តាមគម្រោងនៅយប់ថ្ងៃសុក្រទី៣១ធ្នូ ដំណាច់ឆ្នាំ២០១០នេះ កីឡាករជើងចាស់ អេ ភូថង និងវ៉ន វីវ៉ា នឹងឡើងរេញក្នុងជំនួបប្រកួតប្រដាល់សាកលជាមួយគ្នាជាលើកដំបូង បន្ទាប់ពីជួបគ្នាម្ដងក្នុងជំនួបប្រដាល់សេរី ហើយមានលទ្ធផលមិនចាញ់មិនឈ្នះ។ ប៉ុន្តែក្នុងពេល កាលកំណត់នៅសល់មិនដល់ប៉ុន្មានម៉ោងទៀតនោះ កីឡាករទាំងពីរបែរជាត្រូវគេលុបចោលគម្រោងប្រកួតនោះទៅវិញ ដោយសារតែអះអាងថា ភាគី អេ ភូថងមានបញ្ហា។
លោក ម៉ា សេរី ប្រធានរៀបចំការប្រកួតនេះនៅស៊ីធីអិនបញ្ជាក់ថា ការបញ្ឈប់យ៉ាងតក់ក្រហល់នេះ ពិតជាដោយសារបញ្ហានៃវិបត្តិភាគីមួយ នៃគូប្រកួតប្រាកដមែន។ លោកប្រាប់កាលព្រឹកមិញថា ការប្រកួតល្ងាចនេះ គឺអត់មានជំនួបរវាង អេ ភូថង និងវ៉ន វីវ៉ា ទេ ដោយសារតែក្រុមគណៈកម្មការ ទើបតែសម្រេចរំសាយចោលមុននេះ។ លោកនិយាយថា «ខ្ញុំមិនបានដឹងថា អេ ភូថង គាត់មានជំងឺ ឬរបួសស្អីទេ ប៉ុន្តែខ្ញុំបានទទួលលិខិតពេទ្យ ពីខាងវេជ្ជបណ្ឌិត កាលពីម្សិលមិញថា គេមកប្រកួតអត់កើត»។
ដោយឡែកលោកស្រី សឹង សុម៉ាលី ភរិយារបស់កីឡាករអេ ភូថង បានថ្លែងប្រាប់ Sabay តាមទូរស័ព្ទថា ស្វាមីរបស់គាត់បានរហែកក្រដាសសន្ទះត្រចៀក។ លោកស្រីបញ្ជាក់ថា លោកផល្លា ជាវេជ្ជបណ្ឌិតខាងកីឡាបានពិនិត្យមើលត្រចៀកស្វាមីរបស់គាត់ ហើយឃើញថា ត្រចៀកមានបញ្ហា។ ដូច្នេះហើយទើបវេជ្ជបណ្ឌិតរូបនោះបានណែនាំគាត់ឲ្យយកស្វាមីទៅពិនិត្យនៅមន្ទីរពេទ្យអង្គឌួង។ លោកស្រីបន្ថែមទៀតថា បន្ទាប់ពីពិនិត្យនៅមន្ទីរពេទ្យអង្គឌួងឃើញថា ស្វាមីរបស់គាត់រហែកក្រដាសសន្ទះត្រចៀក ដោយសារតែហ្វឹកហាត់យូរ ហើយមិនដែលបានពិនិត្យឲ្យច្បាស់លាស់កន្លងមក។ ដូច្នេះហើយទើបបានជាការប្រកួតជាមួយកីឡាករ វ៉ន វីវ៉ា ត្រូវបានផ្អាកទាំងតក់ក្រហល់។ ក្នុងឱកាសចូល ឆ្នាំថ្មី ឆ្នាំសកល ២០១១នេះ Sabay សូមជួនពរលោក អេ ភូថង ឆាប់ជាសះស្បើយពីជម្ងឺ ហើយវិលមកកាន់សង្វៀនដើម្បីបម្រើអារម្មណ៍ប្រិយមិត្តជាបន្តទៀត៕
អត្ថបទៈ សុខ ឧត្ដម
កែសម្រួលៈ ជាន ចាន់

No comments:
Post a Comment