ថោង ខុន : មហាសន្និបាត សហព័ន្ធប្រដាល់ត្រឹមត្រូវល្អ
- Friday, January 15, 2010, 6:44
- កីឡា, ពត៌មានភាសាខ្មែរ
- 8 views
- បញ្ចេញមតិផ្ទាល់ខ្លួន

លោក ឧកញ៉ា អ៊ុំ យូរ៉ាន់ បាន បញ្ឈប់ សមត្ថិភាព របស់ខ្លួន ជា ប្រធាន សហព័ន្ធ ជា សមាជិក ប្រតិបត្តិ សហព័ន្ធ ប្រដាល់ តាំងពី ថ្ងៃ ទី៣១ ធ្នូ ២០០៩ ដែល ជា ថ្ងៃ មហាសន្និបាត បញ្ឈប់ អាណត្តិចា ស់ និង ជ្រើសរើស សមាជិក ប្រតិបត្តិ អាណ ត្តិ ថ្មី ។
ភ្នំពេញ: លោកឧកញ៉ា អ៊ុំ យូរ៉ាន់ បានបញ្ឈប់សមត្ថិភាពរបស់ខ្លួនជាប្រធានសហព័ន្ធ ជាសមាជិកប្រតិបត្តិសហព័ន្ធប្រដាល់តាំងពីថ្ងៃទី៣១ ធ្នូ ២០០៩ ដែលជាថ្ងៃមហាសន្និបាត បញ្ឈប់អាណត្តិចាស់ និងជ្រើសរើសសមាជិកប្រតិបត្តិអាណត្តិថ្មី ។
លោក ឡាក់ សំអាត អគ្គនាយកកីឡា នៃក្រសួងអប់រំយុវជន និងកីឡា គឺជាប្រធានដឹកនាំអង្គមហាសន្និបាតនោះ ។ កាលនោះលោក អ៊ុំ យូរ៉ាន់ រួមនឹងសមាជិកប្រតិបត្តិអាណត្តិចាស់ទាំងអស់ បានប្រកាសរំសាយ និងប្រគល់ត្រាសហព័ន្ធជូនដល់លោក ឡាក់ សំអាត ។ នោះមានន័យថា សុពលភាពជាសមាជិកប្រតិបតិ្ដលំដាប់អាណត្តិចាស់ ត្រូវបានបញ្ឈប់ ។
លោក អ៊ុំ ពន្លក ដែលជាសមាជិកប្រតិបត្តិចាស់ទទួលបន្ទុកអគ្គហិរញ្ញិក និងជាកូនប្រុសរបស់លោក អ៊ុំ យូរ៉ាន់ បានអានរបាយការណ៍ហិររញ្ញវត្ថុមួយ ដែលគេជឿថា របាយការណ៍នោះខ្វះលក្ខណៈគ្រប់គ្រាន់ ។
ទោះយ៉ាងណាក៏ក្រោយការបោះឆ្នោតនោះ លោក អ៊ុំ យូរ៉ាន់ បានទទួលការគាំទ្រតែ ៥ សំលេង ឯកូនប្រុសរបស់គាត់ឈ្មោះ អ៊ុំ ពន្លក បាន ៣ សំលេង ។
លោកវេជ្ជបណ្ឌិត ធីង ម៉ៅយ៉េន អនុប្រធានប្រដាល់អាណត្តិថ្មី ដែលបានទទួលការគាំទ្រ ២៣ សំលេង លើសន្លឹកឆ្នោត ២៥ ក្នុងនោះ ២ សន្លឹក មិនបានការនោះមានប្រសាសន៍ថា ពេលនេះលោក អ៊ុំ យូរ៉ាន់ កំពុងតែធ្វើសកម្មភាពមួយ ដែលមិនឲ្យតំលៃខ្លួនឯង ។
លោកបន្តថា គាត់ចោទថា គេក្បត់គាត់ មិនតែប៉ុណ្ណោះ កូនស្រីរបស់គាត់ទូរស័ព្ទមកជេរគេ ប្រមាថគេឯងទៀតផង លោក យ៉េន បន្តទៀតថា លោក យូរ៉ាន់ ធា្លក់ឆ្នោតដោយសារការគ្មានការគាំទ្រពីថ្នាក់ក្រោម មិនស្គាល់ពីអត្តសញ្ញាណជាតិ និងមិនគោរពអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ពីករណីអ្នកប្រដាល់ រី សាវុធ ។
លោក វ៉ាត់ ចំរើន អគ្គលេខាគណៈកម្មាធិការជាតិ អូឡាំពិកឲ្យអ្នកកាសែតដឹងថា លោក អ៊ុំ យូរ៉ាន់ ពេលនេះកំពុងចង់បង្កើតសហព័ន្ធប្រដាល់មួយទៀត គឺសហព័ន្ធប្រដាល់អាជីព ។ ប៉ុន្តែសព្វថ្ងៃនេះសហព័ន្ធប្រដាល់កម្ពុជា គឺគ្រប់គ្រងទាំងប្រដាល់អាជីព ប្រដាល់ស្ម័គ្រចិត្ត និងគុណខ្មែរ ។
លោក វ៉ាត់ ចំរើន បន្តថា បញ្ហាដែលសំខាន់នោះ គឺលោកអ៊ុំ យូរ៉ាន់ ត្រូវតែទៅសម្របសម្រួលជាលោកឧត្តមសេនីយ៍ទោ តែម ម៉ឺន ដែលកំពុងកាន់កាប់សហព័ន្ធប្រដាល់ តើគាត់អាចលះបង់ប្រដាល់អាជីពសំរាប់ អ៊ុំ យូរ៉ាន់ បានឬទេ ? ឧត្តមសេនីយ៍ តែម ម៉ឺន ទំនងជាឆ្លើយ No ច្រើនជាង yes ហើយ ។
ពាក់ព័ន្ធនឹងការធ្វើមហាសន្និបាតកន្លងមកនោះ លោកអគ្គលេខាធិការអូឡាំពិកចាត់ទុកថា មានលក្ខណៈត្រឹមត្រូវល្អណាស់ ។ ចំពោះភាពចម្រុងចម្រះដែលកើតមានក្រោយមហាសន្និបាត មកទល់ពេលនេះវាជារឿងបុគ្គលប៉ុណ្ណោះ វាមិនមែនជារឿងរបស់សហព័ន្ធ ឬរបស់អូឡាំពិកឡើយ ។
សហព័ន្ធប្រដាល់សព្វថ្ងៃនេះ ស្ថិតនៅផ្នែកមួយនៃដំបូងតូច ដែលមានទីតាំងក្នុងបរិវេណស្តាតអូឡាំពិក ។ បន្ទុកការិយាល័យប្រធានសហព័ន្ធ ដែលមុននេះលោក អ៊ុំ យូរ៉ាន់ អង្គុយនោះ ពេលនេះគាត់មិនព្រមប្រគល់សោ ឬបើកទ្វារឲ្យអ្នកថ្មី អង្គុយធ្វើការបន្តពីគាត់ទេ ។
បើតាមការឲ្យដឹង ស្ទើរតែរាល់ថ្ងៃលោកយូរ៉ាន់ តែងតែទៅទីនោះ ហើយបើកម៉ាស៊ីនត្រជាក់សម្ងំនៅក្នុងនោះរាប់ម៉ោង ទើបជាអគ្គហិរញ្ញិក និងកូនប្រសាររបស់គាត់ឈ្មោះពិសាល ជាបេឡា ។
រចនាសម្ព័ន្ធមួយបែបនេះ សូមនាំគ្នាគិតមើលទៅល្អ ឬអាក្រក់ ?
ល្ងាចថ្ងៃទី ១៣ មករា សមាជិកប្រតិបត្តិប្រដាល់អាណត្តិថ្មី បានចូលសំដែងការគួរសមជាមួយលោក ថោង ខុន ជាប្រធានអូឡាំពិក ។ ក្រោយពីការជួបសំដែងការគួរសមនេះ លោកវេជ្ជបណ្ឌិត ធីង ម៉ៅយ៉េន ដែលជាអនុប្រធានសហព័ន្ធប្រាប់អ្នកកាសែតថា ប្រធានអូឡាំពិកបានទទួលស្គាល់ជាផ្លូវការ ។ ពេលនេះសហព័ន្ធប្រដាល់ នឹងរៀបចំបញ្ជូនបញ្ជីឈ្មោះ សមាជិកប្រតិបត្តិអាណត្តិថ្មីនេះ ទៅស្ថាប័នប្រដាល់អន្តរជាតិនានាលើពិភពលោក ។
លោកឧកញ៉ាអ៊ុំ យូរ៉ាន់ អ្នកយកព័ត៌មានរបស់យើងព្យាយាមទាក់ទងដែរ តែនៅមិនបាន ៕

No comments:
Post a Comment