សភាពការណ៍តានតឹងជម្លោះព្រំដែនកម្ពុជា-ថៃ កាន់តែកើនឡើងខ្លាំងបន្ថែមទៀត ក្រោយពេលរដ្ឋាភិបាលថៃ ប្រកាសជាចំហគំរាមធ្វើសង្គ្រាមជាមួយកម្ពុជា ប្រសិនបើជម្លោះព្រំដែនតំបន់ក្បែរប្រាសាទព្រះវិហារ មិនអាចដោះស្រាយដោយសន្តិវិធីបាន។
សង្រ្គាមការពារបូរណភាពទឹកដីរវាងកម្ពុជា និងថៃ អាចនឹងផ្ទុះឡើងហើយ បន្ទាប់ពីនាយករដ្ឋមន្រ្តី និងយោធាថៃ កាលពីថ្ងៃច័ន្ទ ទី៣១ ខែមករា ឆ្នាំ២០១១ បានប្រកាសយកជម្រើសធ្វើសង្គ្រាមជាមួយកម្ពុជា ប្រសិនបើប្រទេសទាំងពីរជួបភាពទាល់ច្រកក្នុងការដោះស្រាយវិបត្តិ ព្រំដែន។
នាយករដ្ឋមន្រ្តីថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) កាលពីថ្ងៃច័ន្ទ ទី៣១ ខែមករា ឆ្នាំ២០១១ បានគំរាមធ្វើសង្គ្រាមជាមួយកម្ពុជា ជាជម្រើសចុងក្រោយបង្អស់ ប្រសិនបើកម្ពុជា-ថៃ មិនមានលទ្ធភាពដោះស្រាយជម្លោះព្រំដែនរ៉ាំរ៉ៃដោយសន្តិវិធីបាន។
ការគំរាមនេះ ធ្វើឡើងមុនពេលក្រសួងការបរទេសថៃ ចេញសេចក្ដីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃច័ន្ទ ទី៣១ ខែមករា បញ្ជាក់ថា វត្តកែវសិក្ខាគិរីស្វារៈ ស្ថិតក្នុងទឹកដីរបស់ថៃ។ ក្រសួងការបរទេសថៃ ក៏បានទាមទារឲ្យកម្ពុជា រុះរើវត្ត និងទម្លាក់ទង់ជាតិកម្ពុជា ចេញពីតំបន់ជម្លោះនោះ។
ទាហានការពារប្រាសាទព្រះវិហារម្នាក់សុំមិនបញ្ចេញឈ្មោះ កាលពីថ្ងៃច័ន្ទ ទី៣១ ខែមករា មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីឲ្យដឹងថា ទាហានថៃ និងកម្ពុជា បានបញ្ជូនសម្ភារៈយោធាមកកាន់តំបន់ប្រាសាទព្រះវិហាររួចរាល់ហើយ។ កងទ័ពទាំងពីរកំពុងស្ថិតនៅឆ្ងាយពីគ្នាចម្ងាយប្រមាណ ២០០ម៉ែត្រ ហើយកងទ័ពទាំងសងខាងមានសុទ្ធតែរថក្រោះរៀងៗខ្លួន។
ទាហានរូបនេះបន្តទៀតថា កងទ័ពកម្ពុជា-ថៃ មិនមានការចរចាគ្នាទៀតនោះទេ គឺកម្ពុជារង់ចាំការពារទឹកដីរបស់ខ្លួន មិនឲ្យទាហានថៃ ចូលទៅដកទង់ជាតិខ្មែរចេញពីវត្តកែវសិក្ខាគិរីស្វារៈ ៖ «នៅតំបន់ហ្នឹងគេឈប់ត្រូវការរឿងចរចាហើយ បើសិនជាសៀម បញ្ជូនទ័ពមកតំបន់សម្បុកឃ្មុំដែលយើងហាមឃាត់នេះ យើងនឹងផ្ទុះអាវុធតែម្ដង យើងអត់ចរចាទៀតទេ»។
លោកបានរៀបរាប់សភាពការណ៍ទូទៅនៅតំបន់ប្រាសាទព្រះវិហារទៀតថា ៖ «វា បញ្ជូន (ទ័ព) មក ប៉ុន្តែមិនបញ្ជូនដល់តំបន់ជួរមុខទៀតទេ វាបញ្ជូនមកខាងក្រោយ។ មានទាំងរថក្រោះ និងកងកម្លាំងវារាប់រយរាប់ពាន់នាក់មកត្រៀបត្រា។ នៅទល់មុខយើងប្រហែលជា ៤០ ទៅ ៥០គ្រឿង ដល់យើងសួរថា ហេតុអីបានបញ្ជូនមក? វាថាយកមកធ្វើសមយុទ្ធ»។
កាសែតថៃឈ្មោះ បាងកក ប៉ុស្តិ៍ (Bangkok Post) កាលពីថ្ងៃច័ន្ទ ទី៣១ ខែមករា បានដកស្រង់សម្ដីលោក អាភីស៊ិត វេតឆាឈីវ៉ាក់ ឲ្យដឹងថា លោកជឿជាក់ថា រដ្ឋាភិបាលកម្ពុជា និងថៃ នឹងអាចប្រើប្រាស់យន្តការសន្តិភាព ដើម្បីដោះស្រាយវិបត្តិព្រំដែន ប៉ុន្តែថៃនឹងមិនខ្លាចធ្វើសង្គ្រាមជាមួយកម្ពុជានោះទេ។ លោកបន្តថា ថៃនឹងប្រើកម្លាំងយោធាដោះស្រាយជម្លោះព្រំដែនសម្រាប់ជម្រើសចុង ក្រោយ ប្រសិនបើការដោះស្រាយវិបត្តិព្រំដែនដោយសន្តិវិធីជួបភាពទាល់ច្រក។
រដ្ឋាភិបាលថៃ ក៏កំពុងទទួលរងគំនាបពីសំណាក់ក្រុមបាតុករអាវលឿងថៃ ដែលបានទាមទារឲ្យរដ្ឋាភិបាលថៃ លុបចោលលទ្ធផលការចរចាគ្នារវាងកម្ពុជា-ថៃ ឆ្នាំ២០០០ និងទាមទារឲ្យយោធាថៃ ដេញប្រជាពលរដ្ឋកម្ពុជា ចេញពីតំបន់ជម្លោះព្រំដែន។
អ្នកវិភាគមួយចំនួនបានឲ្យដឹងថា ដំណោះស្រាយដោយសន្តិវិធីទាក់ទងនឹងជម្លោះព្រំដែន ហាក់បីដូចជាមិនអាចធ្វើទៅបានទេ ដោយសារតែជម្លោះនេះបានអូសបន្លាយអស់រយៈពេលជាង ២ឆ្នាំមកហើយ។ បញ្ហាដែលមិនអាចដោះស្រាយបាន គឺថៃនៅតែចាត់ទុកតំបន់ក្បែរប្រាសាទព្រះវិហារទំហំ ៤,៦គីឡូម៉ែត្រការ៉េ ជាទឹកដីរបស់ខ្លួន។ ចំណែកឯកម្ពុជា មិនទទួលយកការអះអាងរបស់ថៃ។
ក្រសួងការបរទេសកម្ពុជា កាលពីសប្ដាហ៍មុនបានព្រមានថៃថា កម្ពុជានឹងប្រើប្រាស់មធ្យោបាយសមស្របដើម្បីការពារបូរណភាពទឹកដី កម្ពុជា ប្រសិនបើមានការឈ្លានពាន ហើយកម្ពុជា បានបដិសេធមិនព្រមដកទង់ជាតិខ្មែរចេញពីវត្តកែវសិក្ខាគិរីស្វារៈផង ដែរ។
អ្នកវិភាគសភាពការណ៍កម្ពុជា-ថៃ បានឲ្យដឹងថា សមត្ថភាពយោធាថៃ កំពុងមានប្រៀបជាងកម្ពុជា ដោយសារតែថៃ មានអាវុធយុទ្ធភណ្ឌទំនើបជាងកម្ពុជា បើទោះបីជាកងទ័ពកម្ពុជា មានបទពិសោធន៍ធ្វើសង្រ្គាមជាងកងទ័ពថៃក៏ដោយ។
គេហទំព័រទីភ្នាក់ងារស៊ើបការណ៍កណ្ដាលរបស់សហរដ្ឋអាមេរិក (CIA) បានឲ្យដឹងថា ធនធានមនុស្សនៅកម្ពុជា សម្រាប់ធ្វើទាហានមានចំនួន ៤លាននាក់ ចំណែកប្រទេសថៃវិញ មានធនធានមនុស្សសម្រាប់ធ្វើទាហានរហូតទៅដល់ ២៧លាននាក់។ ចាប់តាំងពីការឈ្លានពានរបស់ទាហានថៃនៅកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០០៨មក កងទ័ពកម្ពុជា និងថៃ បានប្រយុទ្ធគ្នាចំនួន ៣លើក ដែលបណ្ដាលកងទ័ពទាំងសងខាងបានស្លាប់ និងរងរបួសមួយចំនួន។
លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មសភាជាតិកម្ពុជា នៅថ្ងៃសុក្រ ទី២៨ ខែមករា មានប្រសាសន៍ឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា បានត្រៀមថវិកាបម្រុងគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ការពារប្រទេស ប្រសិនបើកម្ពុជា មានសង្រ្គាមនឹងប្រទេសថៃ។
លោក ជាម យៀប មានប្រសាសន៍បន្ថែមដូច្នេះ ៖ «យើងជាជនរងគ្រោះ ត្រូវគេឈ្លានពាន ត្រូវគេរំលោភ អ៊ីចឹងយើងឈឺចិត្ត ត្រូវមានទឹកចិត្តការពារខ្លួនយើង បូរណភាពទឹកដីយើងខ្លាំងជាង។ អ្នករំលោភគេវាមិនសូវមានទឹកចិត្តប៉ុន្មានទ»។
ក្រសួងការពារកម្ពុជា ក្នុងកិច្ចខំប្រឹងប្រែងពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ កាលពីខែកញ្ញា ឆ្នាំ២០១០ ដោយបានទិញរថក្រោះ និងរថពាសដែកថ្មីចំនួន ៩៦គ្រឿងពីអឺរ៉ុបខាងកើត ដើម្បីការពារពីការឈ្លានពានរបស់បរទេស។ ក្រសួងការពារកម្ពុជា បានបង្ហាញសមត្ថភាពកម្ពុជា ម្ដងរួចហើយ កាលពីឆ្នាំ២០១០ ដោយការបាញ់កាំភ្លើងធំគ្រាប់ពិតនៅខេត្តកំពង់ឆ្នាំង។
រដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០១០ ធ្លាប់បានស្វែងរកកិច្ចអន្តរាគមន៍ពីសំណាក់អង្គការសហប្រជាជាតិ និងប្រធានអាស៊ាន ជួយសម្រុះសម្រួលវិបត្តិព្រំដែន បន្ទាប់ពីកម្ពុជា និងថៃ មិនអាចចរចាគ្នាជាលក្ខណៈទ្វេភាគី។ ប៉ុន្តែការស្នើសុំឲ្យមានកិច្ចអន្តរាគមន៍នេះ ត្រូវបានថៃបដិសេធ ដោយថៃបានអះអាងថា កម្ពុជានិងថៃ អាចដោះស្រាយគ្នាជាលក្ខណៈទ្វេភាគីបាន ហើយជាចុងក្រោយ កម្ពុជាយល់ព្រមតាមសំណើរបស់ថៃ មកទល់សព្វថ្ងៃនេះ ជាហេតុបណ្ដាលឲ្យមានភាពទាល់ច្រកក្នុងការដោះស្រាយវិបត្តិព្រំដែន៕

No comments:
Post a Comment