សមាជិកសភា​គណបក្ស​សមរង្ស៊ី នៅតែ​ជម្នះ​ទៅសួរសុខទុក្ខ​កសិករ​ជាប់ពន្ធនាគារ​ខេត្ត​ស្វាយរៀង​

ដោយ : សុភ័ក្ត្រ
ថ្ងៃទី 14 មករា 2010
CEN

សមាជិកសភា​គណបក្ស​សម រង្ស៊ី កាលពី​ថ្ងៃ​ទី ១៤ ធ្នូ ឆ្នាំ ២០០៩ បាន​ចុះ​ទៅ​កាន់​ព្រំដែន​កម្ពុជា​-​វៀតណាម​។ ជា​ទី​ដែល​លោក សម រង្ស៊ី បាន​ដឹកនាំ​អ្នកភូមិ ចុះ​ដក​តម្រុយ​បង្គោល​ព្រំដែន ចេញពី​ដី​ស្រែ​កសិករ​ខ្មែរ​។ កាលណោះ មាន​ការប្រឈមមុខ​ជា​មួយ​អាជ្ញាធរ​រា រាំង​ម្តង​ហើយ​។ ក៏​ប៉ុន្តែ​នៅពេល​នេះ សមាជិកសភា​គណបក្ស​សមរង្ស៊ី ក៏​បាន​ប្រកាស​ចុះ​ទៅ​សួរសុខទុក្ខ​កសិករ​ជាប់ឃុំ ក្នុង​រឿង​ដក​តម្រុយ ព្រំដែន និង ចុះ​ទៅ​មើល​កន្លែង​ដក​តម្រុយ​បង្គោល ក្នុង​ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ជាថ្មី​ម្តងទៀត​៕

សមាជិកសភា គណបក្ស សម រង្ស៊ី កាលពី ថ្ងៃ ទី ១៤ ធ្នូ ឆ្នាំ ២០០៩ បាន ចុះ ទៅ កាន់ ព្រំដែន កម្ពុជា - វៀតណាម ។ ជា ទី ដែល លោក សម រង្ស៊ី បាន ដឹកនាំ អ្នកភូមិ ចុះ ដក តម្រុយ បង្គោល ព្រំដែន ចេញពី ដី ស្រែ កសិករ ខ្មែរ ។ កាលណោះ មាន ការប្រឈមមុខ ជា មួយ អាជ្ញាធរ រា រាំង ម្តង ហើយ ។ ក៏ ប៉ុន្តែ នៅពេល នេះ សមាជិកសភា គណបក្ស សមរង្ស៊ី ក៏ បាន ប្រកាស ចុះ ទៅ សួរសុខទុក្ខ កសិករ ជាប់ឃុំ ក្នុង រឿង ដក តម្រុយ ព្រំដែន និង ចុះ ទៅ មើល កន្លែង ដក តម្រុយ បង្គោល ក្នុង ឃុំ សំរោង ស្រុក ចន្ទ្រា ខេត្ត ស្វាយរៀង ជាថ្មី ម្តងទៀត ៕

ភ្នំពេញ: សមាជិកសភា​គណបក្ស​សមរង្ស៊ី បាន​ប្រកាស​នៅ​ថ្ងៃទី​១៤​មករា​នេះ​ថា ពួកគេ​នៅតែ​ធ្វើដំណើរ​ទៅសួរសុខទុក្ខ ប្រជាកសិករ ២ រូប ដែល​ជាប់​ឃុំឃាំង នៅ​ពន្ធនាគារ​ខេត្ត​ស្វាយរៀង នា​ថ្ងៃ​ទី ១៩ មករា ឆ្នាំ ២០១០ បើ​ទោះបីជា​ក្រសួង​មហាផ្ទៃ បាន​បដិសេធ​សំណើ​សុំ​ក៏ដោយ​។

​ ​សេចក្តីប្រកាស​បែបនេះ បាន​ធ្វើឡើង​ភ្លាមៗ បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ បាន​បដិសេធ​នូវ​សំណើ​របស់​អគ្គលេខាធិកា​រ គណបក្ស​សមរង្ស៊ី ដែល​បាន​សុំ​ការអនុញ្ញាត ឲ្យ​សមាជិក​សភា និង សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ស​ម​រង្ស៊ី សរុប​ចំនួន ២៦ រូប ចូលជួប​សួរសុខទុក្ខ​ប្រជាកសិករ ២ រូប នៅ​ពន្ធនាគារ​ខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃទី ១៩​មករា ឆ្នាំ ២០១០​។

​ ​ប្រជាកសិករ ២ រូបនោះ គឺ អ្នកស្រី មាស ស្រី និង លោក ព្រំ ជា ត្រូវបាន​ចាប់ឃុំខ្លួន កាលពី​ថ្ងៃ​ទី ២២ ធ្នូ ឆ្នាំ ២០០៩ ក្រោម បទចោទប្រកាន់ ក្នុង​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​លេខ ១៨៥ រវាង​ប្រទេស​កម្ពុជា និង វៀតណាម​។ អ្នក​ទាំង ២ រួម​ទាំង​កសិករ ៣ នាក់​ទៀត ដែល​កំពុង​រត់គេចខ្លួន ត្រូវ​តុលាការ​ខេត្ត​ស្វាយរៀង ធ្វើការ​ជាប់ចោទ ដូចគ្នា​នឹង​លោក សម រង្ស៊ី ដែរ​។​

​ ​នៅ​ព្រឹក​ថ្ងៃទី ១៤ មករា​នេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សមរង្ស៊ី បាន​ប្រាប់​អ្នកកាសែត​ថា ទោះ​ជា​មិន​មាន ការអនុញ្ញាត ពី​ក្រសួង​មហាផ្ទៃ តាម​សំណើ​របស់​យើង​ក៏​ដោយ ក៏​សមាជិក​សភា និង សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ស​ម​រង្ស៊ី នៅ​ព្រឹក​ថ្ងៃទី ១៩ មករា អាទិត្យ​ក្រោយនេះ នឹង​ធ្វើដំណើរ​ទៅកាន់​ពន្ធនាគារ​ខេត្ត​ស្វាយរៀង ដើម្បី​ព្យាយាម​ចូល​សួរសុខទុក្ខ កសិករ ២ នាក់ ដែល​ជាប់​ពន្ធនាគារ​ខេត្ត​ស្វាយរៀង​។

​ ​លោក យឹម សុវណ្ណ បានបញ្ជាក់​ថា បើ​ទោះ​ជា​មិន​បាន​ចូល​ជួប​មុខ​អ្នក​ទាំង ២ ក៏​សមាជិកសភា​គណបក្ស​ស​ម​រង្ស៊ី នាំគ្នា​ទៅ ឈរ​ថ្លែងការណ៍ ប្រាប់​ដល់​ក្រុមអ្នកកាសែត នៅមុខ​ពន្ធនាគារ​ខេត្ត​ស្វាយរៀង ជាប់​ព្រំដែន​វៀតណម​នោះ​។ បន្ទាប់​មក​គណបក្ស​ស​ម​រង្ស៊ី នឹង​ទៅ​សួរសុខទុក្ខ​អ្នកភូមិ នៅ​ឃុំ​សំរោង ស្រុក​ចន្ទ្រា ជាប់​ព្រំដែន​វៀតណាម​។ ជា​ទីកន្លែង ដែល​លោក​សម​រង្ស៊ី បាន​ដឹកនាំ​អ្នកភូមិ ចុះទៅ ដក​បង្គោល​តម្រុយ​ព្រំដែន ហើយ​នាំ​ដល់​ការ​ប្តឹងផ្តល់​ពេលនេះ​។​

​ ​សូម​រម្លឹកថា ក្នុង​សំណុំរឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​លេខ ១៨៥ រវាង​ប្រទេស​កម្ពុជា និង ប្រទេស​វៀតណាម ត្រូវបាន​តុលាការ ខេត្ត​ស្វាយរៀង កំណត់​បើក​សវនាការ​ជំនុំជម្រះ នៅ​ព្រឹក​ថ្ងៃទី ២៧ មករា ឆ្នាំ ២០១០​។ នោះ​គឺ​កាត់ទោស លោក សមរង្ស៊ី និង អ្នកភូមិ ៥ រូប ពី​បទ​បំផ្លាញ​តម្រុយ​បង្គោល​ព្រំដែន និង ការ​ញុះញុង​ជាតិ​សាសន៍​។ បទ​ចោទប្រកាន់​នេះ ត្រូវ​មានទោស​ជាប់​ពន្ធនាគារ​ពី ១ ឆ្នាំ ទៅ ៣​ឆ្នាំ​៕


No comments: