តំកល់​រូបសំណាក​មេទ័ព​ “​ឌី​”​ នៅ​ប្រាសាទព្រះវិហារ

Peter
ថ្ងៃ សុក្រ ទី ១៥ ខែ មករា ឆ្នាំ ២០១០
Kohsantepheapdaily.com.kh
ពិធីសែនព្រេន​លើក​តំកល់​រូបសំណាក​ក្នុង​បុស្បុក (​រូបថត វ​ន្ថា​) (កោះសន្តិភាព)
ពិធីសែនព្រេន លើក តំកល់ រូបសំណាក ក្នុង បុស្បុក ( រូបថត វ ន្ថា ) (កោះសន្តិភាព)
ខេត្ដព្រះវិហារ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ មក​រា កន្លង​ទៅ​ថ្មី​ៗ​នេះ ក្រុមការងារ​ពិសេសថ្នាក់​ជាតិ​បាន​រៀបចំ​ពិធីសែនព្រេន​មួយ​ឈុត ដើម្បី​លើក​រូបសំណាក​មេទ័ព​ឌី​ជិះសេះ​កាន់ ព្រះ​ខ័ន តម្កល់​ក្នុង​បុស្បុក តំណាង​ឱ្យ​ការ ប្រយុទ្ធ​តតាំង​ជាមួយ​ទ័ព​សៀម​ឈ្លានពាន​ទឹកដី​ខ្មែរ​កាលពី​សម័យ​ដ៏​យូរលង់​មក​ហើយ​។
ពិធី​នេះ​ប្រារឰ​ធ្វើ​ឡើង​ក្រោម​អធិបតី ភាព​លោក​ឧត្ដមសេនីយ៍ទោ ស ថា​វី អភិ បាល​រង​ខេត្ដព្រះវិហារ និង​ជា​ប្រធាន​លេខាធិ​ការដ្ឋាន​ក្រុមការងារ​ពិសេស​ថ្នាក់​ជាតិ និងវត្ដមាន​ចូលរួម​នា​ព្រឹក​នោះ​ដែរ​មាន​លោក ឧត្ដមសេនីយ៍ទោ យូ សិរី​វុ​ឌ្ឍ ជំនួយការ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នាយ​រង​ទីចាត់ការ​ក​ល្យ​យុទ្ធ​អគ្គបញ្ជាការ និង​ជា​គណៈ​ប្រចាំការ​សមរភូមិ​ទី​១​ប្រាសាទព្រះ​វិហារ ព្រមទាំង​មន្ដ្រី​អ្នកមុខអ្នកការ​ក្នុង ក្រុមការងារ​ពិសេស​ថ្នាក់​ជាតិ ព្រមទាំង​អាជ្ញា ធរ​មូលដ្ឋាន​ជា​ច្រើន​រូប​ផង​ដែរ ។
សំណង់បុស្បុក​សំរាប់​តម្កល់​រូបសំណាក​អតីត​មេទ័ព​ឌី​ប្រចាំ​ប្រាសាទព្រះវិហារ ទើប​សាងសង់​រួចហើយ​ត្រូវ​បាន​នាំ​យក​រូបសំណាក​មក​តម្កល់ ទុក​ក្នុង​បរិវេណ​នៃ​សារមន្ទីរ​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​ស្ថិត​ត្រង់ ចំណុច​ស្រះ​ក្ដុល ក្នុងភូមិ​ធម្មជាតិ​សម្ដេច តេ​ជោ ។
លោក​ឧត្ដមសេនីយ៍ទោ ស ថា​វី អភិបាល រង​ខេត្ដ​បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​យក​ព័​ត៌មាន​កោះសន្ដិភាព​ឱ្យ​ដឹង​ថា ពិធី​ដែល​បានរៀបចំ​ធ្វើ​ឡើង​នា​ព្រឹក​នោះ គឺ​ពុំ​ទាន់​បាន​គ្រប់លក្ខណៈ​ទំនៀមទំលាប់​ព្រហ្ម​ម​ញ​សាសនា​នៅឡើយ​ទេ ដោយសារ​សារមន្ទីរ​សម្ដេច​តេ​ជោ សាងសង់​មិន​ទាន់​រួច ។
នៅ​ពេល​ដែល​សារ មន្ទីរ​សាងសង់​រួច​និង​ធ្វើការ​បើក​សម្ពោធ​នាពេល​ខាង​មុខ​និង​អាច​ប្រារឰ​ធ្វើ​ឡើង​ព្រម​គ្នា ឬ​ក៏​យ៉ាងណា​នោះ​លោក​មិន​ទាន់​កំណត់ ច្បាស់​នៅឡើយ​ទេ ។
ប៉ុន្ដែ​ការ​ដែល​រៀបចំ ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១២ មក​រា ឆ្នាំ​២០១០ នេះ គឺជា​លក្ខណៈ​ចាំបាច់​បំផុត​ក្នុង​ការ​លើក រូបសំណាក​លោកតា​ឌី តម្កល់​ក្នុង​បុស្បុក​បែប នេះ​ត្រូវ​តែ​មាន​រៀបចំ​ពិធីសែនព្រេន​បួងសួង​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី និង​សុំ​ឱ្យ​ព្រលឹង​នៃវិញាណក្ខន្ធ​ បុព្វបុរស​ទាំងអស់​ឱ្យ​ជួយ​ដឹង​ឮ និង​ជួយ​តាម​ថែរក្សា​ប្រជាជាតិ​ខ្មែរ​ទាំងអស់ បាន​ប្រកប​តែ​សេចក្ដីសុខ ពិសេស​ជួយ​នាំ​មក នូវ​សេចក្ដី​ចំរុងចំរើន​បន្ថែម​ទៀត​ដល់​នគរ កម្ពុជា ។
សូម​បញ្ជាក់​ថា ការ​សាងសង់​សារមន្ទីរ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នេះឡើង គឺ​ក្នុង​គោលបំណង​ដើម្បី​រក្សា​ទុក​នូវ រាល់​សម្បត្ដិ​វប្បធម៌​ទាំងឡាយ​ដែល​រក​ឃើញ ពី​បណ្ដា​ប្រាសាទបុរាណ​នានា សំរាប់​តាំង បង្ហាញ​ជា​សាកល​ដល់​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ ដែល​ធ្វើ​ដំណើរ​ចូល​ទៅ​ទស្សនា​ប្រាសាទ​ព្រះ វិហារ​របស់​ខ្មែរ ។
ជាក់ស្ដែង​ដូច​ជា​ការ​តម្កល់ រូបសំណាក​មេទ័ព​ឌី ជា​មេទ័ព​ដែល​មាន​វីរ ភាព​ក្នុង​ការ​ប្រយុទ្ធ​ទប់ទល់​ជាមួយ​សត្រូវ និង​បាន​បណ្ដេញ​ចោរ​សៀម​ឈ្លានពាន​ពី ប្រាសាទព្រះវិហារ​ខ្មែរ​ឱ្យ​វិនាស​ផុត​អស់​រហូត​មក​ទល់​សព្វ​ថ្ងៃនេះ ។
ដូច្នេះ​ការ​តម្កល់​ឡើង នូវ​និមិត្ដរូប​នៃ​វីរភាព​របស់​លោកតា​ឌី នៅ​ក្នុងសារមន្ទីរ​សម្ដេច​តេ​ជោ គឺ​ក្នុង​គោលបំណង ចង់​បញ្ជាក់​ពី​វីរភាព​នៃ​បុព្វបុរស​ខ្មែរ​ក្នុង​បុព្វ ហេតុ​ការពារ​កេរ​មរតក​នៃ​វប្បធម៌​របស់​ខ្មែរ និង​ការពារ​បូរណភាព​ទឹកដី ។
ម្យ៉ាងទៀតនោះ ការ​តម្កល់​រូបសំណាក​មេទ័ព​ឌី នៅ​ក្នុង បរិវេណ​នៃ​សារៈមន្ទីរ​សម្ដេច​តេ​ជោ នៅ​តាមដងផ្លូវ​ជាតិ​លេខ​៦២ មាន​ចំងាយ​តែ​១០​គីឡូ ម៉ែត្រ​ចូល​ទៅ​កាន់​ប្រាសាទព្រះវិហារ​នេះ គឺក្នុង​គោលបំណង​ឱ្យ​ភ្ញៀវ​ដែល​ធ្វើ​ដំណើរ​ទៅកាន់​ប្រាសាទព្រះវិហារ​បានឃើញ និង​បានចូល​អុជ​ធូប​គោរព​បួងសួង​រំលឹក​ដល់​គុណបុណ្យ​បារមី​ដ៏​ខ្លាំងពូកែ​ស័ក្ដិសិទ្ធិ​នៃ​លោកមេទ័ព ក្នុង​ការ​ការពារ​ប្រាសាទព្រះវិហាររបស់​ខ្មែរលើ​កំពូលភ្នំ​ដងរែក ។

No comments: