នៅមុនថ្ងៃ៧ មករា មួយថ្ងៃ មានការបាចខិត្តប័ណ្ណជាច្រើនសន្លឹកនៅក្នុងខេត្តសៀមរាប ស្ដីអំពីការប្រឆាំងនឹងស្មារតី ៧ មករា។ នេះមិនមែនជាលើកទីមួយទេ ដែលជនអនាមិកបាចត្រាក់ប្រឆាំងថ្ងៃ៧ មករា ដោយចោទថា ជាថ្ងៃវៀតណាម ឈ្លានពានទឹកដីខ្មែរ និងបង្ហូរជនអន្តោប្រវេសន៍វៀតណាម មកស្រុកខ្មែរ។
ប៉ូលិសខេត្តសៀមរាប នៅថ្ងៃសៅរ៍ ទី៨ ខែមករា កំពុងតែបន្តតាមដានស្វែងរកចាប់ខ្លួនអ្នកបាចខិត្តប័ណ្ណនៅឡើយទេ។ ស្នងការប៉ូលិសខេត្តសៀមរាប លោក ស៊ត ណាឌី មានប្រសាសន៍ថា ខិត្តប័ណ្ណនោះបានប្រមាថមើលងាយដល់រដ្ឋាភិបាល គ្មានការពិត ដែលក្រុមប៉ូលិសកំពុងតែស្វែងចង់ដឹងថា តើក្រុមនោះចេញពីប្រភពណា?
លោក ស៊ត ណាឌី មានប្រសាសន៍បន្ថែម ៖ «ទេ! គេបាចប្រឆាំងនឹងរដ្ឋាភិបាលទៅហើយ ស្រាវជ្រាវមើល៍ តើគេមានបំណងអី? រឿងខុសច្បាប់ត្រូវច្បាប់អីហ្នឹង ប៉ូលិសមិនអាចកំណត់បានទេ ទាល់តែចាប់បាន ហើយបញ្ជូនទៅតុលាការ»។
មុនមួយថ្ងៃ នៃថ្ងៃគណបក្សប្រជាជនកម្ពុជា ប្រារព្ធខួបលើកទី៣២ នៃថ្ងៃជ័យជម្នះ ៧ មករា លើរបបខ្មែរក្រហម ខិត្តប័ណ្ណជាច្រើនសន្លឹកត្រូវបានគេបាចនៅតាមផ្លូវនៃឃុំវត្តបូរ ក្នុងខេត្តសៀមរាប។ ស្នងការប៉ូលិសបានបញ្ជាក់ថា គេបានប្រទះឃើញត្រាក់នោះនៅពេលព្រឹក ដែលមានចំនួនប្រហែល ១០០សន្លឹក ប៉ុន្តែគេមិនទាន់ដឹងថា អ្នកបាចនោះជាអ្នកណា ហើយបានប្រើមធ្យោបាយអ្វីដើម្បីបាចត្រាក់នោះនៅឡើយទេ។
នៅក្នុងត្រាក់នោះ ដែលអាជ្ញាធរសង្កាត់សៀមរាប បានផ្ដល់ឲ្យវិទ្យុអាស៊ីសេរី បានសរសេរមានន័យវាយប្រហារយ៉ាងធ្ងន់ធ្ងរមកលើរដ្ឋាភិបាល ដែលកំពុងដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលបច្ចុប្បន្ននេះ។
ខិត្តប័ណ្ណនោះបានចោទថ្ងៃ៧ មករា និងបានដាក់បន្ទុកទៅលើវៀតណាម ដោយចោទថា ដោយសារតែថ្ងៃ៧ មករា បាននាំវៀតណាម ចូលមកកម្ពុជាកាន់តែច្រើន ហើយនិងបង្កបញ្ហាមកដល់កម្ពុជា។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវ៉េត ពិពណ៌នាថា អ្នកបាចត្រាក់នោះអាចប្រឈមមុខនឹងការផ្ដន្ទាទោស ដោយសារតែទង្វើនោះបានប្រាសចាកពីច្បាប់កម្ពុជា ៖ «ទាំងអស់នេះ ខ្ញុំគិតថា មនុស្សមួយក្រុមដែលគេអត់ពេញចិត្ត ហើយគេចង់សម្ដែងទស្សនៈ ហើយទស្សនៈនេះប្រហែលអាចផ្ទុយនឹងច្បាប់កម្ពុជា ហើយអ្នកប្រព្រឹត្តអាចប្រឈមមុខក្នុងការផ្ដន្ទាទោសផងដែរ»។
កាលពីឆ្នាំ២០០៩ កន្លងទៅ មនុស្សចំនួន ៣នាក់ ក្នុងនោះមានមន្ត្រីអ្នកការពារសិទ្ធិមនុស្សលីកាដូ ម្នាក់ផង ត្រូវបានគេចាប់ខ្លួនយកមកផ្ដន្ទាទោស ដោយចោទថា គាត់បានបាចខិត្តប័ណ្ណប្រឆាំងនឹងថ្ងៃ៧ មករា។
អ្នកដែលត្រូវចោទថា បានបាចខិត្តប័ណ្ណទាំងបីរូបនោះ ត្រូវគេផ្ដន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ ២ឆ្នាំ និងពិន័យជាប្រាក់ជាច្រើនលានរៀល៕

No comments:
Post a Comment