ពលរដ្ឋនៅខេត្តកណ្ដាលធ្វើកូដកម្មក្នុងរឿងទំនាស់ដី
ដោយ សេក បណ្ឌិត
2010-01-03
អ្នកភូមិជាច្រើននាក់នៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីថ្ងៃ៣ មករានេះ នាំគ្នាធ្វើកូដកម្មតវ៉ាជុំវិញបញ្ហាជម្លោះដីដ៏រ៉ាំរ៉ៃមួយកន្លែងដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ។

ប្រជាពលរដ្ឋនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នាំគ្នាធ្វើកូដកម្មតវ៉ាក្នុងរឿងទំនាស់ដីធ្លីមួយកន្លែងកាលពីថ្ងៃទី៣ ខែមករា ២០១០។
ប្រជាពលរដ្ឋជិត២០០នាក់ដែលអះអាងថា ជាតំណាងឲ្យប្រជាពលរដ្ឋជាង១.០០០គ្រូសារមកពីភូមិចំនួន៥ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បាននាំគ្នាធ្វើកូដកម្មជាថ្មីទៀតនៅព្រឹកថ្ងៃអាទិត្យ ទី៣ មករានេះ ដោយស្រែកតវ៉ារកដំណោះស្រាយពីបញ្ហាជម្លោះដីធ្លីមួយកន្លែងដែលអូសបន្លាយអស់រយៈពេល៤ឆ្នាំកន្លងមកហើយនៅតែពុំត្រូវរ៉ូវគ្នា។
ក្រុមប្រជាពលរដ្ឋជាង១.០០០គ្រូសារដែលកំពុងជាប់ពាក់ព័ន្ធក្នុងរឿងជម្លោះដីធ្លីនេះ បានចោទអាជ្ញាធរថា បានឃុបឃិតគ្នាបន្លំឯកសារនិងលក់ដីរូមរបស់ប្រជាពលរដ្ឋ ជាប្រភេទដីបឹង ចំនួនជាង១៨ហិកតានោះ។
ចំណែកក្រុមអាជ្ញាធរស្រុកកណ្តាលស្ទឹង បានបដិសេធថា ការតវ៉ារបស់ប្រជាពលរដ្ឋទាំងនោះធ្វើឡើងខុសនីតិវិធី ដោយតវ៉ាលើកយកប្លង់ដីដែលមានម្ចាស់គេកាន់កាប់ស្របច្បាប់រួចហើយ។
សូមស្ដាប់សេចក្ដីរាយការណ៍បន្ថែមជុំវិញការតវ៉ារបស់ប្រជាពលរដ្ឋទាំងនោះ ៖ ស្ដាប់សំឡេង
No comments:
Post a Comment