សវនាការ​រឿង​ក្តី​លោក ​សម ​រង្ស៊ី​ កំណត់​​បើក​​នៅ​ថ្ងៃទី​ ២៧ ខែ​​​មករា​

ដោយ ប៉ែន បូណា, www.rfi.fr

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 09/01/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 09/01/2010 13:57 ម៉ោងសកល

សវនាការ​រឿង​ក្តី​លោក​សម​រង្ស៊ី​ទាក់​ទង​នឹង​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​ក្នុង​ស្រុក​ចន្ទ្រា​ខេត្ត​ស្វាយរៀង​ត្រូវ​បាន​តុលាការ​ខេត្ត​នេះ​កំណត់​បើក​ធ្វើ​នៅ​ថ្ងៃ​​២៧​មករា​ខាង​មុខ​នេះ​ហើយ។នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ខេត្ត​ស្វាយរៀង​​ដែល​​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ។

លោកសម រង្ស៊ី ប្រធាន​គណបក្ស​សម រង្ស៊ី(រូបថត៖ ខឹម សុវណ្ណារ៉ា)

លោកសម រង្ស៊ី ប្រធាន​គណបក្ស​សម រង្ស៊ី
(រូបថត៖ ខឹម សុវណ្ណារ៉ា)

សវនាការ​រឿង​ក្តី​លោក​សម​រង្ស៊ី​ទាក់​ទង​នឹង​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​ក្នុង​ស្រុក​ចន្ទ្រា​ខេត្ត​ស្វាយរៀង​ត្រូវ​បាន​តុលាការ​ខេត្ត​នេះ​កំណត់​បើក​ធ្វើ​នៅ​ថ្ងៃ​​២៧​មករា​ខាង​មុខ​នេះ​ហើយ។នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ខេត្ត​ស្វាយរៀង​ដែល​​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ។

លោក​សម​រង្ស៊ី​មេដឹកនាំ​បក្ស​ប្រឆាំង​ត្រូវ​បាន​តុលាការ​ខេត្ត​​ស្វាយរៀង​ចោទ​ប្រកាន់​ពី​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​​និង​ការ​ញុះញង់​ឲ្យ​​មាន​ការ​រើស​អើង​បន្ទាប់​ពី​លោក​បាន​ដឹកនាំ​ប្រជា​ពលរដ្ឋ​មួយ​ក្រុម​ទៅ​ដក​​តម្រុយ​​បង្គោល​ព្រំដែន​ចំនួន​៦​នៅ​ក្នុង​ភូមិ​កោះក្បាន​កណ្តាល​ឃុំសំរោង​​ស្រុក​ចន្ទ្រា​ដោយ​លោក​ចោទ​ប្រកាន់​ថា​បង្គោល​ទាំង​នោះ​បាន​បោះ​នៅ​លើ​ទឹក​ដី​ខ្មែរ។លោក​សម​រង្ស៊ី​ពេលនេះ​កំពុង​ស្ថិត​នៅ​ឯ​បរទេស​ដើម្បី​ចៀស​ផុត​ពី​ការ​ចាប់​ខ្លួន៕

No comments: