​ខួប ១ ឆ្នាំ នៃ​សម្ព័ន្ធភាព​គណបក្ស​សម​រង្ស៊ី និង គណបក្ស​សិទ្ធិមនុស្ស​, បង្ហាញ​ពី​សញ្ញា​បែកបាក់​?

ដោយ : សុភ័ក្ត្រ និង ម៉េងឆៃ
ថ្ងៃទី 14 មករា 2010
CEN
ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្ព័ន្ធភាព​រវាង​គណបក្ស​សមរង្ស៊ី និង គណបក្ស​សិទ្ធិមនុស្ស កាលពី​ថ្ងៃ​ទី ១៥ មករា ឆ្នាំ ២០០៩​។ ក៏ប៉ុន្តែ ១ ឆ្នាំ​មកនេះ មិន​បាន​ចេញ​ជា​លទ្ធផល​វិជ្ជមាន​ទេ តែ​ងាក​ទៅរក​ការបែកបាក់​ទៅវិញ​។
ពិធី ចុះហត្ថលេខា លើ កិច្ចព្រមព្រៀង សម្ព័ន្ធភាព រវាង គណបក្ស សមរង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស កាលពី ថ្ងៃ ទី ១៥ មករា ឆ្នាំ ២០០៩ ។ ក៏ប៉ុន្តែ ១ ឆ្នាំ មកនេះ មិន បាន ចេញ ជា លទ្ធផល វិជ្ជមាន ទេ តែ ងាក ទៅរក ការបែកបាក់ ទៅវិញ ។
Hun Sen: Strongman of CambodiaSeytanRoom With Passion (With E-Sens, Mellow)Dancing in Shadows: Sihanouk, the Khmer Rouge, and the United Nations in Cambodia (Asian Voices a Subseries of Asian / Pacific Perspectives)
ភ្នំពេញ: ​ថ្ងៃ ១៥ មករា ២០១០, ថ្ងៃស្អែក​នេះ គឺ​គម្រប់​ខួប ១ ឆ្នាំ នៃ​ថ្ងៃ​ចុះ​កិច្ចព្រមព្រៀង​សម្ព័ន្ធភាព រវាង​គណបក្ស​សម​រង្ស៊ី និង គណបក្ស​សិទ្ធិមនុស្ស​ ។ ជា​សម្ព័ន្ធភាព ដែល​មាន​ត្រឹមតែ​ឈ្មោះ ហើយ​នៅ​ថ្ងៃ​ខួប​នេះ បែរ​ជា​បង្ហាញ​សញ្ញា នៃ​ការបែកបាក់​ទៅវិញ​ ។​
​ ​យោង​តាម​មន្ត្រីជាន់ខ្ពស់​ដ៏​មាន​ឥទ្ធិពល​ម្នាក់ នៅក្នុង​គណបក្ស​សម​រង្ស៊ី បាន​ប្រាប់​អ្នកកាសែត ក្នុងន័យ​មិនឲ្យ​ចេញ​ឈ្មោះ ឲ្យដឹងថា ពេលនេះកុំ​និយាយ​ពី​រឿង​សម្ព័ន្ធភាព​រវាង​បក្ស​សមរង្ស៊ី និង បក្ស​សិទ្ធិមនុស្ស​ទៀត​ ។ គឺ​គ្មាន​ន័យ​អ្វី​ទេ​ ។
​ ​ការ​មិន​ឲ្យ​និយាយ​ដល់​សម្ព័ន្ធភាព​គណបក្សដែល​អះអាង​ថា ប្រជាធិបតេយ្យ​រៀងៗ​ខ្លួន​នេះ បាន​ត្រូវ​មន្ត្រីជាន់ខ្ពស់​គណបក្ស សមរង្ស៊ី សង្កត់ធ្ងន់​ថា គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម សុខា បាន​ធ្វើ​ការរិះគន់​គណ​បក្ស​សមរង្ស៊ី តាម​រលក​វិទ្យុ​សំបុក​ឃ្មុំ របស់ លោក ម៉ម សូណង់ដូ ឥតឈប់ឈរ​ ។ នេះ​ប្រៀប​ដូចជា​ពាក្យ​ថា ស្រឡាញ់​កូនស្រី​គេ ហើយ​ចង់​ដណ្តឹង​កូនស្រី​គេ ក៏​ប៉ុន្តែ​អ្នក​នោះ បែរជាជេរ​ឪពុកម្តាយ​គេ​ទៅ​វិញ​ ។ តើ​គេ​យល់ព្រម​ដែរឬទេ​? ​។ ហេតុនេះ ឈប់​និយាយ​ពី​សម្ព័ន្ធភាព​ជាមួយ​គ្នាត​ទៅទៀត​ ។​
​ ​ទោះជា​យ៉ាងណា​ក៏ដោយ ជា​បន្តបន្ទាប់ ពិសេស​នៅ​ថ្ងៃ​ដាច់​ឆ្នាំ ២០០៩ ចូលឆ្នាំ ២០១០ កាលពី​ថ្ងៃ ១ មករា លោក កឹម សុខា ក៏​បាន​ធ្វើ​ការអំពាវនាវ​ជា​ចំហរ​ម្តងទៀត ដើម្បី​ឲ្យមាន​ការរួបរួ​ម​រវាង​គណបក្ស​សមរង្ស៊ី ជាមួយនឹង​គណបក្សរ​បស់​លោក ​។ ក៏ប៉ុន្តែ បក្ស​សមរង្ស៊ីមិន​ឆ្លើយតប​អ្វី​ទេ​ ។​
ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្ព័ន្ធភាព​រវាង​គណបក្ស​សមរង្ស៊ី និង គណបក្ស​សិទ្ធិមនុស្ស កាលពី​ថ្ងៃ​ទី ១៥ មករា ឆ្នាំ ២០០៩​។ ក៏ប៉ុន្តែ ១ ឆ្នាំ​មកនេះ មិន​បាន​ចេញ​ជា​លទ្ធផល​វិជ្ជមាន​ទេ តែ​ងាក​ទៅរក​ការបែកបាក់​ទៅវិញ​។​
ពិធី ចុះហត្ថលេខា លើ កិច្ចព្រមព្រៀង សម្ព័ន្ធភាព រវាង គណបក្ស សមរង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស កាលពី ថ្ងៃ ទី ១៥ មករា ឆ្នាំ ២០០៩ ។ ក៏ប៉ុន្តែ ១ ឆ្នាំ មកនេះ មិន បាន ចេញ ជា លទ្ធផល វិជ្ជមាន ទេ តែ ងាក ទៅរក ការបែកបាក់ ទៅវិញ ។
​ ​ទោះជា​យ៉ាងណា​ក៏ដោយ នៅ​ថ្ងៃ​១៤​ មករា​នេះ គេ​មិន​អាច​ទាក់ទង​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ទេ ដោយ​លោក កំពុង​តែ​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក ​។
​ ​ក៏ប៉ុន្តែ លោក យ៉ែម ប៊ុញ្ញឫទ្ធិ អគ្គលេខាធិការ​គណបក្ស​សិទ្ធិមនុស្ស បាន​និយាយ​ពី​ចំណុច​វិជ្ជមាន​ច្រើន លើ​សម្ព័ន្ធភាព ជាមួយនឹង​គណបក្ស​ស​ម​រង្ស៊ី​ ។ លោកអះអាងថា ក្រុម​ការងារ​ទាំង​ពីរគណបក្ស​កំពុង​ជជែក​បន្ត​លើ​ការ​ចងសម្ព័ន្ធភាព ហើយ​លោកសង្ឃឹមថា នឹង​ទទួលបាន​លទ្ធផល​វិជ្ជមាន​ទៅ​ថ្ងៃមុខ​ ។​
​ ​កាលពី​ថ្ងៃ​ទី ១៥ មករា ឆ្នាំ ២០០៩ នៅ​ទីស្នាក់ការ​គណបក្ស​សម ​រង្ស៊ី លោក សម រង្ស៊ី និង លោក កឹម សុខា បាន​អង្គុយ​កាន់​ប៊ិច ចុះហត្ថលេខា​រួមគ្នា ចំពោះ​មុខ​អ្នកកាសែត ដើម្បី​បង្កើត​នូវ​សម្ព័ន្ធភាព​ថ្មី​មួយ ដែល​មានឈ្មោះ​ថា ចលនា​នយោបាយ​ប្រជាធិបតេយ្យ ដើម្បី​ការផ្លាស់ប្តូរ ។ ជា​កិច្ចព្រមព្រៀង ដែល​ជា​គោលនយោបាយ​រួម គឺ​គណបក្ស​ត្រូវ​រួម​គ្នា​បង្កើត​ជា​បញ្ជី​បេក្ខជន​តែ​មួយ​សម្រាប់​ការ បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០១២ និង សម្រាប់​ការបោះឆ្នោត​ជា​សកល​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ឆ្នាំ​២០១៣​ ។
​ ​ក៏ប៉ុន្តែ​សម្រេច​សម្រួច​ទៅ គណបក្ស​ដែល​តាំងខ្លួន​ថា ជា​គណបក្ស​ប្រជាធិបតេយ្យ​ទាំង​២ ព្រមព្រៀង​រួបរួម ចង​ជា​សម្ព័ន្ធភាព បាន​ត្រឹម​តែ​លើ​ក្រដាស ហើយ​រាល់​ការចរចា​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ទាំង ២ ជា​ច្រើនលើក​ច្រើនសារ​កន្លងមក មិន​ទទួលបាន​លទ្ធផល អ្វី​ទាល់តែ​សោះ ដើម្បី​ឲ្យ​គណបក្ស​ទាំង​ពីរ ឈាន​ទៅ​សម្រេចបាន​នូវ​គោលបំណង​រួបរួម​នេះ​បានឡើយ​ ៕

No comments: