​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​មួយ​ដែល​លាក់ខ្លួន​នៅ​ព្រែក​តា​តៃ​

ដោយ : សមុទ្រ​
ថ្ងៃទី 15 មករា 2010
CEN
រមណីយដ្ឋាន​អេកូ​តា​តៃ ជា​រមណីយដ្ឋាន​បណ្តែត​ទឹក ដែល​ហ៊ុមព័ទ្ធ​ដោយ​ធម្មជាតិ​បៃតង​ស្រស់ត្រកាល​គួរឱ្យ​ទាក់ទាញ​
រមណីយដ្ឋាន អេកូ តា តៃ ជា រមណីយដ្ឋាន បណ្តែត ទឹក ដែល ហ៊ុមព័ទ្ធ ដោយ ធម្មជាតិ បៃតង ស្រស់ត្រកាល គួរឱ្យ ទាក់ទាញ
កោះកុង: វា​ទំនង​មិន​គួរឱ្យ​ជឿ​ដែល​ដៃ​ព្រែក​មួយ​បង្កើត​ឱ្យមានរ​មណី​យដ្ឋា​ន​លើ​ទឹក​ប្រកបដោយ​ផា​សុកភាព ។​
MGY2MzU2Nz
​ធ្វើដំណើរ​ចេញពី​គល់​ស្ពាន​តា​តៃ (​ស្ពាន​ទី​៤ ពី​ភ្នំពេញ​-​កោះកុង) តាមផ្លូវ​ទឹក​ដោយ​មាន​កាណូត​ដឹកជញ្ជូន​ឆ្ពោះទៅកាន់​ដៃ​ព្រែក​ខាងលើ​ជាប់ លំហ​សមុទ្រ​ចម្ងាយ​ប្រមាណ​កន្លះ​គីឡូម៉ែត្រ ដែល​អម​សងខាង​ព្រែក​ហ៊ុមព័ទ្ធ ដោយ​ធម្មជាតិ​បៃតង​
ស្រស់ត្រកាល​គួរឱ្យ​ទាក់ទាញ​ភ្ញៀវទេសចរ យើង​នឹង ឃើញ​រមណីយដ្ឋាន​បណ្តែត​ទឹក​មួយ​ផុស​ឡើង​កណ្តាល​ទឹក​គួរឱ្យ​ចម្លែក ។​
​ក្នុងឱកាស​ចុះ​ទៅ​ស្វែង​យល់​អេកូ​ទេសចរណ៍​កាលពី​សប្តាហ៍​មុន​របស់​ក្រសួងទេសចរណ៍​ដឹកនាំ​ដោយ​លោក​រដ្ឋមន្ត្រី ថោង ខុន លោក​រដ្ឋមន្ត្រី បាន​ទៅ​ដល់​ទីនោះ ។ រមណីយដ្ឋាន​ខ្មែរ​នោះ​មាន​បន្ទប់​ផ្ទះសំណាក់​សង់​លើទឹក​គ្របដណ្តប់​ដោយ​តង់​ក្រណាត់​ចំនួន ១២ ផ្ទះសំណាក់ និង​មាន​សំណង់​រដ្ឋបាល មួយ​បម្រើសេវា​គ្រប់​ផ្នែក​ទាំងអស់ ចំពោះ​ភ្ញៀវ​ទេសចរ​ដែល​បាន​ទៅ​លេង​កម្សាន្ត និង​ស្នាក់​នៅ​ទីនេះ មាន​ទាំង​ការហូបចុក ម្ហូបអាហារ​គ្រប់គ្រាន់​តាម​ខ្នាត អន្តរជាតិ ។​
លោក ថោង ខុន និង​លោក វ៉ាឡង់​ទីន ផាវ​លី​ក (Valentin Pawlik) នាយក​គ្រប់គ្រង​រមណីយដ្ឋាន​អេកូ​តា​តៃ
លោក ថោង ខុន និង លោក វ៉ាឡង់ ទីន ផាវ លី ក (VALENTIN PAWLIK) នាយក គ្រប់គ្រង រមណីយដ្ឋាន អេកូ តា តៃ
​លោក វ៉ាឡង់​ទីន ផាវ​លី​ក (Valentin Pawlik) នាយក​គ្រប់គ្រង​រមណីយដ្ឋាន​អេកូ​តាតៃ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ពី​ខែ​មេសា ឆ្នាំ​២០០៩ គាត់​បាន​មក​ឃើញ​ទីតាំង​នេះ​គួរឱ្យ​ទាក់ទាញ និង​គួរឱ្យ​ទុកចិត្ត​លើ​សុវត្ថិភាព ។ ដោយ​ឆ្លងកាត់​ការយល់ព្រម​ពី​អាជ្ញាធរខេត្ត គាត់​សម្រេច​វិនិយោគ​នូវ រមណីយដ្ឋាន​នេះ​ឡើង​ក្នុង​តម្លៃ​មួយ​លាន​ដុល្លារ​អាមេរិក​ក្នុង​ដំណាក់កាល​ដំបូង ។ ទីនេះ​គឺជា​តំបន់​អេកូ​ដ៏​ទាក់ទាញ​ភ្ញៀវទេសចរ​មិន​ថា​ភ្ញៀវ​បរទេស ឬ​ភ្ញៀវ ក្នុងស្រុក​ទេ ។ ទីនេះ​គឺ​សប្បាយ​នឹង​ធម្មជាតិ​ពិតៗ​មិន​ធ្វើ​តាម​បែប​សិប្បនិម្មិត​ទេ ។ ទី​នេះ​អាច​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ អាច​សម្រួល​សុខភាព​បានល្អ ។ គ្មាន​ការបំពុល​បរិស្ថាន​មក​លាយឡំ​ក្នុង​តំបន់​រមណីយដ្ឋាន​នេះឡើយ ។​
​លោក​នាយក​គ្រប់គ្រង​បានឱ្យដឹង​ទៀត​ថា អ្នក​មក​ស្នាក់​នៅ​រមណីយដ្ឋាន​នេះ​អាច​ទៅ​កម្សាន្ត​ព្រៃកោងកាង អាច​ជិះទូក​លេង​តាម​ព្រែក ។ សេវា បម្រើ​តាម​ស្តង់ដារ​អន្តរជាតិ​ទាំងអស់ ។ ធានា​សុវត្ថិភាព​ដល់​ភ្ញៀវ​ទាំង​យប់​ទាំង​ថ្ងៃ ។ ភ្ញៀវ​ខ្មែរ​អ្នកមាន​លុយ​ប្រហែលជា​មិនសូវ​បានឮ បាន​ស្គាល់​នូវ​ទិដ្ឋភាព នៃ​រមណីយដ្ឋាន​នេះ​ទេ ហើយ​អ្វី​គួរ​ចាប់អារម្មណ៍​គឺ​សុវត្ថិភាព ។ ចំណែក​ភ្ញៀវ​ទេស​បរទេស​វិញ​ទីនេះ គឺជា​ចំណុច​ពិសេស​ដែល​គេ​ចូលចិត្ត​បំផុត ។ ភ្ញៀវ ទេសចរ​ដែល​និយម​បរិស្ថាន​បាន​ចាត់ទុក​ទី​នេះ​ជា​មណ្ឌល​សុខភាព​របស់​គេ ពីព្រោះ​ជា​តំបន់​អេកូ​ទេសចរណ៍​មួយ​សម្បូរ​ដោយ​ធម្មជាតិ​ស្អាត​ស្រស់បំព្រង ។​
លោក​រដ្ឋមន្ត្រី ថោង ខុន ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារ​ព័ត​មាន
លោក រដ្ឋមន្ត្រី ថោង ខុន ផ្តល់ បទសម្ភាសន៍ ដល់ អ្នក សារ ព័ត មាន
​លោក ថោង ខុន បានចាត់ទុក​រមណីយដ្ឋាន​នេះ​ជា​ទីតាំង​ដក​ពិសោធ​ន៍​មួយ​សម្រាប់​ការអភិវឌ្ឍន៍​ផ្នែក​អេកូ​ទេសចរណ៍​ដទៃៗ​ទៀត ។ មន្ត្រី​ទេសចរណ៍​ពាក់ព័ន្ធ​ទាំងអស់​គួរតែ​ស្វែងយល់ និង​រៀនសូត្រ​តាម ។ សុំឱ្យ​អ្នកគ្រប់គ្រង​រមណីយដ្ឋាន​នេះ​ធ្វើ​យ៉ាងណា​គោរព​បទដ្ឋាន​បច្ចេកទេស និង​បែបបទ​បរិស្ថាន​ឱ្យ​បាន​ត្រឹមត្រូវ ។ ទូទាំង​ប្រទេស​មាន ៣០ សហគមន៍​អេកូ​ទេសចរណ៍​ត្រូវបាន​បង្កើតឡើង ។ ក្នុងនោះ​ខេត្តកោះកុង​មាន ៣ សហគមន៍ ។ ភ្ញៀវទេសចរ​ប្រមាណ ៦០ ភាគរយ បាន​ងាក​មក​លេង​កម្សាន្ត​តាម​សហគមន៍​អេកូ​ទេសចរណ៍ ដូច្នេះ​អ្វី​ដែល​កើតឡើង ហើយ​ត្រូវ​រក្សា​ការពារ​ឱ្យបាន​ល្អ ។​
​លោក Valentin បាន​បញ្ជាក់ទៀតថា ទីនេះ​មាន​ភ្លើង​អគ្គិសនី​ប្រើ​ដោយ​សូ​ឡា​ផង ដោយ​ម៉ាស៊ីនភ្លើង​ផង ។ កាក​សំណល់​រឹង និង​រាវ​ត្រូវបាន កែលំអ​សម្អាត​ស្របតាម​បច្ចេកទេស​ស្តង់ដារ មិនឱ្យ​មាន​ការ​ខូច​បរិស្ថាន​អ្វី​ឡើយ ។ ភ្ញៀវ​មក​ពេញ​ផ្ទះសំណាក់ ។ អ្នកបម្រើ​ខ្មែរ​ធ្វើការ​នៅ​ទីនោះ​មាន ប្រមាណ ២០ នាក់ ប្រកបដោយ​គុណភាព​ខ្ពស់ ។ តម្លៃ​ស្នាក់នៅ​មួយ​យប់​មួយថ្ងៃ ១៧០ ដុល្លារ ។ តង់​បន្ទប់​ស្នាក់​នៅ​នីមួយៗ​មាន​ទំហំ ៩០ ម៉ែត្រការ៉េ ។ នាយក​គ្រប់គ្រង​រូប​នេះ​សង្ឃឹមថា នឹង​ពង្រីក​តង់ (​ផ្ទះសំណាក់​បណ្តែត​ទឹក​) បន្ថែម ហើយ​អាច​មាន​គម្រោង​វិនិយោគ​ដល់​ទៅ ៥០​ឆ្នាំ ៕

No comments: