ចាប់ផ្តើម​ស្ថាបនា​ខ្សែ​យោង​ឡើង​ទៅ​ប្រាសាទ​តា​ក្របី

ដោយ : សុ​ផុន​
ថ្ងៃទី 14 មករា 2010
CEN
ការស្ថាបនា​ខ្សែ​យោង​ឡើងទៅ​ប្រាសាទ​តា​ក្របី​កំពុង​ចាប់ផ្តើម
ការស្ថាបនា ខ្សែ យោង ឡើងទៅ ប្រាសាទ តា ក្របី កំពុង ចាប់ផ្តើម
ព្រំដែន​កម្ពុជា​-​សៀម: ខ្សែ​យោង​ដែល​កាត់​ត្រង់​ចំណោតភ្នំ​ដងរែក ឡើង​ឆ្ពោះទៅកាន់​ប្រាសាទ​តា​ក្របី ដែល​កាន់កាប់​ទាំងស្រុង​ដោយ​កងកម្លាំង កម្ពុជា និង​ស្ថិត​ក្នុង​ដែនដី​កម្ពុជា​នោះ ត្រូវបាន​បើក​ការដ្ឋាន​ស្ថាបនា​ហើយ​កាលពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១០ ។​
M2U0OGE2OW
​លោក ប៉ិច សុ​ខិន អភិបាលខេត្ត​ឧត្តរមានជ័​យ និង​ជា​ទីប្រឹក្សា​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ឧត្តមសេនីយ៍ឯក កែវ ពង្ស មន្ត្រី​ជាន់ ខ្ពស់​កងយោធពល​ខេមរភូមិន្ទ​បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​នោះ ។​
​លោក​ឧត្តមសេនីយ៍ឯក កែវ ពង្ស និយាយ​ចំពោះមុខ​កងកម្លាំង​មន្ត្រីរាជការ និង​ពលរដ្ឋ​ជាច្រើន​ក្នុង​ពិធី​នោះ​ថា ការស្ថាបនា​ផ្លូវ​ខ្សែ​យោង​ពី​ជើងភ្នំ ឡើង​កាត់​ត្រង់​ទៅ​លើ​ខ្នងភ្នំ​នា​ចំណុច​ប្រាសាទ​តា​ក្របី ស្ថិតក្នុង​ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរ​មានជ័យ​នោះ គឺ​មាន​ប្រវែង ៤០០ ម៉ែត្រ ។ ការ ស្ថាបនា​ត្រូវមាន ៣ ដំណាក់កាល និង​បត់បែន​ដ៏​ស្មុគស្មាញ​ផង ។ ការស្ថាបនា​បណ្តើរៗ​មាន​រយៈពេល ១​ខែ​មក​ហើយ និង​ទើប​រក​ថ្ងៃ​មាន​ឫក្ស​ល្អ បើកសម្ពោធ​ការដ្ឋាន​នាពេលនេះ ។ គឺ​ដំណាក់កាល​ទី​១ បាន​ចាក់គ្រឹះ​បំពាក់​ដែក​រ៉ៃ​ប្រវែង ១៨០​ម៉ែត្រ ។ ឥឡូវ​បន្ត​ស្ថាប​នា​ដំណាក់កាល​ទី​២ និង​ទី​៣ ។​
កងទ័ព​ឈុតខ្មៅ​សៀម​ដែល​ឈ្លានពាន​ចូល​ប្រាសាទ​តា​ក្របី​នា​ពេលកន្លងមក
កងទ័ព ឈុតខ្មៅ សៀម ដែល ឈ្លានពាន ចូល ប្រាសាទ តា ក្របី នា ពេលកន្លងមក
​លោក​ឧត្តមសេនីយ៍ឯក កែវ ពង្ស និយាយថា កងកម្លាំង​វិស្វកម្ម និង​ជាង​មាន​ការលំបាក​ស្មុគស្មាញ​ខ្លាំង ពេល​ស្ថាបនា​កាត់​ចំណោត​ភ្នំ​ខ្ពស់​បត់បែន និង​ព្រៃ​ក្រាស់ៗ ។ ពោល​គឺ​លំបាក​ទាំង​ដឹក​សម្ភារៈ ការស្ថាបនា​ឱ្យ​រឹងមាំ ។ គេ​បាន​ប្រើ​ខ្សែកាប​ដែក​យោង​សម្រាប់​ទាញ​កន្ត្រក​ឡើងលើ​ភ្នំ​នៅ​ប្រាសាទ​តា ក្របី​នេះ​មាន​ទំហំ​មុខកាត់​ធំ​ជាង​ខ្សែ​យោង​នៅ​ភ្នំ​ត្រប់ តំបន់​ប្រាសាទ​ព្រះ វិហារ​ទៅទៀត ។​
​ទោះយ៉ាងណា ដោយ​ការគាំទ្រ​ឧបត្ថម្ភ​ពី​ថ្នាក់​ដឹកនាំ​កម្ពុជា ការងារ​នេះ​បាន​ដំណើរការ​ទៅ​មុខជា​លំដាប់ ។ កងកម្លាំង​ជា​មុខ​អាជ្ញាធរ​ដែនដី​នៅ​ខេត្ត ឧត្តរ​មានជ័យ​បានស​ហការ​ជ្រោមជ្រែង​ខ្លាំងណាស់ ។ វា​ជា​សមិទ្ធផល​គមនាគមន៍​ទៅ​ប្រាសាទ​តា​ក្របី​ដ៏​សំខាន់ បន្ទាប់ពី​មាន​ការយាយី​ប៉ុនប៉ង​រំលោភ​ឈ្លាន ពាន​យក​ពី​សំណាក់​កងកម្លាំង​សៀម និង​បន្ទាប់​ពី​កងកម្លាំង​មន្ត្រីរាជការ ពលរដ្ឋ​កម្ពុជា រហូត​ដល់​លោក សាយ ឈុំ ប្រធាន​គណៈ​ប្រចាំការ​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​ទី​២ រដ្ឋសភា​បាន​ទៅ​កាន់​ប្រាសាទ​នេះ ។​
​លោក ប៉ិច សុ​ខិន អភិបាលខេត្ត​ឧត្តរមានជ័​យ និង​ជា​ទីប្រឹក្សា​ផ្ទាល់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និយាយថា កងកម្លាំង​យើង​ទ្រោល​បាន សភាពការណ៍​ព្រំដែន និង​ការពារ​រឹងមាំ​បូរណភាព​ទឹកដី ហើយ​គោរព​បទបញ្ជា​អត់ធ្មត់​ខ្ពស់ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ដោយ​សន្តិវិធី ។​
​លោក ប៉ិច សុ​ខិន និយាយថា ខ្សែ​យោង​ឡើង​ទៅ​ប្រាសាទ​តា​ក្របី​នេះ បាន​ទទួល​ការឧបត្ថម្ភ​ថវិកា​ពី​លោក សាយ ឈុំ ដើម្បី​លើកកម្ពស់​ប្រព័ន្ធ គមនាគមន៍​ទំនាក់ទំនង និង​កិច្ច​ការពារ​ព្រំដែន ។ វា​ក៏​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ និង​វិស័យ​ទេសចរណ៍ ៕

No comments: