សាកសព​ពលរដ្ឋ​ខ្មែរ​២​នាក់​ត្រូវ​បូជា​លើ​ទឹកដី​សៀម ​ព័ត៌មាន​ស្លាប់​៣​នាក់​ទៀត មិន​មាន​ប្រភព​អះអាង​ផ្លូវការ

(ប្រុសកោះ)
ថ្ងៃ សុក្រ ទី ១៥ ខែ មករា ឆ្នាំ ២០១០
Kohsantepheapdaily.com.kh
ការបូជាសពក្នុងវត្តហួយតាម៉ាន់ ប្រទេសថៃ (រូប កោះសន្តិភាព)
ការបូជាសពក្នុងវត្តហួយតាម៉ាន់ ប្រទេសថៃ (រូប កោះសន្តិភាព)
'Cambodian Monk', Limited Edition Photograph, Home Decor ArtworkVista Point PHNOM PENH Cambodia
ខេត្ដឧត្ដរមានជ័យ ៖ កាលពី​វេលាម៉ោង​៤​រសៀល​ថ្ងៃ​ទី​១០ មក​រា ឆ្នាំ​២០១០ កន្លង​ទៅ​នេះប្រជាពលរដ្ឋ​ចំនួន​៣០​នាក់ ដែល​បាន​ឡើង​ទៅ​លើ​កំពូលភ្នំ​ដងរែកដើម្បីស៊ីឈ្នួល​កាប់ និង​អូស​ឈើ​គ្រញូងត្រូវ​បានទាហាន​ឈុត​ខ្មៅ​សៀម​បាញ់​ស្លាប់​ចំនួន​២​នាក់​បាត់​ខ្លួន​៨​នាក់រត់​រួច​២០​នាក់​នោះ រហូត​មកទល់​ពេល​នេះ​អ្នក​ដែល​បាត់​ខ្លួន​បាន​វិល​មកដល់​លំនៅ​ឋាន​វិញ​៧​នាក់ រីឯ​សាកសព​២​នាក់នោះ​ត្រូវ​បាន​គេ​ស្គាល់​ពី​អត្ដសញាណ​ហើយ ទី​១-​ឈ្មោះ​អឿ​ន អេ​ង អាយុ​១៩​ឆ្នាំ ត្រូវ ចំនួន​១​គ្រាប់​ចំ​ដើម​ដោះ​ខាងឆ្វេង​ស្លាប់ ចំណែក​ឪពុក​ឈ្មោះ​អឿ​ន អុល ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ត្រូវ​បាន​បាត់​ខ្លួន​មក​ដល់​ពេលនេះ​ពុំ​ទាន់​បានដឹង​ថា​ស្លាប់​ឬ​រស់នៅឡើយ​ទេ ។ ឪពុក​និង​កូន​នេះ​រស់នៅ​ភូមិមណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្ដសៀមរាប ។ ទី​២-​ឈ្មោះ​ចេ​ង សុ​ជាតិ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ត្រូវ​ទាហាន​សៀមបាញ់​ចំនួន​១​គ្រាប់​ចំ​សៀតផ្កា​ខាងឆ្វេងស្លាប់ ។ អ្នក​រង​គ្រោះ​ទី​២ នេះ​រស់នៅ​ភូមិ​អូរ ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រ​ញំ​ង​ប្រាសាទ ខេត្ដឧត្ដរមានជ័យ ។ សាកសព​ទាំង​២​នាក់ នេះ​បាន​ធ្វើ​ពិធី​បូជា​ក្នុង​ប្រទេស​សៀម​បន្ដ បន្ទាប់​គ្នា​ហើយ​ក្រុម​គ្រួ​សារបាន​ត្រឹមតែ​យក អដ្ឋិធាតុ​ត្រឡប់​មក​ប្រទេស​វិញ​ប៉ុណ្ណោះ​។
ក្រុម​គ្រួសារ​របស់​សព​ឈ្មោះ​អឿ​ន អេ​ង បាន​រៀបរាប់​ឱ្យ​កោះសន្ដិភាព​ដឹង​ថា ប្ដី​របស់គាត់​ឈ្មោះ​អឿ​ន អុល ដែល​បាត់​ខ្លួន​នៅឡើយ​បានដឹង​ឮ​ពី​ការ​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ និង​បានដឹង​បានឮ​ថា ទាហាន​សៀម​តែងតែ​បាន​បាញ់​សម្លាប់​ជីវិត​ប្រជាពលរដ្ឋ​ដែលឡើង​ទៅ​នៅ​លើ​កំពូលភ្នំ​ដងរែក​តាម​ខ្សែ បន្ទាត់​ព្រំដែន​ជា​ញឹកញាប់ ហើយ​ក៏​បាន​ស្លាប់បាត់បង់​ជីវិត​ជា​ច្រើន​នាក់​មក​ហើយ​ដែរ តែ​តាម​រយៈក្រុម​ឈ្មួញ​ឈើ​ដែល​មក​ជួល​ប្ដីរបស់​គាត់​ គេ​បាន​និយាយ​អះអាង​ថា ពួក​គេបាន​ទាក់ទង​ជាមួយ​ទាហាន​សៀម និង​បានត្រូវរ៉ូវ​គ្នា​បង់លុយ​ឱ្យ​អស់ហើយ គ្មាន​បញ្ហាអ្វី​ទៀត​ទេ ។ ដោយសារ​មានការ​ធានា​ពីសុវត្ថិភាព ទើប​គ្រួសារ​គាត់​ព្រមទាំង​អ្នក​ភូមិ ឯទៀត​សុខចិត្ដ​ឡើង​ភ្នំ​។
ពិធីសូត្រមន្តបូជាសព (រូប កោះសន្តិភាព)
ពិធីសូត្រមន្តបូជាសព (រូប កោះសន្តិភាព)
គ្រួសារ​សព​ដដែល​បាន​និយាយ​បន្ដ​ទៀតថា ពេល​ប្ដី​របស់​គាត់​ឡើង​ទៅ​លើ​ភ្នំ​បាន​ចំនួន២​ទៅ​៣​យប់ ស្រាប់តែ​ទាហាន​សៀម​បាញ់ប្រហារ​មក​លើ​បណ្ដាល​ឱ្យ​ស្លាប់ក្រៅពី​នេះ បាន​រត់​រួច​ត្រឡប់​មក​ភូមិ​វិញ គឺ​នៅ​តែ​ម្នាក់ទេ ដែល​បាត់​ខ្លួន​មិនដឹង​ថា​ស្លាប់​ឬ​រស់​នោះ គឺ ប្ដី​របស់​គាត់​។ ទោះបីជា​បែប​ណា ពុំ​ឃើញ មាន​ថៅកែ​ដែល​ជា​អ្នក​ធានា​អះអាង​ចេញមុខ​ទទួលខុសត្រូវ​ឡើយ សូ​ម្បី​តែ​រូប​គាត់ទៅ​សុំ​លុយ​ថ្លៃ​ឈ្នួល​ពលកម្ម​អូស​ឈើ ក៏​មិន បាន​ផង ឯការ​សុំ​លុយ​យក​មក​ធ្វើបុណ្យ​ក៏​មិនបាន​ដែរ ពួក​គាត់​សុំ​ឱ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ទៅ​លើ​ក្រុម​ឈ្មួញ​ទាំងនោះ​ទៅ​តាម នីតិវិធី​ច្បាប់​ផង​។
លោក​វរសេនីយ៍ទោ​តូច រ៉ា ប្រធាន​ក្រុម ការងារ​ទំនាក់ទំនង​ច្រក​ទ្វារ​អន្ដរជាតិ​ជាំសា​ងាំ​បានឱ្យ​កោះសន្ដិភាព​ដឹង​ថា សាកសពពីរ​នាក់​នោះ ត្រូវ​បាន​ក្រុម​ទាហាន​សៀម​ដឹកយក​ទៅ​ដល់​ខេត្ដ​អ៊ូ​ប៊ុ​ន ។ បន្ទាប់​ពី​បាន​សមត្ថកិច្ច​ខ្មែរ​រក​ឃើញ​ក្រុម​គ្រួសារ​ជន​រង​គ្រោះនោះ គឺ​សាកសព​បាន​ស្អុយ​ទៅ​ហើយ ហើយក្រុម​គ្រួសារ​សព​ក៏​ជួប​ការ​លំបាក ពីព្រោះសុទ្ធតែ​ជា​អ្នក​ក្រីក្រ ទើប​អាជ្ញាធរ​សៀម និងទាហាន​សៀម​បាន​ដឹក​សព​យក​មក​ដាក់​នៅ វត្ដ​ហួយ​តា​ម៉​ន ក្នុងភូមិ​ហួយ​តា​ម៉​ន ឃុំ​ហួយ តា​ម៉​ន ស្រុក​ភូ​ស៊ី​ង ខេត្ដ​ស៊ី​សាកេ​តដើម្បី​ធ្វើ ពិធី​បូជាសព​ទៅ​តាម​ប្រពៃណី​របស់​ខ្មែរ ដោយ​ខាង​អាជ្ញាធរ​សៀម​ជា​អ្នក​ចេញ​ថវិកា​ ចំណែក​ក្រុម​គ្រួសារ​សព​ចាំតែ​យក​ឆ្អឹង​មកប្រទេស​វិញ​តែ​ប៉ុណ្ណោះ ។ លោក​បញ្ជាក់​ថា សព​ឈ្មោះ​អឿ​ន អេ​ង បូជា​នៅ​ថ្ងៃ​ទី​១២ មក​រា លុះដល់​ថ្ងៃ​ទី​១៣ មក​រា ទើប​បូជាសពឈ្មោះ​ចេ​ង សុ​ជាតិ​បន្ដ​ទៀត ។
ប្រភព​ព័ត៌មាន​ដែល​ល្បី​មុន​នេះ​ថា មានខ្មែរ​៣​នាក់​ទៀត​បាន​ស្លាប់​ដោយ​ការ​បាញ់ប្រហារ​ក្រោយ​នេះ គឺ​រក​ប្រភព​បំភ្លឺ​បញ្ជាក់ជា​ផ្លូវការ​មិន​ទាន់​បាន​ឡើយ ហេតុនេះ​វាបាន​ស្ថិត​ក្នុង​ករណី​ស្រាវជ្រាវ​បន្ដ និង​អាចចាត់​ទុក​ថា មិន​ទាន់​ជា​ព័ត៌មាន​ផ្លូវការ​ទេ គិត​ត្រឹម​ថ្ងៃ​ទី​១៤ មក​រា ។​ ក្រុម​ទាហាន​ការពារ​ព្រំដែន​សៀម​ដែលគេ​តែង​និយម​ហៅ​ថា “​ទាហាន​ឈុត​ខ្មៅ​” នោះ​គួរតែ​បញ្ឈប់​នូវ​ការ​ប្រើប្រាស់​ចុង​អាវុធកាត់ទោស​ប្រជាជន​ខ្មែរ​ក្រីក្រ និង​ស្លូតត្រង់ ដែល​ឆ្លងកាត់​តំបន់​ព្រៃ​តាម​ខ្សែក្រវាត់ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ដើម្បី​ស្វែងរក​ផលានុផល​ព្រៃឈើ​ដើម្បី​ចិញ្ចឹមជីវិត ឬដោយ​គ្រាន់តែ​ជា​អ្នក​ចាញ់បោក​គេ​នោះ ។
អំពើ​បាញ់​សំលាប់​ក្រៅច្បាប់​ពី​សំណាក់ទាហាន​ឈុត​ខ្មៅ​សៀម​នេះ​តែង​បាន​កើតឡើងជា​រឿយ​ៗ ហើយ​យ៉ាង​អមនុស្សធម៌​មកលើ​ជន​ក្រីក្រ​កម្ពុជា​រស់នៅ​តាម​បណ្ដោយ​ព្រំដែនកម្ពុជា​-​សៀម ។ ជា​អាទិ៍ កាលពី​ថ្ងៃ​ទី​៣ មក​រា កន្លង​ទៅ​នេះ មាន​ប្រជាជន​កម្ពុជា​ពីរនាក់ មាន​ម្នាក់​ត្រូវ​បាន​ក្រុម​ឃាតក​ឈុត​ខ្មៅបាញ់​សំលាប់​ក្នុង​ចំណុច​លូ​៤ ក្នុងស្រុក​ខ្ល​ងហាត នៃ​ខេត្ដ​ស្រះ​កែវ ប្រទេស​ថៃ ហើយ​មិនតែ​ប៉ុណ្ណោះ ពួក​គេ​ថែម​ទាំង​បាន​បដិសេធ​មិនព្រម​ប្រគល់​សាកសព​បុរស​ខ្មែរ​រូប​នោះ​មក​ឱ្យប្រទេស​កម្ពុជា​វិញ​ទេ ដោយ​ចោទ​ថា បុរសនោះ​ពាក់ព័ន្ធ​នឹង​អំពើ​ប្លន់​។ រីឯ​ជន​ក្រីក្រ​ខ្មែរ មួយ​រូប​ទៀត​ដែល​ចូល​ព្រៃ​ដាក់​អន្ទាក់​សត្វ និង​បេះ​ស្លឹក​ច្រេះ និង​ស្លឹក​ព្រិច​ដើម្បី​យក​មកលក់​ចិញ្ចឹមជីវិត​ក្នុងភូមិ​សាស្ដ្រ​ទឹកដី​ខ្មែរ​ត្រង់ចំណុច​ភូមិ​ថ្មី ឃុំ​បន្ទាយឆ្មារ ខេត្ដ​បន្ទាយ​មានជ័យ​ជាប់​ព្រំប្រទល់​ខេត្ដ​ស្រះ​កែវ ប្រទេស​ថៃ ក៏​ត្រូវ​ក្រុម​ទាហាន​សៀម​ទាំងនោះ​បាញ់​ឱ្យរង​របួស​ជើង​ជា​ទម្ងន់​ផង​ដែរ ហើយ​អ្វី​ដែលធ្ងន់ធ្ងរ​នោះ គឺ​លើ​ខ្នងភ្នំ​ដងរែក​ខេត្ដ​ឧត្ដរមាន​ជ័យ​ដែល​ការ​កើត​មាន​អំពើ​បាញ់​រះ​ពីសំណាក់​ទាហាន​ឈុត​ខ្មៅ​សៀម​តែង​បាន​កើត ឡើងជា​បន្ដបន្ទាប់ ។ ទាំងនេះ​វា​ជា​ទ​ង្វើ​ដ៏អមនុស្សធម៌ ឃោរឃៅ ព្រៃផ្សៃ បាញ់សំលាប់​ជន​ស្លូតត្រង់​កម្ពុជា​ក្រៅ​ប្រព័ន្ធ​ច្បាប់តាម​អំពើ​ចិត្ដ ដែល​ហាក់ដូច​ប្រទេស​គ្មានច្បាប់​។ តើ​ឯណា​ទៅ​សេចក្ដី​ថ្លៃថ្នូរ​ដែលប្រទេស​សៀម​ធ្លាប់​អួតខ្លួន​ថា ជា​ប្រទេសមាន​អរិយធម៌​ខ្ពស់​នោះ​បាត់​ទៅ​ណា​អស់ ហើយ? សកម្មភាព​ទាំងឡាយ​ដែល​ក្រុមទាហាន​ឈុត​ខ្មៅ​បាន​ធ្វើ​មក​លើ​ប្រជាពលរដ្ឋ កម្ពុ​ជានា​ពេល​បច្ចុប្បន្ន គឺជា​អំពើ​អមនុស្ស ធម៌ និង​ថោកទាប​បំផុត ហើយ​រូបភាព​ទាំង នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ប្រាប់​ដល់​អន្ដរ ជាតិ​ថា ក្រុម​ទាហាន​ព្រំដែន​សៀម​សព្វថ្ងៃ កំពុង​ឈាន​ចូល​ដល់​ដំណាក់កាល​សាហាវ ឃោរឃៅ មិន​គោរព​សិទ្ធិ​មនុស្ស និង​គោរព គោលការណ៍​ច្បាប់​អន្ដរជាតិ ។
ដោយឡែក​យោធា​កម្ពុជា​នៅ​តាម​ព្រំ ដែន​នានា ជា​និច្ចកាល​តែងតែមាន​វិន័យ និង ព្រហ្ម​វិហារធម៌​ខ្ពស់ មិន​ប្រព្រឹត្ដ​អំពើ​អមនុស្ស ធម៌ ដូច​ជា​ក្រុម​ឆ្មាំ​ឃោរឃៅ​សៀម​នោះទេ ។ ជា​អាទិ៍ នៅ​ពេល​ដែល​ក្រុម​សង្ឃ តាជី ដូនជី​បង្ករឿង​សៀម​បី​នាក់​ដែល​ជាដើម​ចម នៃ​ទំនាស់​ព្រំដែន​កម្ពុជា​-​សៀម​ក្នុង​តំបន់ ប្រាសាទព្រះវិហារ​កាលពី​ខែកក្កដា ឆ្នាំ ២០០៨ គឺ​ពិតជា​បាន​រំលោភ​ព្រំដែន​មក​ស្នាក់ នៅ​ក្នុង​វត្ដ​កែវ​សិក្ខា​គិរី​ស្វា​រៈ​នៃ​ប្រាសាទ ព្រះ​វិហារ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់ បញ្ជូន​ទៅ​ឱ្យ​រដ្ឋាភិបាល​សៀម​វិញ​ដោយ សន្ដិវិធី ក្នុង​ន័យ​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ គោលការណ៍​សិទ្ធិ​មនុស្ស​ខ្ពស់​របស់​ប្រមុខ​រាជ រដ្ឋាភិបាល​កម្ពុជា ។ ជា​ពិសេស​អ្វី​ដែល​មិន​អាច បំភ្លេច​បាន​របស់​ប្រជារាស្ដ្រ​សៀមរាប់​លាន នាក់ ដែល​ស្រលាញ់​សន្ដិភាព និង​សេចក្ដី​ថ្លៃថ្នូរ នោះ គឺ​កាយវិការ​មនុស្សធម៌​ពិត​ៗ​របស់​ព្រះ ករុណា​ព្រះមហាក្សត្រ​កម្ពុជា​ព្រះបាទ​បរមនាថ នរោត្ដម សីហ​មុនី បាន​សន្ដោស​លើកលែង ទោស​ដល់​វិស្វករ​ជនជាតិ​ថៃ​ស៊ី​វ៉ា​រ៉ា​ក់ ជុ​ធិ​ពង្ស ដែល​ត្រូវ​តុលាការ​កម្ពុជា​កាត់ទោស​ជាប់គុក ប្រាំពីរ​ឆ្នាំ​ពី​បទ​ចារកម្ម ។ នេះ​ជា​កាយវិការមនុស្សធម៌​ដ៏​ថ្លៃថ្លា​របស់​ព្រះរាជា​ខ្មែរ និងសម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុង​ការ​សន្ដោស​លើកលែងទោស​ដល់​វិស្វករថៃ​រូប​នេះ ពីព្រោះ​ព្រះ​អង្គ​និង​សម្ដេច​នាយករដ្ឋមន្ដ្រី​ជាមេដឹកនាំ​កម្ពុជា​ដែល​មានគុណ​ធម៌ និង​ព្រហ្ម​វិហារធម៌ យល់​ពី​តំលៃ​មនុស្សជាតិ​។ តាម​ព័ត៌មាន​ចុង​ក្រោយ​ថា ឈ្មោះ​អឿ​ន អុល ដែល​បាត់​ខ្លួន​បាន​ត្រលប់​មក​ដល់​ដី​ខ្មែរវិញ ហើយ​នៅ​ម៉ោងជាង​៥​ល្ងាច​ថ្ងៃ​ទី​១៤ មក​រា៕

No comments: