សម្លាប់​លោក​ឈុត វុទ្ធី​ដូច​បំបាក់​ដៃម្ខាង​របស់​សកម្មជន​ការពារ​ព្រៃឈើ

Murder of Chut Wutty is like cutting off one hand from the forest protection community

សុក្រ 27 មេសា 2012 
ដោយ អ៊ឹម ណាវិន 
Radio France Internationale

Click the control below to listen to the audio program:

លោកឈុត វុទ្ធី​ត្រូវ​បាន​គេ​ចាត់ទុក ជា​សកម្មជន​ការពារ​ព្រៃឈើ​ដ៏​សកម្ម​ម្នាក់ នៅកម្ពុជា តាមរយៈ​សកម្មភាព​ឃ្លំា​មើល​បទល្មើស​ព្រៃឈើ។ តំាងពី​ទសវត្សរ៍​ឆ្នាំ៩០មក លោកឈុត វុទ្ធី​​បាន​ដឹង បាន​ឃើញរឿង​រ៉ាវជា​ច្រើន​ទាក់ទង​នឹង​បទល្មើស​ព្រៃឈើ នៅកម្ពុជា។ នៅក្រោយ​ការបាញ់​សម្លាប់លោកឈុត វុទ្ធី កាល​ពី​ព្រហស្បតិ៍​ម្សិលមិញ នៅខេត្ត​កោះកុង ប្រជាសហគមន៍​ការពារ​ព្រៃឈើ​ក្នុង​សហគមន៍​ដែល​លោក​​ឈុត វុទ្ធី​បាន​ជួយ​ទ្រទ្រង់​កន្លង​មក បាន​ត្អូញត្អែរថាការបាញ់​សម្លាប់​លោកឈុត វុទ្ធី ពេលនេះ គឺ​ដូចជា​បំបាក់​ដៃ​ម្ខាង​របស់​​ពួកគាត់។

No comments: