By: Phnom Penh Post
កំពង់ស្ពឺៈ ប្រជាពលរដ្ឋប្រមាណ៣០០នាក់ នៅឃុំអមលាំង ស្រុកថ្ពង បានបន្តធ្វើការទាមទារតវ៉ារារាំង សុំឲ្យបញ្ឈប់ការឈូសឆាយដីស្រែចំការនិងផ្ទះសម្បែងពួកគាត់ ខណៈដែលក្រុមហ៊ុនស្ករសភ្នំ-ពេញបានយកគ្រឿងចក្រប្រមាណជា១៥ គ្រឿងមកឈូសឆាយដីពួកគាត់។
អ្នកភូមិរាប់រយនាក់បាននាំគ្នាវេចបាយនិងទឹកយកមកហូបនៅកន្លែងតវ៉ាចាប់តាំងពីថ្ងៃទី២៤-២៥រហូតដល់ថ្ងៃទី២៦ ខែធ្នូ ដើម្បីធ្វើការតវ៉ារារាំងបញ្ឈប់ការឈូសឆាយពីសំណាក់ក្រុមហ៊ុនស្ករសភ្នំពេញដែលបានពង្រាយគ្រឿងចក្រនិងកងកម្លាំងប្រដាប់អាវុធរាប់សិបនាក់ដើម្បីឈូសឆាយព្រៃឈើ ដីស្រែចំការ ផ្ទះសម្បែងរបស់អ្នកភូមិនៅត្រង់ចំណុចប្រាសាទ៥ ក្នុងភូមិអូរដា ឃុំអមលាំង។
លោក ផល វណ្ណៈ តំណាងប្រជាពល-រដ្ឋបានឲ្យដឹងថា អ្នកភូមិលើកគ្នាមកតវ៉ា ពីព្រោះដីនោះជាដីរបស់សហគមន៍ពួកគាត់ ដែលកំពុងតែកាន់កាប់ មិនមែនជាដីសម្បទានរបស់ក្រុមហ៊ុនទេ។ លោកបាននិយាយថា៖ «ពលរដ្ឋសម្រេចចិត្តឈរនៅ មុខត្រាក់ទ័រ ដោយមិនខ្លាចគ្រោះថ្នាក់ដល់ ជីវិតនេះ ព្រោះមិនមានអាជ្ញាធរណាចេញមុខមកជួយអន្តរាគមន៍ទប់ស្កាត់ទង្វើរបស់ក្រុមហ៊ុនទេ»។
លោក ឈួន ជួន ដែលចូលរួមការតវ៉ា២ថ្ងៃមកហើយបានឲ្យដឹងថា មូលហេតុមកចូលរួមតវ៉ាដោយសារតែក្រុមហ៊ុន ធ្វើការរំលោភមកលើពលរដ្ឋ ប្រសិនបើគេចង់ធ្វើអី្វមួយ គួរតែពិភាក្សាជាមួយម្ចាស់ដីជាមុនសិន។ លោកនិយាយថា៖ «ពួកយើងដាច់ខាតមិនឲ្យឈូសឆាយដីរបស់យើងទេ ពីព្រោះអី យើងមិនបានលក់ដូរឲ្យអ្នកណា។ មិនបាច់ប្រើកម្លាំងប៉ូលិស ទាហានទេ ពួកយើងមិនខ្លាចស្លាប់ឡើយ»។
លោកបានឲ្យដឹងទៀតថា ទាហានការ-ពារក្រុមហ៊ុនបានអះអាងថា គាត់មកការ-ពារការឈូសឆាយដីនេះ គឺធ្វើតាមបញ្ជារបស់មេការក្រុមហ៊ុនឈ្មោះ តាម៉េង ដើម្បីយកដីនេះទុកដោះដូរជូនពលរដ្ឋ។
ប្រជាពលរដ្ឋចំនួន១២ ភូមិស្ថិតនៅក្នុងឃុំអមលាំងបានចាប់ផ្តើមធ្វើការតវ៉ាជាមួយនឹងក្រុមហ៊ុនស្ករសភ្នំពេញ ចាប់តាំងពីថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០១០ ដោយសារតែគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនស្ករសភ្នំពេញ ដែលជាកម្មសិទ្ធិរបស់លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលលើផ្ទៃដី៩ ០០០ហិកតា អភិវឌ្ឍន៍លើដំណាំអំពៅធ្វើឲ្យប៉ះពាល់ពលរដ្ឋជាង២ពាន់គ្រួសារ។
លោកទួន សុង អភិបាលស្រុកថ្ពងបានបដិសេធមិនធ្វើអត្ថាធិប្បាយទេកាលពីថ្ងៃអាទិត្យ។ អ្នកតំណាងក្រុមហ៊ុនស្ករស ភ្នំពេញ ក៏មិនអាចសុំការបំភ្លឺបានដែរ។
លោកកង ហ៊ាង អភិបាលខេត្តកំពង់ស្ពឺបានថ្លែងឲ្យដឹងថា រហូតមកដល់ពេលនេះគណៈកម្មការដោះស្រាយវិវាទដីធ្លីនៅទីនោះបានចុះដោះស្រាយបានប្រហែលជា៩០ភាគរយហើយ។ រីឯអ្នកដែលចេះតែបន្តធ្វើការតវ៉ានោះ គឺជាពលរដ្ឋដែល ចាប់យកដីរបស់រដ្ឋខុសច្បាប់។ ការតវ៉ារបស់ពួកគេនោះគឺមានសង្គមស៊ីវិលនៅពីក្រោយខ្នង។ លោកថ្លែងថា ៖ «យើងនឹងបន្តឈូសឆាយលើដីទាំងនោះ ពីព្រោះពួកគេរស់នៅខុសច្បាប់ យើងមិនដោះស្រាយ ឲ្យទេ យើងធ្វើអ្វីៗទៅតាមច្បាប់។ »។
លោក អ៊ុច ឡេង មន្ត្រីកម្មវិធីដីធ្លីនៃអង្គការសិទ្ធិមនុស្សអាដហុក បានថ្លែងថា៖«ក្រុមហ៊ុននេះបានសម្តែងយ៉ាងច្បាស់នូវចេតនាទុច្ចរិតកេងប្រវ័ញ្ចយកដីអ្នកភូមិដោយសំអាងថា មិនមាននរណាមួយអាចរារាំងក្រុមហ៊ុននេះបាន ទោះជារដ្ឋា-ភិបាលនោះក៏ដោយ»៕

No comments:
Post a Comment