កូន​គោ​ចំឡែក កើត​មក​មានខ្លួន​ដូច​សត្វ​ទា​ហើយ​ក៏​ងាប់​ទៅវិញ

ដោយ : រស្មី​
ថ្ងៃទី 9 មករា 2010
CEN

កូន​គោ​ចំឡែក មាន​ក្បាល​ជា​សត្វ​គោ​ធម្មតា ឯ​ខ្លួន​ទាំងមូល​ដូច​សត្វ​ទា

កូន គោ ចំឡែក មាន ក្បាល ជា សត្វ គោ ធម្មតា ឯ ខ្លួន ទាំងមូល ដូច សត្វ ទា

កូន​គោ​ចំឡែក មាន​ក្បាល​ជា​សត្វ​គោ​ធម្មតា ឯ​ខ្លួន​ទាំងមូល​ដូច​សត្វ​ទា

កូន គោ ចំឡែក មាន ក្បាល ជា សត្វ គោ ធម្មតា ឯ ខ្លួន ទាំងមូល ដូច សត្វ ទា

ស្រុក​ប្រាសាទបាគង​-​ខេត្តសៀមរាប: មានកូន​គោ​ចំឡែក ១ ក្បាល កើត​មក​មាន​ក្បាល​ជា​សត្វ​គោ​ធម្មតា ឯ​ខ្លួន​ទាំងមូល​ដូច​សត្វ​ទា​ទៅវិញ ប៉ុ​នែ្ដ​វា​បាន​ងាប់​ភ្លាម​បន្ទាប់ពី​កើត ។​

​ ​គោ​ចំឡែក​នេះ កើត​ក្នុង​ត្រកូល​កសិករ​រស់នៅ​ភូមិ​ល​លៃ ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដែល​មាន​ម្ចាស់ផ្ទះ ឈ្មោះ ប៉ែន សុផល ភេទ​ស្រី អាយុ ៤៣ ឆ្នាំ ។ គោ​នោះ​កើត​នៅ​វេលា​ម៉ោង ៤ ហៀ​ប​ភ្លឺ ថ្ងៃទី​០៩ ខែ​មករា ឆ្នាំ​២០១០ ។

មេគោ​ដែលកើតបានកូនមានខ្លួនដូចសត្វទា

មេគោ ដែលកើតបានកូនមានខ្លួនដូចសត្វទា

​ ​ស្ត្រី​ម្ចាស់ផ្ទះ​ឈ្មោះ ប៉ែន សុផល បានបញ្ជាក់​ថា មេគោ​របស់​គាត់​បាន​ឈឺពោះ​ជាធម្មតា នៅ​ល្ងាច​ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០១០ ហើយ​បាន​សំរាលកូន​នៅ​ម៉ោង ៤ ហៀ​ប​ភ្លឺ ថ្ងៃទី​០៩ ខែ​មករា កូន​គោ​នោះ​បាន​ស្លាប់​ភ្លាមៗ​ក្រោយពី​កើត ។ វា​ជា​កូន​គោ ដែល​មាន​ក្បាល​ដូច​ជា​គោ​បេះ​បិត ប៉ុន្តែ​ដងខ្លួន​ទាំងមូល​ដូច​ជា​សត្វ​ទា ។ កូន​គោ​ចំឡែក​មាន​ទំងន់​ប្រហែល ៧ ទៅ ៨ គីឡូក្រាម មាន​សម្បុរ​ត្នោត មាន​ជើង​ទាំង ៤ តូចៗ ហើយ​ខ្លីៗ​ដូច​ជើងគោ​បន្តិច ជើង​ទា​បន្តិច ។ ម្ចាស់​គោ​បាន​និយាយថា មេគោ​របស់​គាត់​បាន​កើត​កូន​ជា​លើក​ទី​៤​ហើយ រួម​ទាំង​គោ​ចំឡែក​លើក​នេះ​ផង​។​

​ ​ក្រោយ​ពី​គោ​ងាប់​ភ្លាម ម្ចាស់​គោ​បាន​យក​ទឹកកក​មក​ក្លាស្សេ ហើយ​ដាក់​ក្នុង​ចាន​ផើង​មួយ ដើម្បី​ទុកឲ្យ​មនុស្ស​មក​មើល​គ្រាន់ នឹង​បាន​ថវិកា​ខ្លះៗ​។ ជាមួយនឹង​ការ​រក្សាទុក​ខ្មោច​កូន​គោ​ចំឡែក​នេះ ម្ចាស់​របស់​វា​បាន​រៀបចំ​របៀប​គ្រឿង​សក្ការៈបូជា មាន​ដុត​ធូប​ទាន ដើម្បី​តម្កល់ទុក និង​រៀបចំ​និមន្ត​ព្រះសង្ឃ​មក​សូត្រមន្ត ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​ខ្មោច​កូន​គោ​នោះ​ទៀត​ផង ។​

ស្ត្រី​ម្ចាស់ផ្ទះ​ឈ្មោះ ប៉ែន សុផល

ស្ត្រី ម្ចាស់ផ្ទះ ឈ្មោះ ប៉ែន សុផល

​ ​មនុស្សម្នា​ជាច្រើន​បាន​នាំគ្នា​មក​មើល​កូន​គោ​ចំឡែក​នេះ បណ្តើរៗ​ដោយ​អ្នកខ្លះ​បាន​ចូល​បច្ច័យ ខ្លះ​ក៏​មិន​បាន​ចូល ហើយ​ពួកគេ​មិន​បាន​ពណ៌នា​អ្វី​ឲ្យ​ស៊ីជំរៅ ពាក់ព័ន្ធ​នឹង​កូន​គោ​ចំឡែក​នោះ​ឡើយ ។ ប៉ុន្តែ​អ្នកខ្លះ​បាន​និយាយថា វា​ជា​រឿង​ធម្មតា​មួយ​នៅក្នុង​ពិភពលោក ឬក៏​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តែងតែ​កើតមាន​អព្ភូតហេតុ​ចំឡែកៗ ជា​បន្តបន្ទាប់​ទៅ​លើ​សត្វ និង​មនុស្ស ។​

​ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​គេ​មិនដឹងថា គោ​ចំឡែក​ក្បាល​គោ ខ្លួន​ទា ដែល​កើត​មក​ហើយ​ស្លាប់​នោះ​មិនដឹងថា ជា​ឈ្មោល ឬ​ញី​ឡើយ ។ ព្រោះ​តួខ្លួន​ដូច​ជា​សត្វ​ទា​មើល​មិន​អាច​ដឹងថា ជា​ញី ឬក៏​ឈ្មោល​ឡើយ ។ គោ​នេះ​ជា​ព្រឹត្តិការណ៏​ចំឡែក​មួយ សំរាប់​ខេត្តសៀមរាប ដែល​សំបូរ​ដោយ​ប្រាង្គ​ប្រាសាទ សំរាប់​ដើម​ខែ​មករា ឆ្នាំ​២០១០ នេះ ៕


No comments: