ថ្ងៃទី០១ ខែ០១ ឆ្នាំ២០១១ ជាថ្ងៃចាប់ផ្ដើមប្រកាសទ្រព្យសម្បត្តិ។ លោក កែវ រ៉េមី បានប្រាប់ Sabayតាមរយៈទូរស័ព្ទថា មានមន្ត្រីជាងមួយសែននាក់ដែលមានឈ្មោះត្រូវប្រកាសទ្រព្យសម្បត្តិចាប់ពីថ្ងៃទី១ខែមករា ឆ្នាំ ២០១១នេះតទៅ។ លោក កែវ រ៉េមី អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយសង្កត់ធ្ងន់ថា ក្នុងករណីដែលបណ្ដាមន្ត្រីជាប់កាតព្វកិច្ចណាមិនព្រមប្រកាសនឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់។
ចំណាប់អារម្មណ៍ចំពោះការចាប់ផ្ដើមប្រកាសទ្រព្យសម្បត្តិស្អែកនេះ សុខ ជា និស្សិតផ្នែកច្បាប់ឆ្នាំទី៤ នៃសាកលវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានសំដែងការសាទរថា លោកសប្បាយចិត្តនៅពេលដែលបានដឹងថា ថ្ងៃស្អែកនេះ មន្ត្រីមួយចំនួនចាប់ផ្ដើមប្រកាសទ្រព្យសម្បត្តិនោះ។ លោកលើកឡើងថា នេះជាសញ្ញាណវិជ្ជាមានមួយ ដែលជួយពញ្ញាក់ដល់អ្នកប្រព្រឹត្តអំពើពុករលួយទាំងឡាយឲ្យខ្លបខ្លាច។
ក្នុងច្បាប់ប្រឆាំងអំពើពុករលួយការប្រកាសទ្រព្យសម្បត្តិជាការសម្ងាត់។ ប៉ុន្តែសម្រាប់និស្សិតរូបនេះវិញ បើការប្រកាសនេះ អាចឲ្យអ្នកផងទាំងពួងដឹងថា មន្ត្រីណាមានប៉ុន្មាននោះទើបជាការល្អ។ ធ្វើបែបនេះ ក្នុងន័យថា ងាយស្រួលផ្ទៀងផ្ទាត់រវាងទ្រព្យមុនចូលកាន់តំណែងនិងទ្រព្យក្រោយពីកាន់តំណែង។
ជាការឆ្លើយតបនឹងការលើកឡើងខាងលើ លោក ជា ប៉ូច តំណាងរាស្ត្រមកពីគណបក្សសមរង្ស៊ី បានឲ្យដឹងថា រូបលោកផ្ទាល់ ព្រមទាំងតំណាងរាស្ត្រគណបក្សសមរង្ស៊ីទាំងអស់នឹងប្រកាសទ្រព្យសម្បត្តិរបស់ខ្លួនឲ្យប្រជាជនដឹងឭជាសាធារណៈ ដោយគ្មានការលាក់លៀមអ្វីទាំងអស់។
លោកបន្ថែមថា លោកត្រៀមខ្លួនរួចជាស្រេចក្នុងនាមជាអ្នកជាប់កាតព្វកិច្ចក្នុងការប្រកាសទ្រព្យសម្បត្តិនេះ។ លោកបានបញ្ជាក់ថា នៅពេលអង្គភាពប្រឆាំងអំពើពុករលួយជូនដំណឹងមករដ្ឋសភានោះ លោកនឹងប្រកាស។
ក្រុមអ្នកឃ្លាំមើលអំពើពុករលួយក្នុងប្រទេសកម្ពុជាក៏សាទរដែរចំពោះថ្ងៃស្អែកដែលជាការបើកទំព័រដំបូងនៃការប្រកាសទ្រព្យសម្បត្តិរបស់មន្ត្រីៗ។ លោក សន ជ័យ អ្នកសម្របសម្រួលបណ្ដាញដើម្បីគណនេយ្យភាពសង្គមប្រចាំប្រទេសកម្ពុជា បានសាទរចំពោះយន្តការនេះ។ លោកមិនបានចាប់អារម្មណ៍ទេ ចំពោះការចង់ឲ្យមន្ត្រីប្រកាសជាសាធារណៈអីនោះ។ ប៉ុន្តែលោកបែរជាចាប់អារម្មណ៍ចំពោះការដែលអង្គភាពនេះ មិនរឹតបណ្ដឹងការប្រកាសទ្រព្យសម្បត្តិក្នុងធនាគាររបស់មន្ត្រីទៅវិញ។“…ប្រសិនបើមន្ត្រីដែលប្រព្រឹត្តអំពើពុករលួយគាត់យកលុយពុករលួយនោះទៅផ្ញើនៅធនាគារ តើយើងអាចដឹងទេថាគាត់មានលុយប៉ុន្មាន ? ហើយធនាគារនោះទៀតសោតនឹងសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយជាលក្ខណៈអន្តរជាតិកម្រិតណានៅពេលអង្គភាពមួយនេះចុះស៊ើបអង្កេត?…”។
តាមការអះអាងពីលោក កែវ រ៉េមី អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយឲ្យដឹងថា ទ្រព្យសម្បត្តិដែលត្រូវប្រកាសសំដៅសំខាន់លើអចលនទ្រព្យ និងចលនទ្រព្យដែលមានតម្លៃក្នុង១ឯកតាចាប់ពី៤លានរៀលឡើងទៅ ។
វិធានការណ៍នេះក៏ផ្ដោតលើកម្មសិទ្ធិអាជីវកម្ម ពាណិជ្ជកម្ម ខ្នាតតូច ធំ គ្រប់ប្រភេទរបស់មន្ត្រីទាំងនោះ។ ប៉ុន្តែមិនតម្រូវឲ្យប្រកាសទ្រព្យសម្បត្តិនៅក្នុងធនាគារទេ។
លោក កែវ រ៉េមី បានប្រាប់ Sabay តាមរយៈទូរស័ព្ទថា មន្ត្រីដែលត្រូវប្រកាសទ្រព្យសម្បត្តិ រួមមានសមាជិកព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាលមន្ត្រីសាធារណៈ ដែលមានអាណត្តិជ្រើសតាំងមន្ត្រីរាជការស៊ីវិល យោធា នគរបាល និងអ្នករាជការ សាធារណៈ ផ្សេងទៀត ដែលត្រូវបាន តែងតាំងដោយ ព្រះរាជក្រឹត្យឬ អនុក្រឹត្យ ចៅក្រមអាសនៈ ចៅក្រមអយ្យការ សារការី ក្រឡាបញ្ជី និងអាជ្ញាសាលា។ល។
បន្ថែមពីនោះលោកប៉ូលិស ប៉េអិមកងយោធពលខេមរភូមិន្ទ ឋានៈចាប់ពីស័ក្តិ៥ ឬបានការតែងតាំងដោយព្រះរាជក្រឹត្យ អនុក្រឹត្យ ជាទីប្រឹក្សា ស្ថាប័នណាមួយ ក៏ត្រូវប្រកាសទ្រព្យសម្បត្តិដូចគ្នាដែរ ។ លោកបានបន្តទៀតថា ចំពោះអង្គភាពប្រឆាំងអំពើពុករលួយរបស់លោកវិញក៏ត្រូវប្រកាសផងដែរ គឺត្រូវប្រកាសទ្រព្យសម្បត្តិចាប់ពីថ្នាក់លើរហូតដល់អ្នកយាមទ្វា។
លោកបានសង្កត់ធ្ងន់ថាប្រសិនបើមន្ត្រីដែលត្រូវប្រកាសទ្រព្យសម្បត្តិបែរជា មិនព្រមប្រកាសវិញអង្គភាពប្រឆាំងអំពើពុករលួយរបស់លោកនឹងចេញលិខិតមួយជូនទៅមន្ត្រីរូបនោះ ហើយប្រសិនបើមន្ត្រីរូបនោះនៅតែរឹងទទឹងមិនព្រមធ្វើតាមទៀតមន្ត្រីនោះនឹងត្រូវទទួលទោសតាមច្បាប់។
ការបើកទំព័រប្រកាសទ្រព្យសម្បត្តិនេះ បានចាប់ផ្ដើមចំថ្ងៃសៅរ៍ដែលជាចូលឆ្នាំសកលត្រូវគេឈប់សម្រាកទូទាំងពិភពលោក៕
អត្ថបទៈខុត សីហា

No comments:
Post a Comment