដីថៃ ខុសច្បាប់ ដើម្បីរកទទួលទាន ឬកាប់ព្រៃឈើនោះ។
ការស្នើសុំនេះ បានធ្វើឡើងនៅក្នុងជំនួបទ្វេភាគី រវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក កាស៊ិត ភីរម្យ (Kasit Piromya) នៅឯក្រសួងការបរទេសកម្ពុជានៅក្នុងទីក្រុងភ្នំពេញ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានបញ្ជាក់ថា រដ្ឋាភិបាលថៃ កំពុងតែរំលោភលើគោលការណ៍សិទ្ធិមនុស្ស ព្រោះថា លោកបានធ្វើការស៊ើបអង្កេតរួចរាល់ហើយ រដ្ឋាភិបាលថៃ ពុំមានយន្តការហាមឃាត់ទាហានថៃ មិនឲ្យបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរនោះឡើយ ក្រោយពេលមានការស្នើសុំពីមន្ត្រីក្រសួងការបរទេសខ្មែរនោះ។
អ្នកវិភាគនយោបាយ បានលើកអំពីមូលហេតុដែលថៃ នៅតែបន្តបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរថា វាមានហេតុផលពីរ ទី១ គឺជញ្ជីងសេដ្ឋកិច្ច ព្រោះថា កម្ពុជាមានសេដ្ឋកិច្ចទាបជាងប្រទេសថៃ ទី២ គឺអំណាចប្រទេសកម្ពុជា មានអំណាចនៅក្នុងតំបន់មានកម្រិតទាប ហើយនយោបាយការទូតរបស់កម្ពុជា ក៏នៅមានកម្រិតដែរ ដែលធ្វើឲ្យថៃ នៅតែវាយប្រហារប្រជាពលរដ្ឋកម្ពុជា ឥតឈប់ឈរនេះ។
អ្នកវិភាគនយោបាយដដែល បានសង្កត់ធ្ងន់ថា បើសិនជាកម្ពុជា ប្រើច្បាប់ព្រៃ ជនជាតិថៃចំនួន ៧នាក់ ដែលឆ្លងដែនខុសច្បាប់មកទឹកដីកម្ពុជា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០នោះ កម្ពុជាត្រូវយកពួកគេទៅដាក់គុកសិន មិនត្រូវយកពួកគេមកដោះស្រាយតាមប្រព័ន្ធតុលាការភ្លាមៗទេ ព្រោះថា ពលរដ្ឋកម្ពុជា បច្ចុប្បន្នកំពុងជាប់គុកក្នុងប្រទេសថៃ ដោយសារតែឆ្លងដែនខុសច្បាប់ ហើយមិនត្រូវបានតុលាការថៃ កាត់ទោសនៅឡើយនោះ។
ទោះជាយ៉ាងនេះក្តី ជាទូទៅគេសង្កេតឃើញថា ការឆ្លងដែនខុសច្បាប់របស់ប្រជាពលករខ្មែរ នៅតាមច្រករបៀងនានាចូលទៅទឹកដីថៃ ដើម្បីស្វែងរកការងារធ្វើ ពុំមានការថយចុះឡើយ ដោយសារតែភាពឥតការងារធ្វើនៅកម្ពុជា ហើយជនជាតិថៃវិញ គេកម្រឃើញចូលមកទឹកដីកម្ពុជា ខុសច្បាប់ មានចំនួនច្រើនដូចខ្មែរចូលថៃនោះទេ៕

No comments:
Post a Comment