លោក ​សម​ ​រង្ស៊ី​ មិន​​អាច​​ជាប់​​ពន្ធនាគារ​ដោយ​គ្មាន​ន័យ​​នោះ​ទេ​

ដោយ លាង ដឺលុច, www.rfi.fr

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 09/01/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 09/01/2010 14:15 ម៉ោងសកល

លោក យឹម សុវណ្ណ អ្នក​នាំពាក្យគណបក្ស សម រង្ស៊ី​(រូបថត ៖ លាង​ដឺលុច)

លោក យឹម សុវណ្ណ អ្នក​នាំពាក្យគណបក្ស សម រង្ស៊ី​
(រូបថត ៖ លាង​ដឺលុច)

មាន​មតិ​ផ្សេង​ៗ​គ្នា​ចេញ​ពី​សមាជិក​គណបក្ស​សម រង្ស៊ី ទាក់ទង​នឹង​ការ​រក​ដំណោះស្រាយ​សំរាប់​លោក​សម រង្ស៊ី​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ការ​តាមដាន​របស់​តុលាការ។ នៅ​ក្នុង​បទសម្ភាសន៍​ជា​មួយ​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​វិទ្យុ​បារាំង​អន្តរជាតិ អ្នក​នាំពាក្យ​គណបក្ស​សម រង្ស៊ី​លោក​យឹម សុវណ្ណ​បាន​អះអាង​ថា សមាជិក​គណបក្ស​មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន។

តែ​មតិ​ភាគ​ច្រើន​នឹង​ត្រូវ​យក​មក​អនុវត្ត។ ហើយ​ថា​លោក​សម រង្ស៊ី​កំពុង​បំពេញ​ភារកិច្ច​នៅ​ក្រៅ​ប្រទេស ដើម្បី​រក​ដំណោះ​ស្រាយ​​សំរាប់​ខ្លួន​ឯង ជា​លក្ខណៈអន្តរជាតិ។

សូមចុចខាងក្រោមដើម្បីស្តាប់ ៖

បទសម្ភាសន៍ រវាង លាង​ ដឺលុច ជាមួយ លោក យឹម​ សុវណ្ណ

09/01/2010

No comments: