ក្រុមអាជ្ញាធរខ្មែរកំពុងធ្វើកិច្ចអន្តរាគមន៍ទៅខាងភាគីថៃ ដើម្បីស្នើសុំឲ្យមានការដោះលែងប្រជាពលរដ្ឋខ្មែរចំនួន ៧នាក់ ដែលអាជ្ញាធរថៃ បានចាប់ឃុំខ្លួនកាលពីពេលថ្មីៗនេះ ដោយចោទប្រកាន់ពីបទឆ្លងដែនចូលទៅស្នាក់នៅក្នុងប្រទេសថៃ ខុសច្បាប់ នៅក្នុងស្រុកអារ៉ាញ់ ខេត្តស្រះកែវ ប្រទេសថៃ ជាប់នឹងព្រំដែនកម្ពុជា ក្នុងខេត្តបន្ទាយមានជ័យ។
នាយការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ លោកឧត្ដមសេនីយ៍ ឌី ភេន បានមានប្រសាសន៍នៅព្រឹកថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០១១ថា ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានធ្វើលិខិតអន្តរាគមន៍មួយដាក់ជូនទៅភាគីអាជ្ញាធរក្នុងខេត្ត ស្រះកែវ ប្រទេសថៃ កាលពីព្រឹកថ្ងៃទី១១ ខែមករា សុំដោះលែងប្រជាពលរដ្ឋខ្មែរចំនួន ៧នាក់ មកឲ្យអាជ្ញាធរខ្មែរវិញ ប៉ុន្តែភាគីអាជ្ញាធរថៃ បានបដិសេធដោយអះអាងថា ត្រូវអនុវត្តតាមច្បាប់។
លោក ឌី ភេន មានប្រសាសន៍ទៀតថា ៖ «៧នាក់ហ្នឹង ឥឡូវរង់ចាំគេបញ្ជូនទៅតុលាការ គេថា គេនឹងកាត់ក្តី ពិន័យជាប្រាក់ ហើយវាមិនទាន់ច្បាស់ថា វាត្រូវបង់ប៉ុន្មានអីប៉ុន្មានទេ ប៉ុន្តែគ្រាន់តែឮតម្រុយខ្លះថា ឲ្យបង់ក្នុងម្នាក់ជាង ២ពាន់បាត។ ឥឡូវខ្ញុំកំពុងតែទំនាក់ទំនងជាមួយខាងភាគីថៃ ហើយនិងខាងខេត្ត ដើម្បីឲ្យបានជ្រាបទាំងអស់គ្នា»។
កាលពីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១១ អាជ្ញាធរខេត្តស្រះកែវ ថៃ បានចុះចាប់ប្រជាពលរដ្ឋខ្មែរចំនួន ៣០នាក់ នៅផ្សាររុងក្លឿ ស្ថិតក្នុងភូមិខ្លងលឹក ឃុំខ្លងលឹក ស្រុកអារ៉ាញ់ ខេត្តស្រះកែវ ថៃ ដោយចោទប្រកាន់ថា ប្រជាពលរដ្ឋខ្មែរទាំង ៣០នាក់នោះ បានឆ្លងដែនចូលទៅស្នាក់នៅក្នុងទឹកដីថៃខុសច្បាប់។
មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានឲ្យដឹងថា នៅក្រោយពីភាគីអាជ្ញាធរថៃ ចាប់ខ្លួនប្រជាពលរដ្ឋខ្មែរទាំង ៣០នាក់មក ភាគីកម្ពុជា បានធ្វើកិច្ចអន្តរាគមន៍ទៅភាគីថៃ ហើយភាគីថៃ បានសម្រេចដោះលែងប្រជាពលរដ្ឋខ្មែរចំនួន ២៣នាក់មកវិញ ដោយមានការធានាពីថៅកែសិប្បកម្មកាត់ដេរជនជាតិថៃ ដែលជាអ្នកជួលកម្មករខ្មែរផងដែរ ប៉ុន្តែនៅមានប្រជាពលរដ្ឋខ្មែរ ៧នាក់ ត្រូវភាគីថៃ បន្តឃុំខ្លួននៅក្នុងស្រុកអារ៉ាញ់ ខេត្តស្រះកែវ នៅឡើយ។
ប្រជាពលរដ្ឋខ្មែរចំនួន ៧នាក់ ដែលភាគីថៃ បន្តឃុំខ្លួន ដើម្បីរង់ចាំការបញ្ជូនឡើងទៅតុលាការខេត្តស្រះកែវ ប្រទេសថៃនោះ មានឈ្មោះ ពៅ អាយុ ២២ឆ្នាំ ឈ្មោះ ធី ណា អាយុ ២៣ឆ្នាំ ឈ្មោះ សែម មករា អាយុ ២២ឆ្នាំ ឈ្មោះ ឆេក និត អាយុ ២៤ឆ្នាំ អ្នកទាំង ៤នាក់មកពីខេត្តកំពង់ចាម ឈ្មោះ ទិញ តំ អាយុ ២០ឆ្នាំ មកពីខេត្តព្រៃវែង ឈ្មោះ នេត ទិត្យ អាយុ ២៣ឆ្នាំ មកពីខេត្តកំពង់ធំ និងឈ្មោះ ឆ ឆេង មកពីខេត្តសៀមរាប។
ប្រភពពីអាជីវករខ្មែរលក់ដូរនៅផ្សាររុងក្លឿថៃ បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរដែលអាជ្ញាធរថៃ បានធ្វើការចាប់ខ្លួននោះ គឺដោយសារពួកគេបានឆ្លងដែនចូលទៅធ្វើការងារក្នុងទឹកដីថៃ មិនមានលិខិតស្នាមត្រឹមត្រូវតាមច្បាប់ប្រទេសថៃ ៖ «យើងអត់មាន ប័ណ្ណចេញចូលស្នាក់នៅបាន។ អាហ្នឹងក៏គេចាប់ទៅវាខុសច្បាប់ ដូចពួកខ្ញុំនៅមានពីណាមកចាប់។ តាមពិតយើងចូលធ្វើអាជីវកម្មខុសច្បាប់ ស្រុកគេមានច្បាប់ធ្វើអាជីវកម្ម តែយើងទៅត្រឹមផ្សាររុងក្លឿ តែយើងឆ្លងអាផ្លូវខ្មៅហ្នឹងទៅ អាហ្នឹងវាផុតដែនរបស់គេ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ មន្ត្រីយោធាខ្មែរក៏បានចាប់ជនជាតិថៃ ៧នាក់ ក្នុងនោះមានអ្នកតំណាងរាស្ត្រថៃ មួយរូបផង ត្រូវចាប់ខ្លួនក្នុងពេលដែលពួកគេចូលក្នុងទឹកដីកម្ពុជា ខុសច្បាប់ក្នុងខេត្តបន្ទាយមានជ័យ។ ជនជាតិថៃទាំង ៧នាក់នោះ ត្រូវបានគេបញ្ជូនទៅឲ្យតុលាការខ្មែរនៅទីក្រុងភ្នំពេញធ្វើការ ចោទប្រកាន់តាមផ្លូវច្បាប់ ហើយបច្ចុប្បន្នជនជាតិថៃទាំង ៧នាក់នោះ កំពុងឃុំខ្លួននៅពន្ធនាគារព្រៃស ជាយទីក្រុងភ្នំពេញ ដើម្បីស្រាវជ្រាវ និងដំណើរការរឿងក្តីនេះតាមនីតិវិធីរបស់តុលាការ៕

No comments:
Post a Comment