សព​លោក ឈុត វុទ្ធី នឹង​មក​ដល់​ស្រុក​កំណើត​នៅ​ម៉ោង ៩ យប់

ដោយ ឡេង ម៉ាលី
2012-04-27
សព​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ដែល​ក្រុម​គ្រួសារ​ដឹក​ចេញ​ពី​ខេត្ត​កោះកុង នៅ​វេលា​ម៉ោង ៤ រសៀល គេ​រំពឹង​ថា នឹង​មក​ដល់​ស្រុក​កំណើត​ក្នុង​រយៈពេល ៣ ម៉ោង​​ទៀត គឺ​នៅ​ម៉ោង ៩ យប់។

Licadho/In Kong cheth
២៧-មេសា-២០១២៖ សព​លោក ឈុត វុទ្ធី ដែល​គ្រួសារ​ដឹក​ចេញ​ពី​ខេត្ត​កោះកុង ឆ្ពោះ​មក​ស្រុក​កំណើត។
សាច​ញាតិ​សព​បាន​ឱ្យ​ដឹង​នៅ​វេលា​ម៉ោង ៦ ល្ងាច​ថ្ងៃ​ទី ២៧ ខែ​មេសា​នេះ​ថា រថយន្ត​ដឹក​សព​កំពុង​ធ្វើ​ដំណើរ​បាន​ពាក់​កណ្ដាល​ផ្លូវ​ហើយ។
លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ត្រូវ​បាន​មន្ត្រី​​កង​រាជ​អាវុធហត្ថ​​ម្នាក់​ដែល​យាមល្បាត​ទីតាំង​កាប់​ឈើ​ មួយ ក្នុង​ខេត្ត​កោះកុង បាញ់​សម្លាប់​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ ២០១២។
ការ​បាញ់​ប្រហារ​នេះ ខណៈ​ដែល​លោក និង​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បាន​ចូល​ទៅ​កាន់​ទីតាំង​កាប់​ឈើ​មួយ ក្នុង​ចំណុច​វាល​៣ ភូមិ​កោះប៉ោ ឃុំ​ប៉ាក់ខ្លង ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង។
សព​លោក ឈុត វុទ្ធី នឹង​យក​ត្រូវ​គ្រួសារ​យក​ធ្វើ​បុណ្យ តាម​ប្រពៃណី​សាសនា នៅ​ស្រុក​កំណើត គឺ​នៅ​ភូមិ​ស្វាយមាស ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។Copyright © 1998-2011 Radio Free Asia. All rights reserved.

No comments: