កូនលោក ឈុត វុទ្ធី ទាមទារយុត្តិធម៌ឲ្យឪពុក
2012-04-26
លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ និងមន្ត្រីកងរាជអាវុធហត្ថម្នាក់ទៀត ត្រូវបានបាញ់ស្លាប់នៅថ្ងៃព្រហស្បតិ៍ ទី២៦ មេសា នៅក្នុងតំបន់សាងសង់ទំនប់វារីអគ្គិសនីដោយក្រុមហ៊ុនចិន នៅក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។
កូនប្រុសលោក ឈុត វុទ្ធី ឈ្មោះ ឆើយ ឧត្តមរស្មី បានទាមទារឲ្យសមត្ថកិច្ច និងសហគមន៍អន្តរជាតិស៊ើបអង្កេតករណីបាញ់សម្លាប់ឪពុកលោក។
លោក ឆើយ ឧត្តមរស្មី ចងចាំឪពុកលោកថា ជាមនុស្សស្រឡាញ់ព្រៃឈើ និងបូជាជីវិតដើម្បីការពារសម្បត្តិធម្មជាតិនៅកម្ពុជា។
សូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍របស់លោក យន់ សាមៀន ពីរដ្ឋធានីវ៉ាស៊ីនតោន និងលោក ឆើយ ឧត្តមរស្មី ស្ដីពីមូលហេតុនៃការបាញ់សម្លាប់លោក ឈុត វុទ្ធី៖
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។Copyright © 1998-2011 Radio Free Asia. All rights reserved.
No comments:
Post a Comment