បាតុករថៃស្ថិតក្រោមការវាយប្រហារដោយ ឧស្ម័នបង្ហូរទឹកភ្នែក ខណៈដែលពួកគេប៉ះទង្គិចជាមួយប៉ូលិសនៅកណ្ដាលក្រុងបាងកក នាថ្ងៃទី៧ តុលា ២០០៨។
ដោយ សួន សុផលមុន្នី by Radio Free Asia
2010-12-30
ប្រទេសថៃបានដាក់ពង្រាយកងទ័ពជាច្រើនពាន់នាក់ និងមានការចល័តរថពាសដែកនៅតាមខ្សែក្រវាត់ព្រំដែនក្នុងខេត្ត ស្រះកែវ ប្រទេសថៃ ជាប់ខេត្តភាគពាយ័ព្យប្រទេសកម្ពុជា ដើម្បីការពារក្រុមបាតុករអាវលឿងថៃ កុំឲ្យឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនពីទឹកដីថៃ ចូលមកក្នុងទឹកដីកម្ពុជា។ មន្ត្រីនាំពាក្យសាលាខេត្តបន្ទាយមានជ័យ លោក អ៊ុក កែវរតនៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃព្រសហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០១០ថា វិធានការរបស់កងការពារព្រំដែនរដ្ឋាភិបាលថៃ គឺដើម្បីទប់ស្កាត់ក្រុមបាតុករអាវលឿងថៃ ដែលបានលើកគ្នាតវ៉ា ក្រោយពីភាគីកម្ពុជា បានចាប់សកម្មជនក្រុមអាវលឿងជនជាតិថៃ ៧នាក់។
លោក អ៊ុក កែវរតនៈ មានប្រសាសន៍បន្ថែមថា ៖ «ដោយសារតែយើងចាប់បាន ពួកសៀម ៧នាក់ហ្នឹងមកទៅ ថៃបានចល័តទ័ព។ បំណងនៃការចល័តទ័ព មានទាំងពីរថក្រោះមកតាមព្រំដែន ដោយសារតែបារម្ភខ្លាចក្រុមបាតុករអាវលឿងវាលើកគ្នាវាមក ធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពគ្នានេះ ដូច្នេះវាចល័តទ័ពមកការពារនេះ ខ្លាចក្រុមបក្សប្រឆាំងអាវលឿងហ្នឹង»។
កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ កងការពារព្រំដែនលេខ៥០៣ របស់រដ្ឋាភិបាលខ្មែរ បានឃាត់ខ្លួនជនជាតិថៃចំនួន ៧នាក់ ដោយចោទប្រកាន់ពីបទឆ្លងដែនពីខេត្តស្រះកែវ ប្រទេសថៃ ខុសច្បាប់ចូលមកទឹកដីខ្មែរក្នុងខេត្តបន្ទាយមានជ័យ ហើយបានកសាងសំណុំរឿងបញ្ជូនទៅក្រុងភ្នំពេញ ប្រគល់ឲ្យតុលាការខ្មែរចាត់វិធានការតាមច្បាប់ប្រទេសកម្ពុជា។
កងការពារព្រំដែនរដ្ឋាភិបាលខ្មែរបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូនេះ ភាគីថៃ ក៏បានប្រកាសបិទច្រករបៀងនានានៅតាមតំបន់ព្រំដែនខេត្តស្រះកែវថៃ ជាប់ខេត្តបន្ទាយមានជ័យខ្មែរ ដោយបានហាមឃាត់មិនឲ្យមានការធ្វើដំណើរឆ្លងកាត់ឡើយ។
លោក ឈូក អាង មេបញ្ជាការវរសេនាតូចការពារព្រំដែន៩១១ បានមានប្រសាសន៍ថា ច្រករបៀងដែលភាគីថៃ ប្រកាសបិទ ដូចជាច្រកសាលាខ្មែរ ទំនប់ដាច់ អូរបីជាន់ ណងចាន់ ឫទ្ធិសែន និងច្រករបៀងថ្នល់បំបែក ដែលមាននៅតាមចំណុចព្រំដែនក្នុងស្រុកអូរជ្រៅ រហូតដល់តំបន់៥ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោក ឈូក អាង បន្តថា ៖ «បិទតាំងពីសាលាខ្មែរទៅ រហូតដល់តំបន់ប្រាំ ម្យ៉ាងយើងចាប់មេបាតុករអាវលឿងផង ម្យ៉ាងទៀតវានិយាយថា មេគេចុះមក អាហ្នឹងជាលេសរបស់វាទេ។ គេបិតមួយរយៈ ដើម្បីឲ្យស្ងប់ស្ងាត់នៅតាមព្រំដែន មេគេចុះមកមើល អាហ្នឹងខាងថៃ»។
លោក ឈូក អាង បានមានប្រសាសន៍បន្តថា ទន្ទឹមគ្នានេះ កងកម្លាំងនៃវរសេនាតូចការពារព្រំដែន៩១១ និងកងការពារព្រំដែនគោកលេខ៥០៣ របស់រដ្ឋាភិបាលខ្មែរ បានសហការគ្នាដាក់ពង្រាយការពារនៅតាមគោលដៅនីមួយៗ នៅតាមតំបន់ព្រំដែនខ្មែរក្នុងខេត្តបន្ទាយមានជ័យ។
ទាក់ទិនការដែលភាគីថៃ បានប្រកាសបិទច្រករបៀងនានានៅតាមខ្សែក្រវាត់ព្រំដែនខេត្តស្រះកែវ ជាប់ខេត្តបន្ទាយមានជ័យខ្មែរនេះ ទាំងមន្ត្រីខេត្តបន្ទាយមានជ័យ និងកងការពារព្រំដែនរដ្ឋាភិបាលខ្មែរ នៅមិនទាន់ដឹងថា ភាគីអាជ្ញាធរថៃ នឹងបើកឲ្យដំណើរការឡើងវិញនៅពេលណានោះឡើយ។
ប្រទេសកម្ពុជា និងប្រទេសថៃ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១០នេះ បានប្រារព្ធពិធីជាប្រវត្តិសាស្ត្រនៃការលើកលែងទិដ្ឋាការឆ្លងដែន រួមគ្នា សម្រាប់ប្រជាពលរដ្ឋទាំងពីរប្រទេស បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានធ្វើការឯកភាពរួចមក។
ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ បានភ្ជាប់ចំណងការទូតនឹងគ្នាតាំងពីថ្ងែទី១៩ ខែធ្នូ ឆ្នាំ១៩៥០។ គិតមកត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១០នេះ គឺជាខួបលើកទី៦០ នៃទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការទូត ប៉ុន្តែជម្លោះនៅតាមព្រំដែនរវាងប្រទេសទាំងពីរត្រូវគេកត់សម្គាល់ ឃើញថា បានកើតមានជាបន្តបន្ទាប់៕

No comments:
Post a Comment