មន្ត្រី​រដ្ឋាភិបាល រិះគន់​បក្ស​សមរង្ស៊ី ប្រមូល​ស្នាម​មេដៃ និង​ប្រតិកម្ម​ក្នុងសំណុំរឿង​ព្រំដែន​


ដោយ : សុភ័ក្ត្រ និង ម៉េងឆៃ
ថ្ងៃទី 15 មករា 2010
CEN
លោក ទិត សុធា ទីប្រឹក្សា​រាជរដ្ឋាភិបាល ថ្លែង​ប្រតិកម្ម​តប​នឹង​គណបក្ស​សមរង្ស៊ី លើ​សំណុំរឿង​ដក​តម្រុយ​បង្គោល​ព្រំដែន កាលពី​ថ្ងៃ​ទី ១៥​មករា ឆ្នាំ ២០១០៕ (រូប​ថតៈ សុភ័ក្ត្រ)
លោក ទិត សុធា ទីប្រឹក្សា រាជរដ្ឋាភិបាល ថ្លែង ប្រតិកម្ម តប នឹង គណបក្ស សមរង្ស៊ី លើ សំណុំរឿង ដក តម្រុយ បង្គោល ព្រំដែន កាលពី ថ្ងៃ ទី ១៥ មករា ឆ្នាំ ២០១០៕ (រូប ថតៈ សុភ័ក្ត្រ)
Kindle Wireless Reading Device (6" Display, Global Wireless, Latest Generation)Dell D600 Laptop 1.6ghz 40gb DVD/CDRW B Grade Includes Genuine XP Professional restore cd!Toshiba Satellite L505-S5993 TruBrite 15.6-Inch Grey/Black Laptop - 2 Hours 25 Minutes of Battery Life (Windows 7 Home Premium)
ភ្នំពេញ: ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា និង ជា​អ្នកនាំពាក្យ​នៃ​អង្គភាព​ព័ត៌មាន និង ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា បាន​លើកឡើង​ថា ករណី​ប្រជាពលរដ្ឋ​ផ្តិច​មេដៃ​នៅតាម​បណ្តា​ខេត្ត​ក្រុង​មួយចំនួន ដើម្បី​ថ្វាយ​ព្រះមហាក្សត្រ ដែល គណបក្ស​សមរង្ស៊ី កំពុង​ធ្វើ​នោះ ជា​ទង្វើ​ខុសឆ្គង​មួយ​យ៉ាង​ធ្ងន់ធ្ងរ​។ រឿងនេះ ក៏​ជា​ការ​រុញច្រាន​ព្រះមហាក្សត្រ ឲ្យទទួល​ខុសត្រូវ ហើយ​ជា​បន្ទុក​មួយ ដែល​ពិបាក​ក្នុង​ការវិនិច្ឆ័យ​។​
​ ​
​ ​ទីប្រឹក្សា​រាជរដ្ឋាភិបាល បានលើកឡើង​ដូច្នេះ បន្ទាប់​ពី​គណបក្ស​សមរង្ស៊ី បាន និង កំពុង​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ និង សកម្មជន​គាំទ្រ​គណបក្ស​ខ្លួន ដើម្បី​ថ្វាយ​ព្រះមហាក្សត្រ ក្នុង​បំណង​ស្វែងរក​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះអង្គ ដើម្បី​ឲ្យ​លោក សមរង្ស៊ី បាន​រួច ផុត​ពី​ការចោទប្រកាន់ ក្នុង​សំណុំរឿង​ក្តី​នៅ​តុលាការ​។ គណបក្ស​សមរង្ស៊ី ក៏​បាន​ទូល​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បីឲ្យ រដ្ឋសភា ប្រគល់​អភ័យឯកសិទ្ធិ​សភា​ឲ្យ​លោក សមរង្ស៊ី វិញ​ផង​ដែរ​។​
​ ​លោក សមរង្ស៊ី ជាប់ចោទ​ពី​បទ​បំផ្លាញ​តម្រុយ​បង្គោល​ព្រំដែន​លេខ ១៨៥ រវាង​ប្រទេស​កម្ពុជា​-​វៀតណាម និង ការ​ញុះញុង​ជាតិ សាសន៍​។ ការចោទប្រកាន់​នេះ ដោយសារតែ​លោក សម រង្ស៊ី បាន​ដឹកនាំ​កម្លាំង​អ្នកភូមិ​មួយចំនួន ចុះ​ទៅ​ដក​តម្រុយ​បង្គោល​ឈើ សម្រាប់ ដំណើរ​ការបោះបង្គោល​ព្រំ​ដែន ចេញពី​ដីស្រែ​របស់​កសិករ​ខ្មែរ ស្ថិតនៅ​ភូមិ​ក្បោះ​ក្បាន​កណ្តាល ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃ​ទី ២៥ តុលា ឆ្នាំ ២០០៩​។​
​ ​ក្នុង​រឿងក្តី​នេះ អ្នកភូមិ ៥ នាក់ ក៏​ទទួលរង​នូវ​ការចោទប្រកាន់​ពី​បទ​បំផ្លាញ​បង្គោល​តម្រុយ​ព្រំដែន ដូច​លោក សមរង្ស៊ី​។ អ្នកភូមិ ២ នាក់ ត្រូវ​ចាប់​ឃុំខ្លួន និង ៣ នាក់​ទៀត កំពុង​រត់គេចខ្លួន រួមជាមួយ​លោក សមរង្ស៊ី ដែល​កំពុង​ស្ថិត​នៅ​ប្រទេស​បារាំង នាពេលនេះ​។ ​សំណុំរឿង​ដក​តម្រុយ​បង្គោល​ព្រំដែន នឹងត្រូវ​តុលាការខេត្ត​ស្វាយរៀង បើក​ការជំនុំជម្រះ​រួមគ្នា នៅ​ថ្ងៃ​ទី ២៧​មករា ឆ្នាំ ២០១០​។​
​ ​នៅក្នុង​សន្និសីទ​កាសែត​មិន​បើកចំហរ នា​បន្ទប់ធ្វើការ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃទី ១៥​មករា ឆ្នាំ ២០១០ លោក​ទីប្រឹក្សា​រាជរដ្ឋាភិបាល ទិត សុធា ក៏​បាន​គូសបញ្ជាក់ថា ទង្វើ​របស់​លោក សម រង្ស៊ី គឺ បាន​ធ្វើ​ដោយ​ខុសច្បាប់ ហើយ​បែរជា​ឲ្យ ព្រះមហាក្សត្រ ជួយ​ការពារ​ទង្វើ​រំលោភ​របស់ខ្លួន​។ ដូច្នេះ​ការប្រមូល​ស្នាម​មេដៃ ប្រជាពលរដ្ឋ​ពេល​នេះ ជា​រឿង​មួយ​មិន​ត្រឹមត្រូវ​។​
​ ​ទីប្រឹក្សា​រាជរដ្ឋាភិបាល ដែល​ពីមុន​ជា​អ្នក​ឆ្លងឆ្លើយ​ព័ត៌មាន​របស់​វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក លោក ទិត សុធា ក៏​បាន​បញ្ជាក់ថា លោក សម រង្ស៊ី ខ្លួនឯង ត្រូវតែ​វិល​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ប្រឈម​ចំពោះ​មុខ​ច្បាប់ ហើយ​គួរតែបញ្ឈប់​នូវ​ការ​ការ​កេងចំណេញ នយោបាយ ពី​ប្រជាពលរដ្ឋ​ខ្មែរ​ទៀត​ទៅ​។​
​ ​សូម​រម្លឹកថា ចាប់តាំងពី​ព្រឹត្តិការណ៍​ដក​តម្រុយ​បង្គោល​ព្រំដែន កាលពី​ថ្ងៃ ២៥ តុលា ឆ្នាំ ២០០៩ ដែល​នាំ​ទៅដល់​ការប្តឹង​ចោទ ប្រកាន់​លើ​អ្នកភូមិ ៥ នាក់ និង លោក សម រង្ស៊ី​, គណបក្ស សម រង្ស៊ី ក៏​បាន​ផ្តើម​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ និង សកម្មជន​គាំទ្រ របស់ខ្លួន​។​
​ ​គិត​មកដល់ពេលនេះ យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​របស់​គណបក្ស​សម​រង្ស៊ី ត្រូវបាន​លោក យឹម សុវណ្ណ អ្នកនាំពាក្យ អះអាងថា គណបក្ស​លោក ទទួលបាន​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​ចំនួន ២០ ម៉ឺន​នាក់ នៅ​ទូទាំង​ប្រទេស​។ ក្នុងនោះ ក៏​មាន​ស្នាម​មេដៃ​សមាជិក​ក្រុម ប្រឹក្សា​ឃុំ​សង្កាត់​, ស្រុក​ខណ្ឌ​, ខេត្ត​រាជធានី ដែល​ជា​សកម្មជន​របស់ខ្លួន ចំនួន​ជាង ៣.០០០ នាក់ ត្រូវបាន​ផ្ញើ​ថ្វាយ ទៅកាន់​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី រួចហើយ កាល​ពី​អាទិត្យ​មុន​។​
​ ​ទោះជា​យ៉ាងណា​ក៏ដោយ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា លោក ទិត សុធា បាន​អះអាង​ថា ដំណើរការ​បោះ​បង្គោលកំណត់ ព្រំដែន​កម្ពុជា​-​វៀតណាម មិនបាន​ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ បាត់បង់​ដីស្រែ​ទេ​។​
​ ​ការលើក​ឡើង​ដូច្នេះ គឺ​ឆ្លើយតប​នឹង​មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សមរង្ស៊ី លោក យឹម សុវណ្ណ ដែល​បាន​ថ្លែង​ក្នុង​វិទ្យុ​អាស៊ីសេរី កាលពី​យប់​ថ្ងៃ​ទី ១៤​មករា ឆ្នាំ ២០១០​។ លោក យឹម សុវណ្ណ បាន​អះអាង​ថា សារាចរ​របស់​រាជរដ្ឋាភិបាល ចុះ​ថ្ងៃ​ទី ២៧ តុលា ឆ្នាំ ២០០០ បាន រំលោភ​លើ​ច្បាប់​ភូមិបាល ហើយ​ថា ប្រជា​ពលរដ្ឋ​ខ្មែរ តាម​បណ្តោយ​ព្រំដែន ( កម្ពុជា​-​វៀតណាម ) បាន​បាត់បង់​ដីស្រែ​ចំការ ដោយ សារ​តែ​ការបោះបង្គោល​ព្រំដែន​។​
​ ​សារាចរ ឆ្នាំ ២០០០ របស់​រាជរដ្ឋាភិបាល បានកំណត់ ហាមឃាត់​ជាដាច់ខាត មិន​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ ធ្វើ​មួយ​ដែល​នាំឲ្យ​មាន​ការ ប្រែប្រួល​បរិស្ថាន​តំបន់​ព្រំដែន​កម្ពុជា​-​វៀតណាម​ឡើយ​។ ម្យ៉ាងទៀត សារាចរ​នោះ ក៏​បាន​កំណត់​ថា ដី​នៅ​តាម​ព្រំដែន មិនមែន​ជា​ដី​កម្មសិទ្ធិ ទេ​៕

No comments: