លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈថា ប្រទេសចិន និងឥណ្ឌា មានតួនាទីយ៉ាងសំខាន់ក្នុងការស្ដារសេដ្ឋកិច្ចពិភពលោក ពិសេសក្នុងតំបន់អាស៊ី នៅខណៈដែលសេដ្ឋកិច្ចពិភពលោកកំពុងមានការធ្លាក់ចុះនោះ។
ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដាគណនេយ្យ ក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១១ លោក ហ៊ុន សែន មានប្រសាសន៍ដោយសរសើរថា ប្រទេសក្នុងទ្វីបអាស៊ី គឺមានប្រទេសចិន និងឥណ្ឌា បានជួយវិបត្តិសេដ្ឋកិច្ច មិនថា នៅអាស៊ី ថែមទាំងជួយដល់អឺរ៉ុបទៀតផង។
លោកបន្តថា ចិនមានតួនាទីសំខាន់ណាស់ក្នុងការជួយសង្គ្រោះសេដ្ឋកិច្ចពិភពលោក ៖ «ក្នុង ស្ថានភាពទិដ្ឋភាពនេះបង្ហាញឲ្យឃើញថា សេដ្ឋកិច្ចអាស៊ីវាមិនចំណុះទៅលើសេដ្ឋកិច្ចរបស់អាមេរិក និងអឺរ៉ុបដូចកាលពីមុនទៀតទេ ដោយសារគេបានបង្ហាញឃើញថា នៅពេលនេះសេដ្ឋកិច្ចអាស៊ីដឹកនាំដោយការរីកចម្រើននៃសេដ្ឋកិច្ចចិន និងឥណ្ឌា គឺបានងើបឡើង ប្រទេសដទៃទៀតគឺសុទ្ធតែបានងើបឡើង គ្រាន់តែវាមិនស៊ីសង្វាក់គ្នាប៉ុណ្ណោះ ខ្លះក៏ឡើងបានខ្ពស់ ខ្លះក៏ឡើងបានមធ្យម ខ្លះក៏ឡើងបានទាប»។
អ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មានមតិថា ប្រទេសកម្ពុជា គួរតែយកគំរូ និងយកបទពិសោធន៍ពីប្រទេសមួយចំនួន ដែលបានដើរតួនាទីជាប្រទេសមហាអំណាចសេដ្ឋកិច្ច និងនយោបាយ ដែលប្រទេសទូទាំងសាកលលោកទទួលស្គាល់នោះ មកដឹកនាំ និងអភិវឌ្ឍប្រទេសឲ្យបានល្អជាងនេះ ជៀសវាងការបណ្ដេញបង្ខំ និងរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងគ្រាដែលប្រទេសកម្ពុជា គឺជាប្រទេសមួយក្រីក្រជាងគេនៅលើសាកលលោក។
លោក យឹម សុវណ្ណ បន្តថា ៖ «យើងឃើញហើយ ប្រទេសចិន មានផ្ដល់ជំនួយឥតសំណងជាប្រាក់កម្ចីឲ្យប្រទេសកម្ពុជា ហើយក៏វាមានក្រុមហ៊ុនចិនខ្លះ មករកស៊ីនៅស្រុកខ្មែរបានប្រព្រឹត្តខុសឆ្គងខ្លះ ដូចជាអ្នកវិនិយោគទុនមករកស៊ីផ្នែកដីធ្លី ធ្វើឲ្យខូចខាតដល់បរិស្ថាននោះ សុទ្ធតែជាកត្តាដែលយើងថ្លឹងថ្លែង។ អាស្រ័យទៅលើសមត្ថភាពរបស់រដ្ឋាភិបាល ចេះធ្វើយ៉ាងម៉េចដើម្បីបង្កើតទំនាក់ទំនងសហប្រតិបត្តិការរវាងបណ្ដា ប្រទេសលើសាកលលោក យើងចេះឆ្លៀតយ៉ាងម៉េចដើម្បីឲ្យចំណេញមកប្រទេសយើង»។
កាលពីចុងខែឧសភា ឆ្នាំ២០១០ កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានថ្លែងសរសើរប្រទេសចិនដែរថា ជាប្រទេសផ្ដល់ជំនួយដល់កម្ពុជាដ៏ធំ និងងាយស្រួល ប្រៀបធៀបទៅជំនួយប្រទេសខាងលិច ដែលផ្ដល់ជំនួយតិចតែនិយាយច្រើន។
មន្ត្រីគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភាបានឲ្យដឹងថា ប្រទេសឥណ្ឌា ធ្លាប់បានផ្ដល់ជំនួយដល់កម្ពុជា ប្រមាណ ៣០លានដុល្លារ តាំងពីមុនឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ។
ឯកសាររដ្ឋាភិបាលបង្ហាញឲ្យដឹងដែរថា ប្រទេសចិន ជាប្រទេសផ្ដល់ជំនួយច្រើនជាងគេមកឲ្យប្រទេសកម្ពុជា ដែលមានទឹកប្រាក់សរុបប្រហែល ២ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលកន្លងមក៕

No comments:
Post a Comment